Pheakdey
  • អន្តរជាតិ

    ជប៉ុន៖​ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់លើផ្ទៃទឹកដ៏កម្រមួយ ពោលគឺជាការបុកគ្នារវាងកប៉ាល់ដឹកទំនិញជាមួយនឹងទូកនេសាទ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២១ ខែកុម្ភៈបានឱ្យដឹងថា​​ ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងនៅក្បែរកំពង់ផែ Toba​ ស្ថិតនៅក្នុងខេត្ត Mie ភាគកណ្តាលប្រទេសជប៉ុន។ ប្រភពខាងលើបានបន្តថា  ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សម្នាក់កំពុងបាត់ខ្លួនផងដែរ ខណៈមនុស្សចំនួន ១០ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ កំពុងបាត់ខ្លួន និងរងរបួស សរុបចំនួន ១៣នាក់ គឺជាក្រុមអ្នកនេសាទដែលជិះនៅលើទូករួមគ្នា ខណៈក្រុមអ្នកបើកបរនៅក្នុងកប៉ាល់ដឹកទំនិញវិញមានចំនួន ៦នាក់ តែពួកគេមិនបានរបួសធ្ងន់ធ្ងរនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel

    February 21, 2026
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតី ដូណាល់​ ត្រាំ បានប្រកាសថា នឹងដាក់ពន្ធគយលើគ្រប់ទំនិញនាំចូលសហរដ្ឋអាមេរិកទាំងអស់ក្នុងអត្រា១០% បន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២១ ខែកុម្ភៈ។ សេចក្តីប្រកាសនេះត្រូវបានឡើងដើម្បីឆ្លើយតបទៅនឹងតុលាការកំពូលអាមេរិក ដែលទើបសម្រេចមិនឱ្យលោក ដូណាល់ ត្រាំ ប្រើប្រាស់ច្បាប់ពិសេសឆ្នាំ១៩៧៧ ក្នុងការសម្រេចភ្លាមៗលើកំណត់អត្រាពន្ធគយតាមការយល់ឃើញ និងចង់បានរបស់គាត់។ សូមបញ្ជាក់ជូនថា ច្បាប់ពិសេសឆ្នាំ១៩៧៧ (International Emergency Economic Powers Act – IEEPA) គឺជាច្បាប់ផ្តល់អំណាចឱ្យប្រធានាធិបតីអាមេរិកអាចចាត់វិធានការបន្ទាន់ជាច្រើន​ ដើម្បីជំរុញសេដ្ឋកិច្ចជាតិក្នុងលក្ខខណ្ឌបន្ទាន់ណាមួយ។ ដោយផ្អែកលើច្បាប់ពិសេសនេះ នាពេលកន្លងមក លោក

    February 21, 2026
  • អន្តរជាតិ

    ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់អគារមួយកន្លែងនៅក្នុងប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២០ ខែកុម្ភៈ។ អគារដែលជាកន្លែងកើតហេតុនេះគឺជាប្រភេទអគារលំនៅដ្ឋាន មានច្រើនជាន់ និងមានទីតាំងស្ថិតនៅក្នុងទីក្រុង Karachi ភាគខាងកើត នៃប្រទេសប៉ាគីស្ថាន។ បើតាមអាជ្ញាធរប៉ាគីស្ថានបានបញ្ជាក់ថា អគារបានបាក់រលំយ៉ាងឆាប់រហ័សក្រោយធុងហ្គាសធំមួយបានផ្ទុះឡើង ខណៈមូលហេតុនៃការផ្ទុះធុងហ្គាសនោះនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះទាំង ១៣នាក់នោះក៏មានទាំងកុមារចំនួន ៦នាក់ និងទារកអាយុ២ខួប ចំនួនម្នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    February 20, 2026
  • អន្តរជាតិ

    ជប៉ុន៖ ទីក្រុង Osaka បានទទួលអំណោយគួរឱ្យភ្ញាក់ផ្អើលបំផុតមួយ​ ពោលគឺជាដុំមាសដែលមានទម្ងន់សរុប ២១គីឡូក្រាម ដើម្បីយកទៅជួសជុលប្រព័ន្ធទឹក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២០ ខែកុម្ភៈ។ រឿងគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺសប្បុរសជនដែលបានបរិច្ចាគអំណោយ​ដ៏ច្រើនសន្ធឹកសន្ធាប់នេះមិនបានបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់ខ្លួនឡើយ។ បើតាមលោក Hideyuki Yokoyama អភិបាលក្រុង Osaka បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះថា សប្បុរសជនអាថ៌កំបាំងម្នាក់បានបរិច្ចាគមាសដ៏ច្រើននេះតាំងពីចុងខែវិច្ឆិកាកន្លងទៅម្លេះ តែដោយហេតុការណ៍សប្បុរសជនមិនបានបញ្ជាក់អំពីអត្តសញ្ញាណខ្លួន ទើបខាងអាជ្ញាធរត្រូវបើកការស៊ើបអង្កេតជាមុនសិន មុននឹងសម្រេចប្រកាសដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះជាផ្លូវការ។ អភិបាលក្រុងរូបនេះបានបន្តថា មាសទាំង ២១គីឡូក្រាមនេះ បើគិតក្នុងតម្លៃទីផ្សារនៅក្នុងប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះគឺអាចមានតម្លៃជាទឹកប្រាក់ប្រមាណជា ៥៦០លានយេន (៣,៦លានដុល្លារ)។ សូមបញ្ជាក់ជូនថា ទីក្រុង Osaka គឺជាទីក្រុងធំលំដាប់ទី៣ នៅក្នុងប្រទេសជប៉ុន

    February 20, 2026
  • អន្តរជាតិ

    ការស៊ើបអង្កេតមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The New York Editorial​ នៅក្នុងថ្ងៃទី២០ ខែកុម្ភៈ បានអះអាងថា ភាគីថៃពិតជាបានបំពានច្បាប់អន្តរជាតិប្រាកដមែននៅក្នុងករណីជម្លោះនៅតាមព្រំដែនជាមួយប្រទេសកម្ពុជាក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ។ របាយការណ៍​ដែលមានការ​គាំទ្រ​ដោយ​ទិន្នន័យ​អន្តរជាតិមួយនេះបាន​លាតត្រដាង​ថា អ្នកនយោបាយថៃបានប្រើប្រាស់​ជម្លោះ​ព្រំដែន​ជាមួយកម្ពុជាឱ្យក្លាយ​ទៅ​ជា​សង្គ្រាម​ខុសច្បាប់​ ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​ជាតិនៅក្នុងប្រទេសថៃ។ របាយការណ៍ដដែលនេះបានបញ្ជាក់ថា មានរឿងរ៉ាវដែលមិនសមហេតុផល និងគួរឱ្យកត់សម្គាល់មួយចំនួនក្នុងករណីជម្លោះនេះ ដូចជា៖ -កម្លាំងមិនសមាមាត្រ៖ នៅពេលដែលមានទាហានថៃម្នាក់រងរបួសដោយការដើរជាន់មីន តែប្រទេសថៃបានឆ្លើយតបមកកាន់កម្ពុជាវិញដោយប្រើយន្តហោះចម្បាំង F-16 និងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ។ រឿងនេះគឺ “មិនសមាមាត្រទាល់តែសោះ”។ -អាវុធខុសច្បាប់៖ ការស៊ើបអង្កេតបញ្ជាក់ថា ប្រទេសថៃបានប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធដែលត្រូវបានហាមឃាត់ដោយប្រទេសភាគច្រើននៅលើពិភពលោក ហើយអាវុធខុសច្បាប់នេះបានឆក់យកជីវិតកុមារកម្ពុជាម្នាក់ អាយុ ១០ឆ្នាំ នៅខេត្តព្រះវិហារ។ -សង្គ្រាមផ្លូវចិត្ត៖ កងកម្លាំងថៃបានចាក់សំឡេងខ្មោច និងភ្លេងបុណ្យសពនៅម៉ោង

    February 20, 2026
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ស្រ្តីជាជនសង្ស័យជនជាតិកូរ៉េខាងត្បូងម្នាក់ត្រូវបានប៉ូលិសរកឃើញថា បានប្រើប្រាស់ ChatGPT ក្នុងការរៀបចំផែនការឃាតកម្ម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែកុម្ភៈ។ ស្រ្តីជាជនសង្ស័យមាននាមត្រកូលថា Kim និងមានអាយុខ្ទង់២០ឆ្នាំ ខណៈជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត គឺជាបុរស ចំនួន ២នាក់ ដែលមានអាយុខ្ទង់២០ឆ្នាំដូចគ្នា។ នៅក្នុងករណីឃាតកម្មខាងលើនេះ ស្រ្តីជាជនសង្ស័យបានយកភេសជ្ជៈដែលមានបន្ថែមនូវថ្នាំ​បេនហ្សូឌីអាហ្សេពីន (ថ្នាំសម្រាប់អ្នកមានជំងឺផ្លូវចិត្ត) ឱ្យជនរងគ្រោះផឹក ហើយជនរងគ្រោះទាំង២នាក់នោះក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃបន្ទាប់។ ប្រភពខាងលើបានបន្តថា មុនពេលធ្វើសកម្មភាពឃាតកម្មនេះ ស្រ្តីជាជនសង្ស័យបានប្រើប្រាស់ ChatGPT​ ដើម្បីសាកសួរអំពីឥទ្ធិពលរបស់ថ្នាំ និងគ្រោះថ្នាក់របស់ថ្នាំយ៉ាងលម្អិត។ យ៉ាងណាក្តី នៅក្នុងតុលាការជនសង្ស័យបានសារភាពថា គាត់ពិតជាមានចេតនារៀបចំធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើនេះមែន តែគាត់គ្មានបំណងចង់សម្លាប់ជនរងគ្រោះនោះទេ៕

    February 20, 2026
  • អន្តរជាតិ

    ចិន៖ ហាងលក់កាំជ្រួចមួយកន្លែងនៅកណ្តាលទីក្រុងប៉េកាំង ប្រទេសចិនបានផ្ទុះ និងបណ្តាលឱ្យមនុស្សចំនួន ១២នាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ។ ហេតុការណ៍អកុសលនេះបានកើតឡើងក្នុងអំឡុងពេល​ពលរដ្ឋចិនកំពុងរៀបចំពិធីអបអរឆ្នាំថ្មីនៅទូទាំងប្រទេស។ គួរបញ្ជាក់ជូនថា ការដុតកាំជ្រួចដើម្បីអបអរក្នុងពិធីបុណ្យចូលឆ្នាំថ្មីបានក្លាយជាវប្បធម៌មួយរបស់ពលរដ្ឋចិនជាយូរឆ្នាំមកហើយ ខណៈនិន្នាការនេះបានជំរុញឱ្យហាងមួយចំនួនសម្រេចយកកាំជ្រួចជាច្រើនមកស្តុកទុកដើម្បីលក់ឱ្យទាន់តម្រូវការក្នុងឱ្យកាសពិសេសនេះផងដែរ។ យ៉ាងណាក្តី ការរក្សាទុកកាំជ្រួចច្រើននៅក្នុងកន្លែងតែមួយអាចបង្កឱ្យមានការនិភ័យនៃការផ្ទុះឡើងទ្រង់ទ្រាយធំផងដែរ ជាក់ស្តែងដូចក្នុងករណីខាងលើនេះ ​ខណៈមុនពេលពិធីបុណ្យចូលឆ្នាំចិនមកដល់ក៏មានហាងលក់កាំជ្រួយមួយកន្លែងភាគខាងកើតប្រទេសចិនបានផ្ទុះ និងបណ្តាលឱ្យមានមនុស្ស ៨នាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    February 19, 2026
  • អន្តរជាតិ

    អូស្រ្តាលី៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ៣បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍រអិលបាក់ផ្ទាំងទឹកកកនៅប្រទេសអូស្រ្តាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែកុម្ភៈ។ មរណៈភាពរបស់មនុស្សចំនួន ៣នាក់បន្ថែមទៀតនេះ បានធ្វើឱ្យតួលេខអ្នកស្លាប់ក្នុងហេតុការណ៍ដូចគ្នានេះ បានកើនឡើងដល់ចំនួន ៥នាក់ហើយនៅក្នុងប្រទេសអូស្រ្តាលី បើគិតក្នុងរយៈពេលពេញមួយសប្តាហ៍ចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា​ ជនរងគ្រោះដែលបានស្លាប់ទាំង ៣នាក់ខាងលើនេះគឺសុទ្ធតែជាក្រុមអ្នកទេសចរដែលបាននាំគ្នាទៅជិះស្គីទឹកកកកម្សាន្តនៅតំបន់ Alpine ដែលជាតំបន់ភ្នំទឹកកកនិងតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសអូស្រ្តាលីផងដែរ។ សូមបញ្ជាក់ជូនថា ហេតុការណ៍រអិលបាក់ផ្ទាំងទឹកកកពីលើភ្នំឬពីតំបន់ខ្ពស់ៗបានកើតឡើងជារឿយៗនៅជុំវិញពិភពលោក ខណៈរបាយការណ៍មួយប​ង្ហាញថា ជារៀងរាល់ឆ្នាំគ្រោះធម្មជាតិមួយនេះបានបណ្តាលឱ្យមានមនុស្សជាមធ្យមចន្លោះពី ១៥០-២០០នាក់បានស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    February 19, 2026
  • អន្តរជាតិ

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះនៅហាងលក់កាំជ្រួចមួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៦ ខែកុម្ភៈ។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅក្នុងហាងលក់កាំជ្រួចមួយកន្លែងស្ថិតនៅក្នុងស្រុក Donghai ខេត្ត Jiangsu ភាគខាងកើតនៃប្រទេសចិន។ បើតាមអាជ្ញាធរខេត្ត Jiangsu បានឱ្យដឹងថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ២នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យផងដែរ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍ផ្ទុះខាងលើនេះបានកើតឡើងក្រោយហាងខាងលើនេះបានស្តុកកាំជ្រួចទុកយ៉ាងច្រើនសម្រាប់លក់ក្នុងពិធីបុណ្យចូលឆ្នាំចិន ដែលជាទូទៅគឺគេនឹងដុតកាំជ្រួចទាំងអស់នេះនៅក្នុងថ្ងៃទី១៧ ស្អែកនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    February 16, 2026
  • អន្តរជាតិ

    ឥណ្ឌា៖ បុគ្គលិកសុខាភិបាលឥណ្ឌាម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារវិរុសនីប៉ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៤ ខែកុម្ភៈ។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតរូបនេះមានតួនាទីជាគិលានុបដ្ឋាយិកា ភេទស្រី ខណៈអត្តសញ្ញាណលម្អិតរបស់គាត់មិនត្រូវបានបង្ហាញជាសាធារណៈនោះទេ។ បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌាបានឱ្យដឹងថា គិលានុបដ្ឋាយិកាខាងលើនេះបានឆ្លងវិរុសនីប៉ាក្នុងពេលកំពុងបំពេញការនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងរដ្ឋ  West Bengal កាលពីអំឡុងខែមករាកន្លងទៅ។ ប្រភពខាងលើបានបន្តថា ក្រោយរកឃើញថា រូបគាត់បានតេស្តវិជ្ជមានជាមួយវិរុសនីប៉ាហើយ ខាងក្រុមគ្រូពេទ្យជំនាញក៏បានព្យាយាមព្យាបាលរូបគាត់យ៉ាងពិសេសផងដែរ តែជាអកុសលរូបគាត់នៅតែត្រូវស្លាប់បាត់បង់ជីវិតដដែល៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    February 14, 2026