ហាងលក់កាំជ្រួចមួយកន្លែងនៅទីក្រុងប៉េកាំងបានផ្ទុះ និងបណ្តាលឱ្យមនុស្ស ១២នាក់បាត់បង់ជីវិត
ចិន៖ ហាងលក់កាំជ្រួចមួយកន្លែងនៅកណ្តាលទីក្រុងប៉េកាំង ប្រទេសចិនបានផ្ទុះ និងបណ្តាលឱ្យមនុស្សចំនួន ១២នាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ។ ហេតុការណ៍អកុសលនេះបានកើតឡើងក្នុងអំឡុងពេលពលរដ្ឋចិនកំពុងរៀបចំពិធីអបអរឆ្នាំថ្មីនៅទូទាំងប្រទេស។

គួរបញ្ជាក់ជូនថា ការដុតកាំជ្រួចដើម្បីអបអរក្នុងពិធីបុណ្យចូលឆ្នាំថ្មីបានក្លាយជាវប្បធម៌មួយរបស់ពលរដ្ឋចិនជាយូរឆ្នាំមកហើយ ខណៈនិន្នាការនេះបានជំរុញឱ្យហាងមួយចំនួនសម្រេចយកកាំជ្រួចជាច្រើនមកស្តុកទុកដើម្បីលក់ឱ្យទាន់តម្រូវការក្នុងឱ្យកាសពិសេសនេះផងដែរ។ យ៉ាងណាក្តី ការរក្សាទុកកាំជ្រួចច្រើននៅក្នុងកន្លែងតែមួយអាចបង្កឱ្យមានការនិភ័យនៃការផ្ទុះឡើងទ្រង់ទ្រាយធំផងដែរ ជាក់ស្តែងដូចក្នុងករណីខាងលើនេះ ខណៈមុនពេលពិធីបុណ្យចូលឆ្នាំចិនមកដល់ក៏មានហាងលក់កាំជ្រួយមួយកន្លែងភាគខាងកើតប្រទេសចិនបានផ្ទុះ និងបណ្តាលឱ្យមានមនុស្ស ៨នាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia