ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហាងលក់កាំជ្រួចមួយកន្លែងនៅក្នុងប្រទេសចិនបានផ្ទុះ និងបណ្តាលឱ្យមនុស្ស ៨នាក់បាត់បង់ជីវិត

    BY Pheakdey February 16, 2026
    ហាងលក់កាំជ្រួចមួយកន្លែងនៅក្នុងប្រទេសចិនបានផ្ទុះ និងបណ្តាលឱ្យមនុស្ស ៨នាក់បាត់បង់ជីវិត

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះនៅហាងលក់កាំជ្រួចមួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៦ ខែកុម្ភៈ។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅក្នុងហាងលក់កាំជ្រួចមួយកន្លែងស្ថិតនៅក្នុងស្រុក Donghai ខេត្ត Jiangsu ភាគខាងកើតនៃប្រទេសចិន។

    បើតាមអាជ្ញាធរខេត្ត Jiangsu បានឱ្យដឹងថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ២នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យផងដែរ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍ផ្ទុះខាងលើនេះបានកើតឡើងក្រោយហាងខាងលើនេះបានស្តុកកាំជ្រួចទុកយ៉ាងច្រើនសម្រាប់លក់ក្នុងពិធីបុណ្យចូលឆ្នាំចិន ដែលជាទូទៅគឺគេនឹងដុតកាំជ្រួចទាំងអស់នេះនៅក្នុងថ្ងៃទី១៧ ស្អែកនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: