Pheakdey
  • អន្តរជាតិ

    បារាំង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់រអិលដុំទឹកកកនៅក្នុងប្រទេសបារាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៩​ ខែកុម្ភៈ។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២រូប គឺជាអ្នកទេសចរ ដែលកំពុងជិះស្គីលេងនៅកន្លែងកើតហេតុនោះ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅតំបន់ភ្នំ French Alps ដែលជាតំបន់ភ្នំទឹកកក និងជាកន្លែងទេសចរណ៍ដ៏ល្បីមួយនៅភាគខាងត្បូង នៃប្រទេសបារាំង។ សូមបញ្ជាក់ជូនថា ហេតុការណ៍បាក់រអិលទឹកកកពីលើភ្នំ ឬពីលើតំបន់ខ្ពស់ៗ តែងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សជារឿយៗ ជាក់នៅក្នុងឆ្នាំនេះបញ្ហាធម្មជាតិនេះបានបណ្តាលឱ្យអ្នកជិះស្គីនៅក្នុងប្រទេសបារាំង ស្វីស និងអូទ្រីស ជាង ២០នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    February 9, 2026
  • អន្តរជាតិ

    ថៃ៖ ការរាប់សន្លឹកឆ្នោតនៅក្នុងប្រទេសថៃត្រូវបានបិទបញ្ចប់នៅម៉ោង ១១ និង ៤៥នាទីយប់មិញនេះ ខណៈលទ្ធផលបានបង្ហាញថា គណបក្ស Bhumjaithai របស់លោក Anutin Charnvirakul បានឈ្នះការបោះឆ្នោត។ គណបក្ស Bhumjaithai ទទួលបានអាសនៈចំនួន ១៧០ នៅក្នុងចំណោមអាសនៈ ៤០០។ ប្រភពខាងលើបានបន្តថា គណបក្សដែលទទួលបានការគាំទ្រច្រើនលំដាប់ទី២ គឺគណបក្ស People’s Party ដែលមានសំឡេងគាំទ្រ ៨៥អាសនៈ ខណៈគណបក្ស Pheu Thai របស់ក្រុមគ្រួសារលោក ថាក់​ស៊ីន ស៊ីណាវ៉ាត្រា វិញ ទទួលបានសំឡេងគាំទ្រចំនួន ៦០អាសនៈ។

    February 9, 2026
  • អន្តរជាតិ

    បង់ក្លាដេស៖ អាជ្ញាធរសុខាភិបាលនៃប្រទេសបង់ក្លាដេសបានប្រកាសពីការរកឃើញករណីអ្នកស្លាប់បាត់បង់ជីវិតម្នាក់ដោយសារវីរុសនីប៉ា (Nipah Virus)  នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៧ ខែកុម្ភៈ។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនេះគ្មានប្រវត្តិធ្លាប់ធ្វើដំណើចេញក្រៅប្រទេសឡើយ ខណៈក្រុមអ្នកជំនាញបានសង្ស័យថា គាត់បានឆ្លងវិរុសនីប៉ាតាមរយៈអាហារដែលគាត់បានបរិភោគ។ បើតាមអាជ្ញាធរសុខាភិបាលបង់ក្លាដេសបានបញ្ជាក់ថា មុនពេលឆ្លងវិរុសនីប៉ាជនរងគ្រោះខាងលើនេះបានបរិភោគ​ទឹកល្មើស្រស់ (Raw date palm sap ឬជាទឹកធម្មជាតិដែលគេយកចេញពីដើមល្មើ) ដែលគេទើបយកមកពីលើដើមថ្មីៗ។ តាមការសនិ្នដ្ឋាន ទំនងជានៅក្នុងទឹកល្មើស្រស់នោះមានផ្ទុកនូវវីរុសនីប៉ាចម្លងមកពីសត្វប្រចៀវ ដែលបានទៅផឹកឬប៉ះពាល់ជាមួយទឹកនោះតាំងតែពីពេលដែលវានៅលើដើមម្លេះ។ គួររម្លឹកជូនថា ថ្មីៗនេះប្រទេសឥណ្ឌាក៏បានប្រកាសរកឃើញអ្នកស្លាប់បាត់បង់ជីវិតដោយសារវិរុសនីប៉ាចំនួន ២ករណីផងដែរ ខណៈនៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងមានការព្រួយបារម្ភយ៉ាងពីការរាតត្បាតនៃវិរុសដ៏កាចសហាវមួយនេះ៕   អត្ថបទ៖ ភក្តី ប្រភព៖ Channel News

    February 8, 2026
  • អន្តរជាតិ

    ថៃ៖ នៅទីបំផុតការបោះឆ្នោតមុនអាណត្តិនៅក្នុងប្រទេសថៃបានចាប់ផ្តើមនៅក្នុងថ្ងៃទី៨ ខែកុម្ភៈនេះហើយ ខណៈគេបានរំពឹងថា គណបក្សធំៗចំនួន ៣អាចនឹងទទួលបានសំឡេងគាំទ្រច្រើនជាងគេពីការបោះឆ្នោតនៅទូទាំងប្រទេស។ គណបក្សនយោបាយទាំង ៣នោះ រួមមានគណបក្ស People’s Party  ដែលត្រូវបានគេដឹងថា ជាអតីតគណបក្ស Move Forward ហើយជាទូទៅគណបក្សនយោបាយមួយនេះមានការគាំច្រើនពីសំណាក់ក្រុមយុវជននិងពលរដ្ឋនៅក្នុងទីក្រុង ចំពោះគោលនយោបាយកែទម្រង់របបនយោបាយ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងតួនាទីយោធា។ គណបក្សរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul គឺគណបក្ស Bhumjaithai ក៏ត្រូវបានគេកត់សម្គាល់ថា​ ជាគណបក្សទទួលបានការគាំទ្រច្រើនសំណាក់ពលរដ្ឋថៃដែលមានស្មារតីជាតិនិយមជ្រុលផងដែរ។ គណបក្សនយោបាយដ៏ធំមួយទៀតដែលគេមិនអាចមើលរំលងបាននោះគឺគណបក្ស Pheu Thai ជាគណបក្សជាប់ពាក់ព័ន្ធនឹងក្រុមនយោបាយរបស់ លោក ថាក់ស៊ីន

    February 8, 2026
  • អន្តរជាតិ

    ហ្គ្រីនឡែន៖ ប្រទេសបារាំង និងកាណាដា បានសម្រចបើកស្ថានកុងស៊ុលរបស់ពួកគេនៅលើដែនដីស្វយ័តហ្រ្គីនឡែនជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី​៧ ខែកុម្ភៈ។ ការសម្រចបើកស្ថានកុងស៊ុលពីសំណាក់ប្រទេសធំៗទាំង២ នេះ គឺជាការបង្ហាញការគាំទ្រចំពោះហ្រ្គីនឡែនពីការទាមទារចង់បានរបស់សហរដ្ឋអាមេរិក។ គួរររម្លឹកជូនថា គិតត្រឹមពេលនេះដែនដីហ្គ្រីនឡែនគឺជាតំបន់ស្វយ័តមួយរបស់ប្រទេសដាណឺម៉ាក ដែលមានប្រជាពលរដ្ឋកំពុងរស់នៅជាងកន្លះលាននាក់ប៉ុណ្ណោះ។ យ៉ាងណាក្តី ចាប់តាំងពីលោក ដូណាល់ ត្រាំ បានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីដើមឆ្នាំ២០២៥ មក គឺលោកបានបង្ហាញជំហរយ៉ាងខ្លាំងខ្លាក្នុងការចង់បានដែនដីមួយនេះទៅគ្រប់គ្រង ហើយរហូតមកទល់នឹងពេលនេះអាមេរិកបានដាក់ចេញផែនការសំខាន់ៗជាច្រើនរួចហើយដើម្បីយកហ្គ្រីនឡែនធ្វើជាផ្នែកមួយនៃទឹកដីរបស់ខ្លួន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    February 7, 2026
  • អន្តរជាតិ

    អូស្ត្រាលី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅក្នុងប្រទេសអូស្រ្តាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៧ ខែកុម្ភៈ។ យន្តហោះដែលបានជួបគ្រោះថ្នាក់នេះគឺជាយន្តហោះខ្នាតតូច ដែលមានអ្នកបើកបរម្នាក់ និងអ្នកធ្វើដំណើរចំនួន ២នាក់។ បើតាមអាជ្ញាធរអូស្រ្តាលីបានឱ្យដឹងថា យន្តហោះបានធ្លាក់ចូលទៅក្នុងសមុទ្រ Long Bay  នៅក្បែរកំពង់ផែទីក្រុង Goolwa South ដែលស្ថិតនៅក្នុងរដ្ឋ South Australia នៃ​ប្រទេសអូស្រ្តាលី។ ប្រភពខាងលើបានបន្តថា គេនៅមិនទាន់បានដឹងអំពីមូលហេតុជាក់លាក់ ដែលបានបណ្តាលឱ្យយន្តហោះត្រូវធ្លាក់យ៉ាងឆាប់រហ័សដូចនេះនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងពីសំណាក់ក្រុមអ្នកជំនាញផ្នែកអាកាសចរណ៍៕ អត្ថបទ៖​ ភក្តី ប្រភព៖ The Strait Time

    February 7, 2026
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះនៅអណ្តូងរ៉ែធ្យូងថ្មមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី៦ ខែកុម្ភៈ។ ទន្ទឹមគ្នានេះក៏នៅមានមនុស្សម្នាក់កំពុងរងរបួសធ្ងន់ធ្ងរផងដែរ។ ប្រភពខាងលើបានបន្តថា អណ្តូងរ៉ែដែលជាកន្លែងកើតហេតុខាងលើនេះគឺជាអណ្តូងរ៉ែដំណើរការដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវនោះទេ និងមានទីតាំងស្ថិតនៅក្នុងតំបន់ភ្នំ East Jaintia នៃរដ្ឋ Meghalaya ភាគខាងជើងនៃប្រទេសឥណ្ឌា។ ភ្លាមៗក្រោយពេលកើតហេតុ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារនៃជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតម្នាក់ចំនួន ២០០,០០០រូពី (ជាង ២,២០០ដុល្លារ) និងអ្នករងរបួសម្នាក់ចំនួន ៥០,០០០រូពី (៥៥០ដុល្លារ)៕ អត្ថបទ៖​ ភក្តី ប្រភព៖ BBC

    February 6, 2026
  • អន្តរជាតិ

    តៃវ៉ាន់៖ តៃវ៉ាន់បានសហការជាមួយក្រុមហ៊ុនអាមេរិកផលិតដ្រូនវាយប្រហារបានយ៉ាង​ជោគជ័យ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៦ ខែកុម្ភៈ។ ក្រុមហ៊ុនដែលបានសហការជាមួយយោធាតៃវ៉ាន់នោះមានឈ្មោះថា Kratos Defense មានមូលដ្ឋាននៅក្នុងទីក្រុង Oklahoma សហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា​ តាមរយៈកិច្ចសហការណ៍នេះបានជួយឱ្យតៃវ៉ាន់អាចផលិតបានដ្រូនក្នុងបរិមាណយ៉ាងច្រើនជាមួយនឹងតម្លៃទាប ដ្បិតការបញ្ជាទិញដ្រូនពីក្រៅប្រទេសគឺត្រូវចំណាយអស់ប្រាក់ច្រើនជាងការផលិតដោយខ្លួនឯងនៅក្នុងស្រុក។ បើតាម វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជុងសានជាតិ (NCSIST) របស់តោះតៃវ៉ាន់ បានបញ្ជាក់ថា តាមរយៈកិច្ចសហការណ៍ខាងលើនេះក៏បានបើកផ្លូវឱ្យតៃវ៉ាន់អាចបន្តអភិវឌ្ឍន៍អាវុធទំនើបៗជាច្រើនបន្ថែមទៀតផងដែរ ដើម្បីប្រើប្រាស់ប្រឆាំងនឹងការគំរាមគំហែងពីសំណាក់ប្រទេសចិន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    February 6, 2026
  • អន្តរជាតិ

    ជប៉ុន៖ ជប៉ុនប្រកាសលុបចោលពិធីបុណ្យ “Mount Fuji Cherry Blossom Festival” ដោយសារមានភ្ញៀវទេសចរច្រើនខ្លាំងពេក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៥ ខែកុម្ភៈ។ សូមបញ្ជាក់ថា “Mount Fuji Cherry Blossom Festival” គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ល្បីមួយនៅជប៉ុន ដែលត្រូវបានរៀបចំឡើងក្នុងរដូវផ្កាសាគូរ៉ារីក (អាចនៅចុងខែមីនាឬដើមខែមេសា) នៅជុំវិញតំបន់ភ្នំ Fuji។ បើតាមអាជ្ញាធរក្រុង Fujiyoshida បានព្យាករណ៍ថា ពិធីបុណ្យ “Mount Fuji Cherry Blossom Festival”

    February 5, 2026
  • អន្តរជាតិ

    ចិន៖ ប្រទេសចិននឹងធ្វើការហាមឃាត់រថយន្ត ដែលមានដៃទ្វារលឹបចូលក្នុង (Hidden Door Handle) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN កាលពីពេលថ្មីៗនេះ។​ ការសម្រេចរបស់អាជ្ញាធរចិនខាងលើនេះត្រូវបានធ្វើឡើងក្រោមហេតុផលថា ដៃទ្វារប្រភេទនេះអាចបង្កឱ្យមានហានិភ័យសុវត្ថិភាព។ ប្រភពខាងលើបានបន្តថា តាមគម្រោងគឺការហាមឃាត់របស់អាជ្ញាធរចិននឹងត្រូវចូលជាធរមាន​នៅក្នុងខែមករា ឆ្នាំ២០២៧ ​ហើយប្រទេសចិនក៏នឹងក្លាយជាប្រទេសទីមួយនៅលើពិភពលោកផងដែរ ដែលមានការអនុវត្តច្បាប់ហាមឃាត់រថយន្តមានដៃទ្វារប្រភេទនេះ។ គួររម្លឹកជូនថា ដៃទ្វារលឹបចូលក្នុង (Hidden Door Handle) ត្រូវបានប្រើប្រាស់ជាលើកដំបូងដោយក្រុមហ៊ុនផលិតរថយន្ត Tesla នៅក្នុងឆ្នាំ២០១៨ ហើយបន្ទាប់មកក៏មានក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនជាច្រើនបានសម្រេចបំពាក់ទ្វាររថយន្តប្រភេទនេះទៅលើរថយន្តជំនាន់ក្រោយរបស់ពួកគេផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN

    February 5, 2026