អន្តរជាតិ
អ្នកជិះស្គី ២នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍បាក់រអិលទឹកកកនៅប្រទេសបារាំង
BY Pheakdey
February 9, 2026
បារាំង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់រអិលដុំទឹកកកនៅក្នុងប្រទេសបារាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៩ ខែកុម្ភៈ។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២រូប គឺជាអ្នកទេសចរ ដែលកំពុងជិះស្គីលេងនៅកន្លែងកើតហេតុនោះ។

ប្រភពខាងលើបានបន្តថា ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅតំបន់ភ្នំ French Alps ដែលជាតំបន់ភ្នំទឹកកក និងជាកន្លែងទេសចរណ៍ដ៏ល្បីមួយនៅភាគខាងត្បូង នៃប្រទេសបារាំង។ សូមបញ្ជាក់ជូនថា ហេតុការណ៍បាក់រអិលទឹកកកពីលើភ្នំ ឬពីលើតំបន់ខ្ពស់ៗ តែងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សជារឿយៗ ជាក់នៅក្នុងឆ្នាំនេះបញ្ហាធម្មជាតិនេះបានបណ្តាលឱ្យអ្នកជិះស្គីនៅក្នុងប្រទេសបារាំង ស្វីស និងអូទ្រីស ជាង ២០នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិត៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time