- Pheakdey
- អន្តរជាតិ
ជប៉ុន៖ អាជ្ញាធរជប៉ុនបានព្រមានពីគ្រោះថ្នាក់នៃការរអិលធ្លាក់ព្រឹកយ៉ាងច្រើនពីលើភ្នំឬតំបន់ខ្ពស់ៗនៅភាគខាងជើងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៤ ខែកុម្ភៈ។ សេចក្តីព្រមាននេះត្រូវបានធ្វើឡើងស្របពេលដែលតួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលនៃការធ្លាក់ព្រឹលបានកើនឡើងរហូតដល់ ៣៥នាក់។ គួររម្លឹកជូនថា អស់រយៈពេល ២សប្តាហ៍មកហើយ ដែលតំបន់ភាគខាងជើងនៃប្រទេសជប៉ុនបានប្រឈមនឹងបញ្ហាធ្លាក់ព្រឹលខ្លាំងខុសប្រក្រតី ហើយបញ្ហានេះក៏បានបណ្តាលឱ្យមានផ្ទះជាច្រើនខ្នងបានរងនូវការខូចខាត និងមានផ្លូវសំខាន់ៗមួយចំនួនត្រូវបានគ្របដណ្តប់ដោយព្រឹលយ៉ាងក្រាស់រហូតមិនអាចធ្វើបានដំណើរបានផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះបរិមាណព្រឹលដែលបានធ្លាក់មកលើដីបានថយចុះបន្តិចហើយ ពោលគឺព្រឹលដែលបានធ្លាក់មកលើដីមានកម្ពស់ជាមធ្យម ២ម៉ែត្រប៉ុណ្ណោះ ខណៈកាលពីប៉ុន្មានថ្ងៃមុនតំបន់មួយចំនួនមានព្រឹលធ្លាក់នៅលើដីក្នុងកម្រិតកម្ពស់រហូតដល់ ៤,៥ម៉ែត្រឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
February 4, 2026 - អន្តរជាតិ
ជប៉ុន៖ ព្រឹលធ្លាក់ខ្លាំងខុសធម្មតានៅក្នុងប្រទេសជប៉ុន បានបណ្តាលឱ្យមានមនុស្ស ៣០នាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣ ខែកុម្ភៈ។ តួលេខអ្នកស្លាប់ទាំងអស់នេះត្រូវបានគេរាប់នៅក្នុងរយៈពេលប្រមាណជា ២ សប្តាហ៍ចុងក្រោយនេះ ពោលគឺចាប់ពីថ្ងៃទី២០ ខែមករាមក។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ទាំងអស់នោះគឺមានជនរងគ្រោះម្នាក់ឈ្មោះ Kina Jin អាយុ ៩១ឆ្នាំ ដែលសាកសពរបស់គាត់ត្រូវបានគេរកឃើញនៅកប់ក្រោមគំនរព្រឹលដ៏ក្រាស់នៅក្នុងផ្ទះរបស់គាត់ ហើយជនរងគ្រោះក្រៅពីនេះគឺបានស្លាប់ដោយគ្រោះថ្នាក់ផ្សេងដែលបណ្តាលមកពីឥទ្ធិពលនៃការធ្លាក់ព្រឹល។ សូមបញ្ជាក់ជូនថា នៅតំបន់ខ្លះនៃប្រទេសជប៉ុនតួយ៉ាងដូចជាតំបន់ Aomori ជាដើម គឺព្រឹលបានធ្លាក់មកលើដីមានកម្ពស់រហូតដល់ ៤,៥ម៉ែត្រឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
February 3, 2026 - អន្តរជាតិ
ជប៉ុន៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏កម្រមួយ ដែលបានកើតឡើងនៅក្នុងរមណីយដ្ឋាន Tsugaike Mountain ដែលជាកន្លែងជិះស្គីទឹកកក និងជិះកន្ត្រកយោងឡើងភ្នំដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រទេសជប៉ុន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣ ខែកុម្ភៈ បានបញ្ជាក់ថា ស្រ្តីរងគ្រោះជាភ្ញៀវទេសចរជនជាតិអូស្រ្តាលី និងមានអាយុ ២២ឆ្នាំ។ បើតាមលោក Tsuneo Kubo ដែលជានាយកគ្រប់គ្រងសេវាកម្មកន្ត្រកយោងនៅក្នុងរមណីយដ្ឋានខាងលើបានឱ្យដឹងថា គ្រោះថ្នាក់បានកើតឡើងនៅពេលស្រ្តីរងគ្រោះបម្រុងនឹងចុះចេញពីកន្ត្រកយោងទៅហើយ តែដោយចៃដន្យខ្សែកាបូបស្ពាយរបស់គាត់បានជាប់ជាមួយកៅអីនៅក្នុងកន្ត្រក។ ដោយស្រ្តីរងគ្រោះមិនអាចដោះខ្សែកាបូបចេញពីកៅអីទាន់ពេល កន្ត្រកក៏បានបន្តវិលឡើងទៅលើ និងបានអូសយកស្រ្តីរងគ្រោះទៅលើអាកាសជាមួយផងដែរ ខណៈខ្សែកាបូបដែលគាត់បានស្ពាយនៅចំហៀងទ្រូងបានរឹតទ្រូងគាត់យ៉ាងខ្លាំង។ ប្រភពខាងលើបានបន្តថា ក្រោយប្រទះឃើញហេតុការណ៍គ្រោះថ្នាក់គេក៏បានបញ្ឈប់ដំណើរការរបស់កន្រ្តកយោង ដើម្បីជួយស្រ្តីរងគ្រោះ តែជាអកុសលស្រ្តីរងគ្រោះបានស្លាប់ក្នុងពេលបញ្ជូនទៅមន្ទីរពេទ្យ៕ អត្ថបទ៖ ភក្តី ប្រភព៖
February 3, 2026 - អន្តរជាតិ
ស្វីស៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះនៅរមណីដ្ឋានជិះស្គីមួយកន្លែងនៅក្នុងប្រទេសស្វីល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២ ខែកុម្ភៈ។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់ហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ១១៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ សូមបញ្ជាក់ជូនថា រមណីយដ្ឋានដែលជាកន្លែងកើតហេតុខាងលើនេះមានឈ្មោះថា Crans-Montana ជាទីតាំងមានបម្រើសេវាកម្មជិះស្គីលើទឹកកក និងមានបារសម្រាប់ការជួបជុំផឹកស៊ីឬរៀបចំពិធីជប់លៀងផ្សេងៗផងដែរ។ ជាក់ស្តែងអគ្គិភ័យខាងលើនេះគឺបានរាលដាលចេញពីបារមួយកន្លែង ដែលមានមនុស្សជាច្រើននាក់កំពុងចូលរួមពិធីជប់លៀង New Year’s Eve នៅទីនោះ។ បើតាមអាជ្ញាធរស្វីសបានបញ្ជាក់ថា ភាគច្រើននៃជនរងគ្រោះគឺជាក្រុមយុវជន ហើយរហូតមកទល់នឹងពេលនេះនៅមិនទាន់មានការបញ្ជាក់អំពីមូលហេតុច្បាស់នៃការកើតមានអគ្គិភ័យនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
February 2, 2026 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតិអាមេរិកបានរំពឹងថា អ៊ឺរ៉ង់នឹងស្វែងរកកិច្ចព្រមព្រៀងមួយមុនពេលសហរដ្ឋអាមេរិកចាត់វិធានការដោយប្រើកម្លាំងយោធា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣១ ខែមករា។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅ Oval Office លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកក៏បានកំណត់ពេលវេលាឱ្យអ៊ឺរ៉ង់ចូលរួមកិច្ចចរចាលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនផងដែរ។ គួរបញ្ជាក់ជូនថា ការព្រមានអំពីការប្រើប្រាស់កម្លាំងយោធាអាមេរិកនៅអ៊ឺរ៉ង់ របស់លោក ដូណាល់ ត្រាំ ខាងលើនេះ ត្រូវបានធ្វើឡើងក្រោយស្ថានភាពធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ឺរ៉ង់កាន់តែមានសភាពអាក្រក់ឡើងៗ និងបណ្តាលឱ្យមានពលរដ្ឋស្លូតត្រង់ជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ។ យោងតាមរបាយការណ៍មួយរបស់ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សបានបង្ហាញថា គិតត្រឹមពេលនេះគឺមានពលរដ្ឋក្រុមបាតុករអ៊ឺរ៉ង់ប្រមាណជា ៦,០០០នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតក្នុងការបង្ក្រាបបាតុកម្មពីសំណាក់អាជ្ញាធរអ៊ឺរ៉ង់៕ អត្ថបទ៖ភក្តី ប្រភព៖ The Strait
January 31, 2026 - អន្តរជាតិ
ម៉ាឡេស៊ី៖ នាពេលបច្ចុប្បន្ននេះការបង្កើតវីដេអូប្លែកៗសម្រាប់បង្ហោះនៅលើបណ្តាញសង្គមបានក្លាយជាប្រភពរកប្រាក់ចំណូលដ៏មានសក្តានុពលមួយចំពោះក្រុម Influencer ឬតារាអ៊ីនធឺណិតនៅជុំវិញពិភពលោក។ ដើម្បីទទួលបានការចាប់អារម្មណ៍ខ្លាំងចំពោះវីដេអូរបស់ខ្លួន ក្រុម Influencer មួយចំនួនបានព្យាយាមបង្ហាញសកម្មភាពគ្រប់បែបយ៉ាង រហូតដល់ពេលខ្លះពួកគេមិនបានគិតថា សកម្មភាពរបស់ពួកនោះគឺជារឿងខុសឆ្គងនោះទេ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣១ ខែមករា បានឱ្យដឹងថា មាន Influencer ដ៏ល្បីម្នាក់នៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានអាជ្ញាធរពិន័យជាប្រាក់ចំនួន ៤០,០០០ រីងហ្គីត (១០,១៤៧ដុល្លារ) ក្រោយរូបគេបានបង្ហោះវីដេអូបង្ហាញពីសកម្មភាពយកបាយដែលរូបគេញ៉ាំសល់ និងឆ្អឹងមាន់ទៅឱ្យបុរសអនាថាម្នាក់។ Influencer រូបនេះមានឈ្មោះថា Tang Sie Luk មានអាយុ ២៣ឆ្នាំ ហើយវីដេអូដែលគាត់បានបង្ហោះនៅលើបណ្តាញសង្គម Instagram
January 31, 2026 - អន្តរជាតិ
ជប៉ុន៖ ចោរមួយក្រុមមានសមាជិក ៣នាក់បានធ្វើសកម្មភាពប្លន់យកវ៉ាលិសមួយដែលមានសុទ្ធចំនួន ២,៧លានដុល្លារនៅលើដងផ្លូវដ៏មមាញឹកមួយក្នុងទីក្រុងតូក្យូ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣០ ខែមករា។ ករណីប្លន់នេះបានក្លាយជាករណីដ៏កម្រមួយសម្រាប់ប្រទេសជប៉ុន ដែលនាពេលកន្លងមកជប៉ុនតែងបង្ហាញមោទនភាពក្នុងនាមជាប្រទេសដែលមានសុវត្ថិភាពបំផុត។ ប្រភពខាងលើបានបន្តថា សកម្មភាពប្លន់នេះបានកើតឡើងនៅជិតស្ថានីយរថភ្លើង Ueno ដែលជាកន្លែងមានអ្នកដំណើរ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករឆ្លងកាត់ទៅនោះ។ បើតាមសាក្សីម្នាក់នៅកន្លែងកើតហេតុបានឱ្យដឹងថា ក្រុមចោរបាញ់ស្ព្រេ (Pepper Spray) មុននឹងឆក់យក់វ៉ាលិសពីជនរងគ្រោះ ខណៈដែលជនរងគ្រោះកំពុងព្យាយាមដាក់វ៉ាលិសនោះទៅក្នុងរថយន្ត។ បើតាមតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ក្រុមជនរងគ្រោះមានគ្នាចំនួន ៥នាក់ ដោយនៅក្នុងនោះមានទាំងជនជាតិចិននិងជនជាតិជប៉ុនផងដែរ ហើយពួកគេបម្រុងនឹងយកវ៉ាលិសលុយនោះទៅកន្លែងប្តូរប្រាក់ដោយនៅក្នុងវ៉ាលិសនោះមានផ្ទុកលុយជប៉ុនប្រមានជា ៤២០លានយេន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
January 30, 2026 - អន្តរជាតិ
វៀតណាម៖ អាជ្ញាធរវៀតណាមបានបើកការស៊ើបអង្កេតទ្រង់ទ្រាយធំមួយនៅសប្តាហ៍នេះដើម្បីបង្ក្រាបករណីលក់កាហ្វេក្លែងក្លាយ និងរឹបអូសបានកាហ្វេក្លែងក្លាយចំនួន ៤,១តោន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣០ ខែមករា។ កាហ្វេក្លែងក្លាយនោះគឺជាប្រភេទកាហ្វេ ដែលត្រូវបានគេលាយចេញពីសណ្តែកសៀង, សារធាតុបន្ថែម និងលាយជាមួយគ្រាប់កាហ្វេពិតខ្លះ ហើយកិនបញ្ចូលគ្នា។ ប្រភពខាងលើបានបន្តថា ការបង្រ្កាបនិងរឹបអូសកាហ្វេក្លែងក្លាយខាងលើនេះត្រូវបានធ្វើឡើងចំពោះក្រុមហ៊ុនលក់កាហ្វេមួយកន្លែងស្ថិតនៅក្នុងតំបន់ Central Highlands នៃខេត្ត Lam Dong និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Luong Viet Kiem។ គួរបញ្ជាក់ជូនថា វៀតណាមគឺជាប្រទេសនាំចេញកាហ្វេដ៏ធំមួយនៅលើពិភពលោក ហើយនៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ វៀតណាមបាននាំចេញកាហ្វេជាង ១,៦លានតោន ដែលមានតម្លៃជាទឹកប្រាក់សរុបរហូតដល់ ៨,៩ពាន់លានដុល្លារ៕ អត្ថបទ៖
January 30, 2026 - អន្តរជាតិ
ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៩ ខែមករា។ យន្តហោះមួយគ្រឿងនេះគឺជាយន្តហោះយោធារបស់កងទ័ពជើងអាកាសថៃ។ ប្រភពខាងលើបានបន្តថា យន្តហោះយោធាដែលបានធ្លាក់ខាងលើនេះគឺជាប្រភេទយន្តហោះ AT-6 two-seat ដែលមានកៅអីអង្គុយចំនួន ២ប៉ុណ្ណោះ ពោលគឺនៅផ្នែកខាងមុខមានមួយកៅអី និងនៅផ្នែកខាងក្រោយមានមួយកៅអី។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់អំពីមូលហេតុដែលបណ្តាលឱ្យយន្តហោះមួយគ្រឿងនេះត្រូវធ្លាក់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
January 29, 2026 - អន្តរជាតិ
ចិន៖ ចិនបានប្រហារជីវិតមនុស្សចំនួន ១១នាក់ ដែលមានការពាក់ព័ន្ធជាមួយក្រុមឧក្រិដ្ឋជនមីយ៉ាន់ម៉ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៩ ខែមករា។ គួររម្លឹកជូនថា មនុស្សទាំង ១១រូបនេះធ្លាប់ត្រូវបានតុលាការក្រុង Wenzhou កាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីអំឡុងខែសីហាកន្លងទៅនេះ តែថ្មីៗនេះតុលាការកំពូលចិនបានសម្រេចបន្ថែមទោសប្រហារជីវិតពួកគាត់តែម្តង។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមមនុស្សទាំង ១១នាក់ខាងលើនេះលើក៏មានសមាជិកនៃ «ក្រុមឧក្រិដ្ឋជនគ្រួសារមីង» ផងដែរ ដែលនាពេលកន្លងមក ក្រុមឧក្រិដ្ឋជននេះបានធ្វើសកម្មភាពឆបោកយ៉ាងកក្រើក ហើយបានបណ្តាលឱ្យមានជនរងគ្រោះជនជាតិចិនចំនួន ១៤នាក់ត្រូវស្លាប់បាត់បង់ជីវិត និងជាច្រើននាក់បានរងរបួស។ សូមបញ្ជាក់ជូនថា យោងតាមរបាយការណ៍មួយរបស់ក្រសួងសន្តិសុខសាធារណៈចិនបានបង្ហាញថា កាលពីឆ្នាំកន្លងទៅមានពលរដ្ឋចិនប្រមាណជា ៧,៦០០នាក់ បានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសមីយ៉ាន់ម៉ាមកកាន់ប្រទេសចិនវិញ ហើយក្រុមមនុស្សទាំងអស់នេះត្រូវបានគេសង្ស័យថាបានទៅលេងល្បែង និងធ្វើសកម្មភាពបោកប្រាក់តាម Online
January 29, 2026









