Pheakdey
  • អន្តរជាតិ

    កូឡុំប៊ី៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ១៥នាក់ បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅប្រទេសកូឡុំប៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារ​ព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៩ ខែមករា។ យន្តហោះដែលបានជួបហេតុការណ៍អកុសលនេះ គឺជាយន្តហោះដឹកអ្នកដំណើរខ្នាតមួយ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអាកាសចរណ៍ Airline Satena ។ បើតាមអាជ្ញាធរកូឡុំប៊ីបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះទាំង ១៥នាក់នោះ គឺមានជនរងគ្រោះចំនួន ២នាក់ជាអ្នកបើកបរយន្តហោះ និង ១៣នាក់ផ្សេងទៀតជាអ្នកដំណើរ ខណៈនៅក្នុងចំណោមអ្នកដំណើរទាំងអស់នោះក៏មានជនរងគ្រោះម្នាក់ជាសមាជិកសភារបស់រដ្ឋាភិបាលនៃប្រទេសកូឡុំប៊ីផងដែរ។ ប្រភពខាងលើបានបន្តថា យន្តហោះមួយគ្រឿងនេះមានទិសដៅធ្វើដំណើរចេញពីទីក្រុង Cucuta ឆ្ពោះទៅកាន់ទីក្រុង Ocana ភាគខាងជើងនៃប្រទេសកូឡុំប៊ី ហើយយន្តហោះបានធ្លាក់ក្រោយចេញដំណើរបានត្រឹមតែ ២៣នាទីប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    January 29, 2026
  • អន្តរជាតិ

    អាមេរិក៖ បន្ទាប់ពីបានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកជាផ្លូវការមក លោក ដូណាល់ ត្រាំ បានសម្រេចដាក់ពង្រាយកងកម្លាំងឆ្មាំជាតិ (National Guard) នៅតាមបណ្តាទីក្រុង និងតំបន់សំខាន់ជាច្រើន ដើម្បីការពារសុវត្ថិភាពសាធារណៈ និងស្តារសណ្តាប់ធ្នាប់ឡើងវិញ។ ការដាក់ពង្រាយកងកម្លាំងពិសេសនេះត្រូវបានគេមើលឃើញថា អាចចំណាយប្រាក់យ៉ាងច្រើន តែនាពេលកន្លងមកអាជ្ញាធរអាមេរិកមិនដែលបង្ហាញតួលេខនៃការចំណាយជាក់ស្តែងនោះទេ។ យ៉ាងណាក្តី ថ្មីៗនេះមានរបាយការណ៍មួយបានបង្ហាញថា ក្នុងរយៈពេលជាង ៥ខែចុងក្រោយនៃឆ្នាំ២០២៥ ការដាក់ពង្រាយកងកម្លាំងឆ្មាំជាតិបានចំណាសអស់ប្រាក់ចំនួន ៤៩៦លានដុល្លារ។ របាយការណ៍នេះត្រូវបានបញ្ចេញដោយការិយាល័យថវិកាសភា (Congressional Budget Office) និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៩ ខែមករា។ នៅក្នុងរបាយការណ៍នេះក៏បានបង្ហាញផងដែរថា បើគិតជាមធ្យមនៅក្នុងឆ្នាំ២០២៥ កន្លងមកនេះ

    January 29, 2026
  • អន្តរជាតិ

    ឥណ្ឌា៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌា បានប្រកាសពីការរកឃើញអ្នកឆ្លងមេរោគ Nipah ចំនួន ២នាក់បន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៨ ខែមករា។ អ្នកជំងឺដែលបានឆ្លងមេរោគដ៏កាចសាហាវទាំង ២រូបខាងលើនេះ ត្រូវបានរកឃើញនៅក្នុងរ​ដ្ឋ West Bengal តែគិតត្រឹមពេលនេះគេនៅមិនទាន់ដឹងពីស្ថានភាពសុខភាពចុងក្រោយរបស់ពួកគាត់នៅឡើយទេ។ ប្រភពខាងលើបានបន្តថា​ ករណីឆ្លងទាំង ២ខាងលើនេះក៏បណ្តាលឱ្យមានការពាក់ព័ន្ធដល់មនុស្សចំនួន ១៩៦នាក់ផ្សេងទៀតផងដែរ តែអ្នកពាក់ព័ន្ធទាំង ១៩៦នាក់នោះមិនត្រូវបានធ្វើតេស្តវិជ្ជមានមេរោគ Nipah នោះទេ។ សូមបញ្ជាក់ជូនថា Nipah ជាមេរោគដ៏គ្រោះថ្នាក់មួយ ដែលមានលក្ខណៈនៃការចម្លងស្រដៀងទៅនឹងមេរោគកូវីដ-១៩ ដែរ ហើយមេរោគនេះអាចបណ្តាលឱ្យឆ្លងមានអត្រាស្លាប់ពី ៤០% ទៅ ៧៥%ឯណោះ។ សូមរម្លឹកជូនផងដែរថា កាលពីឆ្នាំ២០២៣ មេរោគ

    January 28, 2026
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរក្រុងបាងកកបានជំរុញឱ្យប្រជាពលរដ្ឋធ្វើការងារពីផ្ទះ ឬធ្វើការងារតាមប្រព័ន្ធ Online ដើម្បីការពារខ្លួនពីបញ្ហាខ្យល់កខ្វក់កម្រិត PM2.5 នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Khaosod English នៅក្នុងថ្ងៃទី២៨ ខែមករា។ វិធានការខាងលើនេះត្រូវបានណែនាំឱ្យមានការអនុវត្តរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែ​មករានេះ។ ប្រភពខាងលើបានបន្តថា តាមការព្យាករណ៍គឺបញ្ហាខ្យល់កខ្វក់កម្រិត PM2.5 នឹងវាយប្រហារនៅក្នុងតំបន់សំខាន់ៗជាង​ ៣៥កន្លែងនៅទូទាំងទីក្រុងបាងកក។ បន្ថែមពីលើការណែនាំខាងលើនេះ អាជ្ញាធរក្រុងបាងកកក៏បានប្រាប់ឱ្យពលរដ្ឋនៅក្នុងតំបន់រងគ្រោះត្រូវបន្ថែមការតាមដានសុខភាពខ្លួនឯង ហើយក្នុងករណីកើតមានបញ្ហាសុខភាពមួយចំនួនដូចជា ក្អក ថប់ដង្ហើប និងរមាស់ភ្នែក សូមប្រញាប់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដ្បិតបញ្ហាទាំងនេះអាចបង្កឡើងដោយសារតែបញ្ហាខ្យល់កខ្វក់កម្រិត PM2.5៕ អត្ថបទ៖ ភក្តី ប្រភព៖ Khaosod

    January 28, 2026
  • អន្តរជាតិ

    សិង្ហបុរី៖ ប្រទេសសិង្ហបុរីសម្រេចប្រើប្រាស់ឧបករណ៍ពិនិត្យសីតុណ្ហភាពអ្នកដំណើរនៅតាមព្រលានយន្តហោះ ដើម្បីទប់ស្កាត់នឹងការរាតត្បាតនៃមេរោគ Nipah នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៨ ខែមករា។ យ៉ាងណាក្តី វិធានការនឹងអនុវត្តចំពោះក្រុមអ្នកដំណើរ ដែលទើបធ្វើដំណើរមកពីប្រទេសឬតំបន់ ដែលមានការរាតត្បាតនៃមេរោគ Nipah តែប៉ុណ្ណោះ។ បើតាមទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងសិង្ហបុរី (Communicable Diseases Agency) ការប្រើប្រាស់ឧបករណ៍ពិនិត្យសីតុណ្ហភាពអ្នកដំណើរខាងលើនេះគឺគ្រាន់តែជាវិធានការមួយនៅក្នុងចំណោមវិធានការសំខាន់ៗចំនួនប្រាំមួយប៉ុណ្ណោះ ហើយអាជ្ញាធរសិង្ហបុរីនឹងបន្តអនុវត្តវិធានការផ្សេងទៀតជាបន្តបន្ទាប់ក្នុងករណីមេរោគ Nipah​ បន្តរាតត្បាតកាន់ខ្លាំងជាងនេះ។ សូមបញ្ជាក់ជូនថា ថ្មីៗនេះមេរោគ Nipah បានផ្តើមរាតត្បាតនៅក្នុងប្រទេសឥណ្ឌា និងប្រទេសបង់ក្លាដេស តែរហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍បង្ហាញថា មានអ្នកជំងឺដែលបានស្លាប់ដោយសារមេរោគដ៏កាចសាហាវមួយនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖

    January 28, 2026
  • អន្តរជាតិ

    អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៩នាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលព្យុះទឹកកកនៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៧​ ខែមករា។ ទន្ទឹមគ្នានេះតំបន់មួយចំនួនក៏កំពុងប្រឈមនឹងបញ្ហាគ្មានភ្លើងអគ្គិសនីប្រើប្រាស់ផងដែរ។ បើតាមអាជ្ញាធរអាមេរិកបានឱ្យដឹងថា គិតត្រឹមពេលនេះព្រឹលបានធ្លាក់ក្នុងកម្រិតកម្ពស់ជាមធ្យម ៣០សង់ទីម៉ែត្រនៅតាមបណ្តារដ្ឋជាច្រើន ខណៈយោងតាមការព្យាករណ៍របស់ទីភ្នាក់ងារ The National Weather បានបង្ហាញថា នៅតំបន់ភាគខាងជើងទីក្រុង Pittsburgh នៃរដ្ឋ Pennsylvania ព្រឹលអាចធ្លាក់ក្នុងកម្រិតរហូតដល់ ៥០សង់ទីម៉ែត្រ ហើយសីតុណ្ហភាពអាចធ្លាក់ចុះរហូតដល់ -៣១អង្សាសេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    January 27, 2026
  • អន្តរជាតិ

    ចិន៖ អាជ្ញាធរចិនសម្រេចលុបចោលជើងហោះហើរទៅកាន់ប្រទេសជប៉ុនចំនួន ៤៩ជើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៧ ខែមករា។ ជើងហោះហើរទាំង ៤៥ជើងនេះ គឺជាជើងហោះហើរទៅ-មករវាងប្រទេសចិន និងប្រទេសជប៉ុន សម្រាប់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។ គួររម្លឹកជូនថា ការលុបចោលជើងហោះហើរទៅកាន់ប្រទេសជប៉ុនពីសំណាក់អាជ្ញាធរចិនបានផ្តើមកើតមានតាំងតែពីខែធ្នូ ឆ្នាំ២០២៥មកម្លេះ ខណៈចំនួនជើងហោះហើរដែលត្រូវលុបចោលនោះបានបន្តកើនឡើងខ្ពស់ជាលំដាប់ផងដែរ បើគិតក្នុងរយៈពេល ៣ខែចុងក្រោយនេះ។ សូមបញ្ជាក់ជូនថា ប្រទេសចិននិងប្រទេសជប៉ុនបានផ្តើមមានជម្លោះការទូតជាមួយគ្នាក្នុងអំឡុងខែវិច្ឆិកាកន្លងមក ក្រោយលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានធ្វើសេចក្តីថ្លែងការមួយ ដែលមានទំនោរគាំទ្រនិងការពារកោះតៃវ៉ាន់យ៉ាងខ្លាំងក្នុងបញ្ហាជម្លោះតៃវ៉ាន់-ចិន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    January 27, 2026
  • អន្តរជាតិ

    ហ្វីលីពីន៖ យ៉ាង​យោចណាស់មានមនុស្សចំនួន ១៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍លិចសាឡាងមួយគ្រឿងនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។ ទន្ទឹមគ្នានេះក៏មានមនុស្សចំនួន ២៨នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ អាជ្ញាធរអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា សាឡាងដែលបានជួបហេតុការណ៍អកុសលខាងលើនេះគឺជាសាឡាងដឹកអ្នកដំណើរចេញពីទីក្រុង Zamboanga ឆ្ពោះទីកាន់ទីក្រុង Mindanao ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ ប្រភពខាងលើបានបន្តថា នៅក្នុងពេលកើតហេតុនោះនៅលើសាឡាងមានផ្ទុកអ្នកដំណើរជាង ៣៥០នាក់ តែភ្លាមៗក្រោយពេលកើតហេតុអ្នកដំណើរជាង ៣០០នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា​៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    January 26, 2026
  • អន្តរជាតិ

    ចិន៖ នៅទីបំផុតបញ្ហាចម្រូងចម្រាសរវាងបណ្តាញសង្គម TikTok និងអាមេរិក​ បានដើរដល់ផ្លូវរួមមួយហើយ​ ដោយភាគីទាំង២ បានយល់ព្រមបន្តដំណើរការអាជីវកម្មក្នុងទម្រង់ជាការបណ្តាក់ទុនរួមគ្នា នេះបើយោងតាមតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៤ ខែមករា។ កិច្ចព្រមព្រៀងអាជីវកម្មថ្មីនេះត្រូវបានប្រកាសឡើងជាសាធារណៈពីសំណាក់ក្រុមហ៊ុន ByteDance  ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok។ នៅក្នុងកិច្ចព្រមព្រៀងខាងលើនេះបានបញ្ជាក់ថា TikTok និងសហរដ្ឋអាមេរិក នឹងបង្កើតក្រុមហ៊ុនថ្មីមួយបន្ថែមទៀតនៅក្នុងទឹកដីសហរដ្ឋអាមេរិក ដោយបំបែកខ្លួនចេញពីក្រុមហ៊ុន ByteDance នៅក្នុងប្រទេសចិន ខណៈនៅក្នុងអង្គភាពថ្មីនេះ ក្រុមហ៊ុន ByteDance មានភាគហ៊ុនរបស់ខ្លួនចំនួនត្រឹមតែ ១៩,៩% ប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងសម្រាប់តែ​ TikTok នៅក្នុងទឹកដីសហរដ្ឋអាមេរិកតែប៉ុណ្ណោះ និងត្រូវបានធ្វើឡើងក្រោមហេតុផលដើម្បីរក្សាសន្តិសុខជាតិអាមេរិកពីការលួចប្រមូលទិន្នន័យអ្នកប្រើប្រាស់ ខណៈ

    January 24, 2026
  • អន្តរជាតិ

    នូវែលសេឡង់៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតដោយសារការបាក់ដីនៅតំបន់បោះតង់ដ៏ល្បីល្បាញមួយកន្លែងក្នុងប្រទេសនូវែលហ្សេឡង់ (New Zealand) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២២ ខែមករា។ ទន្ទឹមគ្នានេះ ក៏មានមនុស្សមួយចំនួនកំពុងតែបាត់ខ្លួនផងដែរ។ ប្រភពខាងលើបានបន្តថា ទីតាំងដែលបានជួបបញ្ហាបាក់ដីខាងលើនេះមានឈ្មោះថា Welcome Bay ដែលជាកន្លែងសម្រាប់ពលរដ្ឋទៅបោះតង់ និងសម្រាកកម្សាន្តដ៏មានប្រជាប្រិយភាពមួយស្ថិតនៅក្នុងទីក្រុង Tauranga នៃកោះ​ North Island។ បើតាមអាជ្ញាធរនូវែលហ្សេឡង់បានឱ្យដឹងថា បំណាក់ដីខាងលើនេះបានកើតឡើងក្រោយតំបន់រងគ្រោះខាងលើនេះបានទទួលរងសម្ពាធទឹកភ្លៀងធ្លាក់ក្នុងបរិមាណយ៉ាងច្រើននិងជាច្រើនថ្ងៃជាប់គ្នា៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC

    January 22, 2026