- Pheakdey
- អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងដាក់ពាក្យប្តឹងបណ្តាញសារព័ត៌មាន BBC ទៅកាន់តុលាការ ហើយទាមទាប្រាក់សងជំងឺចិត្តរហូតដល់ ៥ពាន់លានដុល្លារនេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៥ ខែវិច្ឆិកា។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងក្នុងពេលដែលលោក ដូណាល់ ត្រាំ កំពុងផ្តល់បទសម្ភាសន៍ពិសេសមួយ ក្នុងអំឡុងពេលដែលលោកកំពុងធ្វើដំណើរនៅលើយន្តហោះ។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាស់រវាងលោក ដូណាល់ ត្រាំ និងបណ្តាញសារព័ត៌មាន BBC បានកើតឡើង ក្រោយមានអ្នកកាសែតជនជាតិអង់គ្លេសម្នាក់បានផ្សព្វផ្សាយវីដេអូព័ត៌មានមួយដែលមានខ្លឹមសារបញ្ជាក់ថា លោក ដូណាល់ ត្រាំ គឺជាអ្នកជំរុញឱ្យមានសកម្មភាពហិង្សានៅវិមានកាពីតូលនាកាលពីអំឡុងឆ្នាំ២០២១ ពោលជាហេតុការណ៍ដែលក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ
November 15, 2025 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិត និង ២៩នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយនៅក្នុងស្ថានីយប៉ូលិសមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Aljazeera នៅក្នុងថ្ងៃទី១៥ ខែវិច្ឆិកា។ ស្ថានីយប៉ូលិសដែលជាកន្លែងកើតហេតុនេះមានទីតាំងស្ថិតនៅក្នុងក្រុង Srinagar នៃតំបន់កាស្មៀរ ពោលគឺតំបន់ដែលមានព្រំប្រទល់ជាប់ប្រទេសប៉ាគីស្ថាន។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់និងរងរបួសទាំងអស់នោះគឺភាគជាច្រើនជាប៉ូលិស និងមន្ត្រីជំនាញផ្នែកកោសល្យវិច្ច័យ ដែកកំពុងចុះទៅត្រួតពិនិត្យគ្រឿងផ្ទុះមួយចំនួននៅក្នុងស្ថានីយ៍ប៉ូលិសនោះផ្ទាល់តែម្តង។ ប្រភពខាងបានបន្តថា តួលេខអ្នកស្លាប់អាចបន្តកើនឡើង ដ្បិតនៅក្នុងចំណោមជនរងគ្រោះទាំងអស់នោះគឺមានជនរងគ្រោះចំនួន ៥នាក់បានរងរបួសធ្ងន់ធ្ងរ ដែលពិបាកនឹងជួយសង្គ្រោះជីវិតណាស់។ ចំពោះមូលហេតុនៅពីក្រោយហេតុការណ៍ផ្ទុះនេះវិញ គឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង៕ អត្ថបទ៖ ភក្តី ប្រភព៖ Aljazeera
November 15, 2025 - អន្តរជាតិ
ចិន៖ ប្រាសាទបុរាណមួយកន្លែងរបស់ប្រទេសចិន ដែលមានអាយុកាល ១,៥០០ឆ្នាំត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃទី១៣ ខែវិច្ឆិកា។ ប្រាសាទបុរាណមួយកន្លែងនេះមានឈ្មោះថា យង់ឈីង (Yongqing Temple) មានទីតាំងស្ថិតនៅក្នុងខេត្ត Jiangsu ភាគខាងជើងនៃប្រទេសចិន។ យ៉ាងណាក្តី អគ្គិភ័យមិនបានឆេះបំផ្លាញប្រាសាទទាំងមូលនោះ ដោយអគារដែលបានរងនូវការខូចខាតនោះគឺអគារ Wenchang Pavilion ដែលជាសំណង់ឈើកម្ពស់៣ជាន់ ស្ថិតក្នុងបរិវេណប្រាសាទ។ ប្រភពខាងលើបានបន្តថា រហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចរកឃើញពីមូលហេតុច្បាស់លាស់ ដែលជម្រុញឱ្យមានអគ្គិភ័យនេះកើតឡើងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង។ សូមបញ្ជាក់ជូនថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះមិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ South China Morning Post
November 14, 2025 - អន្តរជាតិ
កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានរថយន្តដឹកទំនិញមួយគ្រឿងបានបើកចូលក្នុងផ្សារ និងបុកហ្វូងមនុស្សយ៉ាងពេញទំហឹង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៤ ខែវិច្ឆិកា។ ហេតុការណ៍បានកើតឡើងនៅក្នុងផ្សារមួយកន្លែងមានទីតាំងស្ថិតនៅក្នុងក្រុង Bucheon ដែលមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រពីរាជធានីសេអ៊ូល។ បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗហើយ ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ១៨នាក់ផ្សេងទៀតបានរងរបួសផងដែរ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចរកឃើញមូលហេតុពិតប្រាកដ ដែលជំរុញឱ្យមានករណីគ្រោះថ្នាក់នេះកើតឡើងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
November 14, 2025 - អន្តរជាតិ
អាមេរិក៖ នៅទីបំផុតរដ្ឋាភិបាលអាមេរិកអាចបើកដំណើរការបានឡើងវិញហើយ ក្រោយបិទទ្វារជាបណ្តោះអាសន្នអស់រយៈពេលយ៉ាងយូរមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៣ ខែវិច្ឆិកា។ យ៉ាងណាក្តី ទម្រាំការិយាល័យគ្រប់ផ្នែកអាចអនុវត្តការងារបានជាធម្មតានោះ គឺវាអាចត្រូវការពេលប្រមាណជា ១សប្តាហ៍ទៀត។ គួរកត់សម្គាល់ថា គិតត្រឹមពេលនេះគឺវាមានរយៈពេល ៤៣ថ្ងៃហើយ ដែលរដ្ឋាភិបាលអាមេរិកត្រូវបិទទ្វារ ឬផ្អាកដំណើរ ហើយវាក៏ជារយៈពេលបិទទ្វារយ៉ាងយូរមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិកផងដែរ។ សូមបញ្ជាក់ជូនផងដែរ នីតិវិធីនៃការបិទរដ្ឋាភិបាលអាមេរិកត្រូវបានអនុវត្ត ក្រោយសភាខុនហ្រ្កេសមិនអាចអនុម័តច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ ២០២៦បាន ដ្បិតសមាជិកនៃគណបក្សធំៗទាំង ២ ជជែកមិនចុះសម្រុងគ្នា៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
November 13, 2025 - អន្តរជាតិ
វៀតណាម៖ តុលាការវៀតណាមសម្រេចផ្តន្ទាទោសមន្ត្រីមូលដ្ឋានចំនួន ២រូបឱ្យជាប់ពន្ធនាគារជាង ៣ឆ្នាំ នៅក្នុងសំណុំរឿងលេងល្បែងស៊ីសង ដែលមានតម្លៃជាទឹកប្រាក់សរុបរហូតដល់ ១០៦លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៣ ខែវិច្ឆិកា។ នៅក្នុងសំណុំរឿងភ្នាល់ល្បែងស៊ីសងដែលមានតម្លៃជាទឹកប្រាក់ដ៏ច្រើនមហាសាលនេះក៏មានពាក់ព័ន្ធជាមួយ ក្រុមអ្នកជំនួញ អតីតមន្ត្រីវៀតណាម និងក្រុមអ្នកលេងល្បែងកម្សាន្តជាច្រើននាក់ផ្សេងទៀតផងដែរ ពោលគឺមានចំនួនសរុប ១៤០នាក់។ សូមបញ្ជាក់ជូនថា ការលែងល្បែងស៊ីសងក្នុងប្រទេសវៀតណាមគឺជារឿងខុសច្បាប់ ប៉ុន្តែអាជ្ញាធរវៀតណាមបានអនុញ្ញាតឱ្យមានការស៊ីណូស្របច្បាប់មួយនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ ឈ្មោះ Pullman ដោយកាស៊ីណូនេះអនុញ្ញាតឱ្យតែជនបរទេសចូលលេងកម្សាន្តតែប៉ុណ្ណោះ។ យ៉ាងណាក្តី មន្ត្រីមូលដ្ឋានវៀតណាមក្នុងសំណុំរឿងខាងលើ បានបន្លំប្រើប្រាស់កាតសមាជិកក្លែងក្លាយក្នុងនាមជាជនបរទេស ដើម្បីអាចចូលទៅលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូខាងលើនេះ។ ប្រភពខាងលើបានបន្តថា មន្ត្រីមូលដ្ឋានវៀតណាមទាំង ២រូបនោះ រួមមាន លោក Ho
November 13, 2025 - អន្តរជាតិ
ថៃ៖ របាយការណ៍មួយបានបង្ហាញថា មានពលរដ្ឋថៃរហូតដល់ ៦០% បានរងគ្រោះពីការឆបោកកាលពីឆ្នាំកន្លងទៅ ដែលធ្វើឱ្យមានការខាតបង់ប្រាក់សរុបប្រមាណជា ១១០ពាន់លានបាត (៣,៤ពាន់លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strati Time នៅក្នុងថ្ងៃទី១៣ ខែតុលា។ របាយការណ៍ខាងលើនេះត្រូវបានធ្វើឡើងដោយមូលនិធិ Global Anti-Scam Alliance ឬហៅកាត់ថា GASA ដែលមានមូលដ្ឋាននៅក្នុងប្រទេសហូឡង់។ នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ជាមួយនឹងតួលេខជនរងគ្រោះ ៦០% ឬ ៦នាក់នៅក្នុងចំណោមមនុស្ស ១០នាក់ វាគឺជាតួលេខជនរងគ្រោះនៃការឆបោកដ៏ខ្ពស់បំផុតមួយ ហើយបញ្ហានេះក៏បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិថៃមួយផ្នែកផងដែរ។ ប្រភពខាងលើបានបន្តថា ការឆបោកដែលបានកើតមានចំពោះពលរដ្ឋថៃនោះគឺមាន ២ប្រភេទធំៗ ដូចជា៖ ១-ការឆបោកក្នុងទម្រង់ជាមជ្ឈមណ្ឌលហៅទូរស័ព្ទ៖ ឧក្រិដ្ឋជនបន្លំខ្លួនធ្វើជាមន្ត្រីមកពីភ្នាក់ងារប៉ូលិស នាយកដ្ឋានស៊ើបអង្កេតពិសេស
November 13, 2025 - អន្តរជាតិ
វៀតណាម៖ តួលេខអ្នកពុលនំបុ័ងដាក់សាច់បែបវៀតណាម (បាញ់មី ឬ Banh Mi) នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាមបានកើនឡើងជាបន្តបន្ទាប់ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី១២ ខែវិច្ឆិកា។ បើគិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនរហូតមកទល់នឹងពេលនេះ តួលេខអ្នកពុលអាហារឈ្មោះ “បាញ់មី” នេះបានកើនឡើងរហូតដល់ចំនួន ២៩៩នាក់ហើយ។ បើតាមអាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ថា ជនរងគ្រោះក្នុងករណីពុលអាហារទាំងជិត ៣០០នាក់ខាងលើនេះត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន ១៤កន្លែងផ្សេងគ្នានៅក្នុងទីក្រុងហូជីមិញ ខណៈក៏មានជនរងគ្រោះមួយចំនួនត្រូវបានព្យាបាលរួចរាល់ និងត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញហើយដែរ។ ប្រភពខាងលើបានបន្តថា អាការរបស់អ្នកពុលបាញ់មីនេះមានដូចជា ឈឺពោះ ក្អួត រាគ និងក្តៅខ្លួនជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ VN
November 12, 2025 - អន្តរជាតិ
ចិន៖ ស្ពានដ៏សំខាន់មួយខ្សែនៅក្នុងប្រទេសចិនបានបាក់ ក្រោយបើកសម្ពោធឱ្យប្រើប្រាស់បានប៉ុន្មានខែ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១២ ខែវិច្ឆិកា។ ស្ពានមួយខ្សែនេះមានឈ្មោះថា Hongqi មានប្រវែងសរុបចំនួន ៧៥៨ម៉ែត្រ និងមានទីតាំងស្ថិតនៅក្នុងខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន។ បើតាមអាជ្ញាធរខេត្ត Sichuan បានបញ្ជាក់ថា ស្ពាន Hongqi ដែលផ្លូវដ៏សំខាន់សម្រាប់ឆ្លងកាត់ពីប្រទេសចិនទៅកាន់តំបន់ទីបេនេះបានបាក់តែមួយផ្នែកប៉ុណ្ណោះ ហើយហេតុការណ៍បាក់ស្ពាននេះមិនបានបណ្តាលឱ្យមានអ្នករងរបួស ឬស្លាប់បាត់បង់ជីវិតនោះទេ។ យ៉ាងណាក្តី គិតត្រឹមពេលនេះការប្រើប្រាស់ស្ពានត្រូវបានផ្អាកទាំងស្រុង ហើយអាជ្ញាធរចិននៅមិនទាន់អាចបញ្ជាក់បានទេថា ពេលណាទើបអាជ្ញាធរអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ស្ពាននេះបានជាធម្មតាវិញ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
November 12, 2025 - អន្តរជាតិ
ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ព្យុះទីហ្វុង Fung-wong នៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១២ ខែវិច្ឆិកា។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះទីហ្វុង Fung-wong បានកំពុងតែបង្កឱ្យមានទឹកជំនន់ បាក់ដី និងភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ជាច្រើនក្នុងក្រុង Pangasinan នៃប្រទេសហ្វីលីពីន។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរហ្វីលីពីនបានធ្វើការជម្លៀសពលរដ្ឋងាយរងគ្រោះជាង ១,៤លាននាក់ឱ្យទៅស្នាក់នៅទីតាំងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន ដើម្បីការពារពួកគេពីការកើតមានគ្រោះថ្នាក់ចៃដន្យណាមួយ។ គួរបញ្ជាក់ជូនថា ប្រទេសហ្វីលីពីនបានទទួលរងការគំរាមកំហែងពីខ្យល់ព្យុះជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជាក់ស្តែងកាលពីសប្តាហ៍មុនព្យុះទីហ្វុង Kalmaegi បានវាយប្រហារតំបន់ភាគកណ្តាលហ្វីលីពីនយ៉ាងធ្ងន់ធ្ងរ និងបណ្តាលឱ្យមានមនុស្សចំនួន ២៣២នាក់ត្រូវស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
November 12, 2025









