ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសវៀតណាមម្នាក់ត្រូវបានឃាត់ខ្លួន ជុំវិញករណីផលិតនិងចែកចាយមី ដែលផ្ទុកសារធាតុហាមឃាត់ទ្រង់ទ្រាយធំ

    BY Pheakdey January 13, 2026
    បុរសវៀតណាមម្នាក់ត្រូវបានឃាត់ខ្លួន ជុំវិញករណីផលិតនិងចែកចាយមី ដែលផ្ទុកសារធាតុហាមឃាត់ទ្រង់ទ្រាយធំ

    វៀតណាម៖ អាជ្ញាធរវៀតណាមបានចាប់ខ្លួនបុរសម្នាក់ ជុំវិញករណីចែកចាយមី ដែលមានផ្ទុកនូវសាធារធាតុហាមឃាត់ទ្រង់ទ្រាយធំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Vietnam.VN នៅក្នុងថ្ងៃទី១៣ ខែមករា។ បុរសដែលជាម្ចាស់អាជីវកម្មខុសច្បាប់ខាងលើនេះមានឈ្មោថា Vuong Luong Toan និងមានអាយុ ៤៥ឆ្នាំ។

    ប្រភពខាងលើបានបន្តថា អាជីវកម្មខាងលើនេះមានទីតាំងស្ថិតនៅក្នុងទីក្រុងហូជីវមិញ និងបានបើកដំណើរអស់រយៈពេលជាង ១០ឆ្នាំមកហើយ។ បើតាមប៉ូលិសសេដ្ឋកិច្ចប្រចាំទីក្រុងហូជីមិញបានរកឃើញថា នៅក្នុងផលិតផលមីស្រស់របស់លោក Vuong Luong Toan មានផ្ទុកនូវសារធាតុសារធាតុ Borax ដែលគេប្រើប្រាស់សម្រាប់រក្សាសាកសព, សារធាតុសូដា និងសារធាតុស៊ីលីកេត ដែលសារធាតុទាំងនេះត្រូវបានហាមឃាត់មិនឱ្យយកមកប្រើប្រាស់លើផលិតផលចំណីអាហារនោះទេ ព្រោះពួកវាអាចប៉ះពាល់ដល់សុខភាពអ្នកទទួលទានយ៉ាងធ្ងន់ធ្ងរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Vietnam.VN

    Share This Post: