- Pheakdey
- អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថា ប្រទេសវេណេស៊ុយអេឡាបានចុះកិច្ចព្រមព្រៀងនាំចេញប្រេងឆៅ ដែលមានតម្លៃប្រមាណជា ២ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិកហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ តាមរយៈកិច្ចព្រមព្រៀងនេះគេអាចមើលឃើលញថា ប្រទេសវេណេស៊ុយអេឡាកំពុងព្យាយាមឆ្លើយតបទៅនឹងការទាមទាររបស់លោក ដូណាល់ ត្រាំ ដើម្បីជៀសវាងកុំឱ្យមានអន្តរាគមន៍ពីយោធាអាមេរិកបន្ថែមទៀត។ ទន្ទឹមគ្នានេះ លោក ដូណាល់ ត្រាំ ក៏ចង់ឱ្យលោកប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡា អនុញ្ញាតឱ្យអាមេរិក និងក្រុមហ៊ុនឯកជនមួយចំនួន ចូលទៅប្រើប្រាស់ឧស្សាហកម្មប្រេងរបស់ប្រទេសវេណេស៊ុយអេឡាផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសវេណេស៊ុយអេឡាមានប្រេងរាប់លានបារ៉ែលកំពុងស្តុកទុកនៅលើនាវាដឹកប្រេង និងនៅក្នុងធុងស្តុកប្រេង ដែលមិនអាចដឹកជញ្ជូនបាន ក្រោយលោក ដូណាល់ ត្រាំ បានបិទផ្លូវលើការនាំចេញចាប់តាំងពីពាក់កណ្តាលខែធ្នូមក៕ អត្ថបទ៖
January 8, 2026 - អន្តរជាតិក្រុមស្រ្តីកែភេទនៅប៉ាតាយ៉ា ព្រួតគ្នាវាយបុរសឥណ្ឌាម្នាក់ឱ្យរងរបួសធ្ងន់ ក្នុងជម្លោះបង់ថ្លៃសេវាកម្មពិសេស
ថៃ៖ បុរសជនជាតិឥណ្ឌាម្នាក់ ត្រូវក្រុមស្ត្រីកែភេទថៃនៅទីក្រុងប៉ាតាយ៉ាព្រួតគ្នាវាយឱ្យរងរបួសធ្ងន់ ជុំវិញករណីមិនព្រមបង់ថ្លៃសេវាឱ្យពួកនាង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន India Time កាលពីពេលថ្មីៗនេះ។ បុរសជាជនរងគ្រោះមានឈ្មោះថា Raj Jasuja និងមានអាយុ ៥២ឆ្នាំ។ ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយពេលកើហេតុ លោក Raj Jasuja ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Pattaya Memorial Hospital ដើម្បីព្យាបាលរបួសនៅលើរាងកាយរបស់គាត់។ នៅក្នុងវីដេអូដែលគេបង្ហោះនៅតាមបណ្តាញអ៊ីនធឺណិតបានបង្ហាញថា ក្រុមស្រ្តីកែភេទដែលបានព្រួតគ្នាវាយទៅកាន់ជនរងគ្រោះនោះមានគ្នាចំនួន ៣នាក់ និងអមជាមួយអ្នកកាន់ទូរស័ព្ទថតសកម្មភាពម្នាក់ផងដែរ ខណៈមូលហេតុដែលបង្កឱ្យមានអំពើហិង្សានៅតាមទីសាធារណៈនេះគឺដោយសារតែបុរសជាជនរងគ្រោះមិនព្រមបង់ថ្លៃសេវាពិសេសមួយទៅកាន់ក្រុមពួកនាង៕ អត្ថបទ៖ ភក្តី ប្រភព៖ India Time
January 6, 2026 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃបានព្រមានពីការកើតមានរលកយក្សនៅតំបន់ឈូងសមុទ្រថៃ (Gulf of Thailand) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Khaosod English នៅក្នុងថ្ងៃទី៦ ខែមករា។ នៅចំពោះមុខការព្រមានអំពីគ្រោះថ្នាក់នៃរលកយក្សនេះ អាជ្ញាធរថៃក៏បានណែនាំឱ្យពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ងាយរងគ្រោះជាច្រើនត្រូវធ្វើការជម្លៀសខ្លួនជាបណ្តោះអាសន្នសិនផងដែរ។ បើតាមមជ្ឈមណ្ឌលឧតុនិយមថៃបានបញ្ជាក់ថា វត្តមានរបស់រលកយក្សនៅតំបន់ឈូងសមុទ្រថៃ អាចនឹងកើតមានចាប់ពីថ្ងៃទី ៦ រហូតដល់ថ្ងៃទី ៩ ខែមករា ហើយកម្ពស់ទឹករលកសមុទ្រកើនឡើងចន្លោះពី ២-៣ម៉ែត្រ ឬខ្ពស់ជាង ៣ម៉ែត្រ ខណៈបាតុភូតធម្មជាតិនេះបានកើតឡើងដោយសារតែឥទ្ធិពលនៃព្យុះមូសុង ដែលបានបោកបក់មកពីប្រទេសចិន និងតំបន់សមុទ្រចិនខាងត្បូង។ ប្រភពខាងលើបានបន្តថា ក្រៅពីបានបណ្តាលឱ្យមានរលកយក្សនៅតំបន់ឈូងសមុទ្រហើយ ឥទ្ធិពលរបស់ព្យុះមូសុងខាងលើនេះក៏អាចបង្កឱ្យមាន ព្យុះភ្លៀង រន្ទះ និងខ្យល់បោកបក់ខ្លាំងនៅតាមតំបន់មួយចំនួន ដែលស្ថិតនៅក្បែរឈូងសមុទ្រថៃផងដែរ៕ អត្ថបទ៖
January 6, 2026 - អន្តរជាតិ
បារាំង៖ តុលាការក្រុងបារីសសម្រេចចោទប្រកាន់មនុស្ស ចំនួន ១០នាក់ឱ្យមានទោស ក្រោយពួកគេបានបរិហារលោកជំទាវទី១ របស់ប្រទេសបារាំងថា ជាមនុស្សកែភេទ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន ABC នៅក្នុងថ្ងៃទី៦ ទីខែមករា។ នៅលើបណ្តាញអ៊ីនធឺណិតក្រុមមនុស្សទាំង ១០នោះ បានធ្វើការផ្សព្វផ្សាយព័ត៌ដោយរិះគន់ថា ភរិយារបស់លោកប្រធានាធិបតីបារាំងមានភេទពីកំណើតជាមនុស្សប្រុសហើយបានកែភេទទៅជាមនុស្សស្រី។ ពួកគេក៏បានរិះគន់ផងដែរថា រវាងលោកជំទាវទី១ របស់ប្រទេសបារាំង និងលោកប្រធានាធិបតីបារាំងគឺពួកគាត់មានគំលាតអាយុខុសគ្នារហូតដល់ទៅ ២៤ឆ្នាំ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញទាំង ១០រូបនោះ គឺមានមនុស្សប្រុសចំនួន ៨នាក់ និងមនុស្សស្រីចំនួន ២នាក់ ដែលមានអាយុចន្លោះពី ៤១ឆ្នាំដល់៦៥ឆ្នាំ។ ចំពោះការទទួលទោសវិញ គឺពួកគេម្នាក់ៗត្រូវជាប់ពន្ធនាគារក្នុងរយៈពេលផ្សេងគ្នាចន្លោះពី ៤ខែ ដល់ ៨ខែ។
January 6, 2026 - អន្តរជាតិ
ជប៉ុន៖ ប្រទេសជប៉ុនបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៦ ខែមករា។ ទីតាំងដែលជាកន្លែងរងការគំរាមគំហែងដោយគ្រោះធម្មជាតិខាងលើនេះគឺតំបន់ Chugoku ដែលស្ថិតនៅភាគខាងលិច នៃប្រទេសជប៉ុន។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា នៅក្នុងតំបន់ Chugoku ទាំងមូលគឺមានទីតាំងចំនួន ៧ ដែលបានរងនូវការវាយប្រហារក្នុងកម្រិតគួរឱ្យកត់សម្គាល់ ពោលគឺចាប់ពីកម្រិត ១ដល់៥ លើមាត្រដ្ឋានអាំងតង់ស៊ីតេរញ្ជួយដីរបស់ជប៉ុន ហើយទីតាំងទាំងនោះរួមមានតំបន់ Sakai-Minato, Hino, Kofu, Tottori, Matsua, Yasuki, និងខេត្ត Shimane។ យ៉ាងណាក្តី គ្រោះរញ្ជួយដីនេះមិនបានបណ្តាលឱ្យមានរលកយក្សស៊ូណាមិនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖
January 6, 2026 - អន្តរជាតិ
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានធ្វើការថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំងចំពោះប្រតិបត្តិការយោធានៅក្នុងប្រទេសវេណេស៊ុយអេឡា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន KBS នៅក្នុងថ្ងៃទី៥ ខែមករា។ ការថ្កោលទោសខាងលើនេះត្រូវបានធ្វើឡើងតាមរយៈអ្នកនាំពាក្យរដ្ឋាភិបាលកូរ៉េខាងជើង នៅក្នុងសន្និសីទផ្លូវការមួយជាមួយក្រុមអ្នកកាសែតរដ្ឋ Korean Central News Agency។ កូរ៉េខាងជើងបានបញ្ជាក់ថា ប្រតិបត្តិការយោធារបស់របស់អាមេរិកនៅវេណេស៊ុយអេឡា គឺជាការរំលោភបំពានអធិបតេយ្យភាព និងជាការរំលោភបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ចំពោះគោលការណ៍នៃការគោរពអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងបូរណភាពទឹកដីរបស់ប្រទេសដទៃ។ កូរ៉េខាងជើងបានបន្តថា ការចាប់ខ្លួន និងផ្ទេរប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolás Maduro ទៅកាន់ទឹកដីអាមេរិក គឺ «ចរិតឃោរឃៅ និងព្រៃផ្សៃ» បំផុតមួយរបស់ទីក្រុងវ៉ាស៊ីនតោន៕ អត្ថបទ៖ ភក្តី ប្រភព៖
January 5, 2026 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានគំរាមចាត់វិធានការយោធាប្រឆាំងនឹងរដ្ឋាភិបាលកូឡុំប៊ីបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៥ ខែមករា។ ការគំរាមនេះត្រូវបានធ្វើឡើងក្រោយសហរដ្ឋអាមេរិកបានប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងរដ្ឋាភិបាលនៃប្រទេសវេណេស៊ុយអេឡាបានយ៉ាងជោគជ័យ និងឈានទៅដល់ការចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់គាត់ទៀតផង។ ថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មាន លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា “ប្រទេសកូឡុំប៊ីគឺកំពុងមានជំងឺធ្ងន់ធ្ងរខ្លាំងណាស់” ដ្បិតប្រទេសមួយនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកដឹកនាំដែលចូលចិត្តតែផលិតកូកាអ៊ីន ហើយលក់សារធាតុខុសច្បាប់ទាំងនេះទៅកាន់សហរដ្ឋអាមេរិក។ លោក ដូណាល់ ត្រាំ បានបន្តថា សម្រាប់ខ្ញុំការប្រឆាំងទៅនឹងរដ្ឋាភិបាលកូឡុំប៊ីគឺ “ស្តាប់ទៅវាល្អសម្រាប់ខ្ញុំ”។ យ៉ាងណាក្តី ប្រធានាធិបតីអាមេរិករូបនេះនៅមិនទាន់បញ្ជាក់លម្អិតថា នឹងចាត់វិធានការយោធាទៅលើប្រទេសកូឡុំប៊ីនៅពេលណានោះទេ៕ អត្ថបទ៖
January 5, 2026 - អន្តរជាតិ
ចិន៖ ចិនបានបាញ់មីស៊ីលជាច្រើនគ្រាប់នៅក្នុងថ្ងៃទី២ នៃការធ្វើសមយុទ្ធយោធាឡោមព័ទ្ធកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី៣០ ខែធ្នូ។ បន្ថែមពីការបាញ់មីស៊ីល ចិនក៏បានដាក់ពង្រាយយន្តហោះចម្បាំង និងនាវាចម្បាំងរាប់សិបគ្រឿងនៅជុំវិញកោះតៃវ៉ាន់ផងដែរ។ គួរកត់សម្គាល់ថា យមយុទ្ធយោធាដែលចិនកំពុងធ្វើឡើងនៅពេលនេះគឺជាសមយុទ្ធបាញ់គ្រាប់ពិត (Live-fire Drills) ដែលមានគោលបំណងចង់បង្ហាញពីសមត្ថភាពជាក់ស្តែងរបស់កងកម្លាំងចិនក្នុងការបិទផ្លូវកំពង់ផែសំខាន់ៗរបស់កោះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន និងសមត្ថភាពដ៏ខ្លាំងខ្លាក្នុងការវាយប្រហារទៅលើគោលដៅសមុទ្រ។ ឆ្លើយតបនឹងការធ្វើសមយុទ្ធយោធារបស់ចិនខាងលើនេះ កោះតៃវ៉ាន់បានរិះគន់ថា “ជាការញុះញង់បង្កឱ្យមានជម្លោះ” ហើយសមយុទ្ធនេះក៏បានបរាជ័យក្នុងការបិទផ្លូវលើកោះតៃវ៉ាន់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
December 31, 2025 - អន្តរជាតិ
ថៃ៖ អត្តពលិកកីឡាអេឡិចត្រូនិកជនជាតិថៃម្នាក់ត្រូវបានបណ្តេញចេញពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ភ្លាមៗ បន្ទាប់ពីគេបានរកឃើញថា នាងបានបន្លំក្នុងអំឡុងពេលនៃការប្រកួត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៧ ខែធ្នូ។ អត្តពលិកថៃរូបនេះមានឈ្មោះថា Naphat Warasin ភេទស្រី អាយុ ២៤ឆ្នាំ ហើយនៅលើបណ្តាញសង្គមនាងមានឈ្មោះហៅក្រៅថា “Tokyogurl”។ ប្រភពខាងលើបានបន្តថា តាមការគ្រោងទុក គឺអត្តពលិក Naphat Warasin ត្រូវចូលរួមប្រកួតក្នុងវិញ្ញាសាកីឡាអេឡិចត្រូនិក “Arena of Valor” សម្រាប់ស្រ្តី ហើយនៅក្នុងវិញ្ញាសានេះ គឺក្រុមជម្រើសជាតិថៃត្រូវប្រកួតជាមួយក្រុមជម្រើសជាតិវៀតណាម។ បើតាមគណៈកម្មាធិការរៀបចំការប្រកួតស៊ីហ្គេមលើកទី៣៣ នៅក្នុងប្រទេសថៃបានបញ្ជាក់ថា អត្តពលិក
December 17, 2025 - អន្តរជាតិ
ជប៉ុន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះបន្ទប់សូណា (Sauna) ឯកជនមួយកន្លែងនៅក្នុងប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៧ ខែធ្នូ។ បន្ទប់សូណាដែលជាកន្លែងកើតហេតុនេះគឺជាផ្នែកមួយរបស់ហាង Saunatiger មានទីតាំងស្ថិតនៅក្នុងសង្កាត់ Akasaka នៃទីក្រុងតូក្យូ។ ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២រូបនេះ រួមមាន លោក Masanari Matsuda អាយុ ៣៦ឆ្នាំ និងម្នាក់ទៀតជាប្រពន្ធរបស់គាត់ មានឈ្មោះថា Yoko និងមានអាយុ ៣៧ឆ្នាំ។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ប្តីប្រពន្ធទាំង ២នេះ គឺជាម្ចាស់ហាង Saunatiger
December 17, 2025









