ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរថៃព្រមានពីការកើតមានរលកយក្សនៅតំបន់ឈូងសមុទ្រថៃ និងណែនាំឱ្យពលរដ្ឋជាច្រើនជម្លៀសខ្លួន

    BY Pheakdey January 6, 2026
    អាជ្ញាធរថៃព្រមានពីការកើតមានរលកយក្សនៅតំបន់ឈូងសមុទ្រថៃ និងណែនាំឱ្យពលរដ្ឋជាច្រើនជម្លៀសខ្លួន

    ថៃ៖ អាជ្ញាធរថៃបានព្រមានពីការកើតមានរលកយក្សនៅតំបន់ឈូងសមុទ្រថៃ (Gulf of Thailand) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Khaosod English នៅក្នុងថ្ងៃទី៦ ខែមករា។ នៅចំពោះមុខការព្រមានអំពីគ្រោះថ្នាក់នៃរលកយក្សនេះ អាជ្ញាធរថៃក៏បានណែនាំឱ្យពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ងាយរងគ្រោះជាច្រើនត្រូវធ្វើការជម្លៀសខ្លួនជាបណ្តោះអាសន្នសិនផងដែរ។

    បើតាមមជ្ឈមណ្ឌលឧតុនិយមថៃបានបញ្ជាក់ថា វត្តមានរបស់រលកយក្សនៅតំបន់ឈូងសមុទ្រថៃ អាចនឹងកើតមានចាប់ពីថ្ងៃទី ៦ រហូតដល់ថ្ងៃទី ៩ ខែមករា ហើយកម្ពស់ទឹករលកសមុទ្រកើនឡើងចន្លោះពី ២-៣ម៉ែត្រ ឬខ្ពស់ជាង ៣ម៉ែត្រ ខណៈបាតុភូតធម្មជាតិនេះបានកើតឡើងដោយសារតែឥទ្ធិពលនៃព្យុះមូសុង ដែលបានបោកបក់មកពីប្រទេសចិន និងតំបន់សមុទ្រចិនខាងត្បូង។ ប្រភពខាងលើបានបន្តថា ក្រៅពីបានបណ្តាលឱ្យមានរលកយក្សនៅតំបន់ឈូងសមុទ្រហើយ ឥទ្ធិពលរបស់ព្យុះមូសុងខាងលើនេះក៏អាចបង្កឱ្យមាន ព្យុះភ្លៀង រន្ទះ និងខ្យល់បោកបក់ខ្លាំងនៅតាមតំបន់មួយចំនួន ដែលស្ថិតនៅក្បែរឈូងសមុទ្រថៃផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Khaosod English

    Share This Post: