ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រថភ្លើងមួយគ្រឿងបានបើកបុករថយន្តយ៉ាងពេញទំហឹងនៅឥណ្ឌូណេស៊ី បណ្តាលឱ្យមនុស្ស ៤នាក់បាត់បង់ជីវិត

    BY Pheakdey May 2, 2026
    រថភ្លើងមួយគ្រឿងបានបើកបុករថយន្តយ៉ាងពេញទំហឹងនៅឥណ្ឌូណេស៊ី បណ្តាលឱ្យមនុស្ស ៤នាក់បាត់បង់ជីវិត

    ឥណ្ឌូណេស៊ី៖ យ៉ាងយោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បង់ជីវិតនៅក្នុងហេតុការណ៍មានរថភ្លើងបើកបុករថយន្តមួយគ្រឿងនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅក្នុងថ្ងៃទី២ ខែឧសភា។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះក៏មានទាំងកូនក្មេងចំនួន ២នាក់ផងដែរ។

    បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅក្នុងចំណុចផ្លូវសម្រាប់រថភ្លើងបានបើកឆ្លងកាត់ផ្លូវជាតិមួយកន្លែង ដែលស្ថិតនៅភាគកណ្តាលនៃខេត្តចាវា។ ប្រភពខាងលើបានបន្តថា គ្រោះថ្នាក់បានកើតឡើងដោយសារតែភាគីខាងរថយន្តមិនបានមើលឃើញថា មានរថភ្លើងកំពុងឆ្លងកាត់ដោយនៅពេលនោះគឺមានចុះអ័ព្ទយ៉ាងខ្លាំង ហើយក្នុងអំឡុងពេលដែករថយន្តកំពុងបើកយ៉ាងលឿននោះ រថភ្លើងក៏បានមកដល់និងបុករថយន្តយ៉ាងពេញទំហឹងតែម្តង៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖  Channel News Asia

    Share This Post: