អាជ្ញាធរចិននឹងហាមឃាត់ការលក់ដ្រូនក្នុងទីក្រុងប៉េកាំង ដោយព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ
ចិន៖ អាជ្ញាធរចិននឹងធ្វើការហាមឃាត់ការលក់ដ្រូននៅក្នុងទីក្រុងប៉េកាំង ដោយព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣០ ខែមេសា។ ជាមួយគ្នានេះអាជ្ញាធរចិនក៏តម្រូវឱ្យម្ចាស់ដ្រូនទាំងអស់ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតសម្រាប់ការប្រើប្រាស់ដ្រូននៅក្នុងទីតាំងរាជធានីផងដែរ។

ប្រភពខាងលើបានបន្តថា ចំពោះការទិញ-លក់តាមបណ្តាញអ៊ីនធឺណិតវិញក៏ត្រូវបានហាមឃាត់ផងដែរ ពោលគឺអាជ្ញាធរនឹងហាមឃាត់ការដឹកជញ្ជូនដ្រូនគ្រប់ប្រភេទពីបរទេសមកកាន់ទីក្រុងប៉េកាំង។ យ៉ាងណាក្តី សម្រាប់ក្រុមអ្នកលក់ទំនិញតាមបណ្តាញអ៊ីធឺណិត ដែលបានចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវតាមផ្លូវច្បាប់នឹងត្រូវបានលើកលែង។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា គិតត្រឹមពេលនេះមានដ្រូនជាង ២២លានគ្រឿងកំពុងត្រូវប្រើប្រាស់នៅទូទាំងទីក្រុងប៉េកាំង ហើយម្ចាស់ដ្រូនទាំអស់នោះនឹងមានរយៈពេល ៣ខែ ដើម្បីមកចុះបញ្ជីប្រើប្រាស់ដ្រូនជាផ្លូវការជាមួយអាជ្ញាធរក្នុងតំបន់របស់គេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time