Pheakdey
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅសប្តាហ៍ក្រោយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៤ ខែតុលា។ ជំនួបដ៏មានសារៈសំខាន់ខាងលើនេះគឺជាផ្នែកមួយនៃដំណើរទស្សកិច្ចរបស់លោក ដូណាល់ ត្រាំ មកកាន់ទ្វីបអាស៊ី ដែលតាមគម្រោងគឺលោកនឹងត្រូវជួបជាមួយមេដឹងនាំនៃប្រទេសជាច្រើនទៀតផងដែរ។ បើតាមលោក Karoline Leavitt ដែលជាអ្នកនាំពាក្យឱ្យសេតវិមានអាមេរិកបានបញ្ជាក់ថា តាមគម្រោងគឺលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីននៅយប់ថ្ងៃទី ២៤ បន្ទាប់មកលោកនឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃទី២៦ ទៅប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី២៨ ហើយចុងក្រោយគឺលោកនឹងត្រូវជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅថ្ងៃទី៣០

    October 24, 2025
  • អន្តរជាតិ

    រុស្ស៊ី៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនប្រេងធំៗចំនួន ២ របស់ប្រទេសរុស្ស៊ី ក្រោយលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន មិនបានបង្ហាញគោលជំហរក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៣​ ខែតុលា។ ក្រុមហ៊ុនប្រេងធំៗទាំង ២នោះរួមមាន ក្រុមហ៊ុន Rosneft និង ក្រុមហ៊ុន Lukoil។ ប្រភពខាងលើបានបន្តថា ការសម្រេចដាក់ទណ្ឌកម្មពីទៅលើក្រុមហ៊ុនប្រេងធំៗរបស់រុស្ស៊ីនៅពេលនេះ ក៏បានធ្វើឱ្យតម្លៃប្រេងនៅលើពិភពលោកត្រូវឡើងថ្លៃចំនួន ៣%ផងដែរ។ គួររម្លឹកជូនថា កាលពីសប្តាហ៍មុនលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា លោកនឹងធ្វើការសន្ទនាជាមួយលោក វ៉្លាឌីមៀរ ពូទីន

    October 23, 2025
  • អន្តរជាតិ

    អង់គ្លេស៖ ប៉ូលិសនៅក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស បានចាប់ផ្តើមប្រើប្រាស់ដ្រូនសម្រាប់ឆ្លើយតបនឹងករណីហៅទូរស័ព្ទបន្ទាន់ពីសំណាក់ប្រជាពលរដ្ឋ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញាសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៣​​ ខែតុលា។ កិច្ចអន្តរាគមន៍ដោយមានការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបនេះត្រូវបានអាជ្ញាធរអង់គ្លេសហៅថា “Drone as First Responder” (ដ្រូនគឺជាអ្នកឆ្លើយតបដំបូង)។ អាជ្ញាធរក្រុងឡុងដ៍បានពន្យល់ថា ក្នុងការអនុវត្តគម្រោង “Drone as First Responder” នេះ គឺនៅពេលដែលស្ថានីយ៍ប៉ូលិសទទួលបានទូរស័ព្ទបន្ទាន់ (Emergency Call) រាយការណ៍ពីករណីបទល្មើសឬករណីឧក្រិដ្ឋកម្មណាមួយភ្លាម ក្រុមការងារបច្ចេកទេសនៅក្នុងស្ថានីយប៉ូលិសនឹងបញ្ជូនដ្រូនទៅកាន់កន្លែងកើតហេតុភ្លាម ដើម្បីឱ្យដ្រូនអាចកំណត់អត្តសញ្ញានជនសង្ស័យឱ្យបានឆាប់រហ័ស ហើយនៅក្នុងពេលដំណាលគ្នានោះ ក្រុមប៉ូលិសជំនាញក៏ប្រញាប់ទៅកាន់កន្លែងកើតហេតុឱ្យបានលឿនតាមតែអាចធ្វើទៅបានផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគម្រោងប្រើប្រាស់ដ្រូនខាងលើទើបត្រូវបានដាក់ឱ្យអនុវត្តនៅក្នុងសង្កាត់ Islington

    October 23, 2025
  • អន្តរជាតិ

    ថៃ៖ របាយការ​ណ៍មួយបង្ហាញថា មានករណីចាប់ជំរិតជនជាតិកូរ៉េខាងត្បូងរហូតដល់ ១១ករណីបានកើតឡើងនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៣ ខែតុលា។ របាយការណ៍ខាងលើនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន The Korea Economic Daily ដែលបានស្រង់ទិន្នន័យផ្លូវការពីក្រសួងការបរទេសកូរ៉េខាងត្បូង។ ប្រភពខាងលើបានបន្តថា ករណីចាប់ជំរិតទាំង ១១ដងនេះបានកើតឡើងចំនួន ១ដងនៅក្នុងឆ្នាំ២០២២ កើតឡើងចំនួន ៥ដងនៅក្នុងឆ្នាំ ២០២៣ និង ៥ដងផ្សេងទៀតបានកើតឡើងនៅក្នុងឆ្នាំ២០២៤។ នៅក្នុងរបាយការណ៍ដដែលនេះក៏បានបង្ហាញផងដែរថា នៅក្នុងចំណោមករណីចាប់ជំរិតទាំងអស់នោះ​​ គឺមានករណីចាប់ជំរិតមួយដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៤ បានបណ្តាលឱ្យជនរងគ្រោះជាបុរសជនជាតិកូរ៉េខាងត្បូងអាយុ ៣៤ឆ្នាំម្នាក់ត្រូវស្លាប់បាត់បង់ជីវិត ហើយក្រុមឃាតករមានចំនួន ៣នាក់ ជាពលរដ្ឋកូរ៉េខាងត្បូងដូចគ្នា៕ អត្ថបទ៖

    October 23, 2025
  • អន្តរជាតិ

    បណ្តាញសង្គមកំពុងពេញនិយមបំផុតមួយនៅលើពិភពលោក OnlyFans បានឱ្យដឹងថា​ ក្រុមហ៊ុនបានផ្តល់ប្រាក់សរុបប្រមាណជា ២៥ពាន់លានដុល្លារហើយទៅកាន់ក្រុមអ្នកផលិតមាតិកា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២២ ខែតុលា។ ការអះអាងខាងលើនេះត្រូវបានធ្វើឡើងដោយលោក Keily Blair ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម OnlyFans ផ្ទាល់តែម្តង។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសរូបនេះបានបន្តថា ការផ្តល់ជូនប្រាក់ទៅកាន់ក្រុមអ្នកផលិតមាតិកានៅជុំវិញពិភពលោកក្នុងចំនួនដ៏ច្រើនខាងលើនេះគឺត្រូវបានគិតចាប់តាំងពីឆ្នាំ២០១៦ ដែលជាឆ្នាំក្រុមហ៊ុនទើបត្រូវបានបង្កើតឡើង រហូតមកដល់ឆ្នាំ២០២៥នេះ។ សូមបញ្ជាក់ជូនថា OnlyFans ជាបណ្តាញសង្គមដែលអនុញ្ញាតឱ្យក្រុមអ្នកផលិតមាតិកាអាចរកលុយបានតាមរយៈការលក់វីដេអូ រូបភាព ឬវេទិកាសម្រាប់ជជែកគ្នា​ទៅកាន់ក្រុមអ្នកគាំទ្ររបស់ពួកគេ ខណៈក្រុមហ៊ុននឹងកាត់យកប្រាក់ ២០% នៃតម្លៃសរុបនៃការទិញមាតិកាទាំងអស់នោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    October 22, 2025
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុន Amazon ដែលជាទីផ្សារលក់ទំនិញ Online ដ៏ធំបំផុតមួយនៅលើពិភពលោក គ្រោងនឹងប្រើប្រាស់មនុស្សយន្តដើម្បីជំនួយការងារមនុស្សជាង ៥០០,០០០កន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២២ ខែតុលា។ គួរបញ្ជាក់ជូនថា  Amazon ជាក្រុមហ៊ុនដែលបានកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើនមួយនៅក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា គម្រោងប្រើប្រាស់កម្លាំងមនុស្សយន្តដើម្បីជំនួសកម្លាំងពលកម្មមនុស្សជាងកន្លះលាននាក់ខាងលើនេះគឺជាផែនការសម្រាប់ងអនុវត្តឱ្យបាននៅត្រឹមឆ្នាំ២០២៧ ហើយតាមរយៈការប្រើប្រាស់កម្លាំងមនុស្សយន្តនេះគឺក្រុមហ៊ុនអាចសន្សំសំចៃប្រាក់បានប្រមាណជា​ ០,៣ដុល្លារ សម្រាប់ការវេចខ្ចប់ និងដឹកជញ្ជូនទំនិញចំនួន ១កញ្ចប់។ បើតាមនាយកក្រុមហ៊ុន Amazon បានបញ្ជាក់ថា ក្រុមហ៊ុនគ្រោងនឹងបន្តប្រើប្រាស់កម្លាំងមនុស្សយន្តឱ្យបានកាន់តែច្រើនក្នុងពេលអនាគត និងដាក់ផែនការប្រើប្រាស់កម្លាំងមនុស្សយន្តរហូតដល់ ៧៥% នៅក្នុងប្រតិបត្តិការណ៍របស់ខ្លួននៅត្រឹមឆ្នាំ២០៣៣៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    October 22, 2025
  • អន្តរជាតិ

    ជប៉ុន៖ មនុស្សចំនួន ៤នាក់ត្រូវបានអាជ្ញាធរជប៉ុនឃាត់ខ្លួនជុំវិញករណីព្យាយាមរត់ពន្ធមាសចំនួន ៨គីឡូក្រាមពីហុងកុងទៅកាន់ជប៉ុន ដោយលាក់មាសទាំងនោះនៅតាមខោក្នុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃទី២១ ខែតុលា។ ជនសង្ស័យទាំង ៤រូបនេះរួមមាន ឈ្មោះ Masamori Nishimura ភេទប្រុ​ស អាយុ ៣៤ឆ្នាំ  និង ៣នាក់ផ្សេងទៀតគឺជាស្រ្តី មានអាយុចន្លោះពី ២០-៣០ឆ្នាំ។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ Masamori Nishimura គឺជាអ្នករៀបចំគម្រោងនិងជាម្ចាស់មាស ខណៈស្រ្តី ៣នាក់ទៀត ដែលជាមិត្តភក្តិនឹងគ្នាផងនោះគឺគ្រាន់តែជាអ្នកស៊ីឈ្នួលធ្វើការឱ្យលោក Masamori Nishimura តែប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា មាសដែលជនសង្ស័យព្យាយាមរត់ពន្ធនោះគឺជាប្រភេទមាសដែលគេបានកិនយ៉ាងល្អិត ឬគេអាចហៅបានថា

    October 21, 2025
  • អន្តរជាតិ

    ជប៉ុន៖ រដ្ឋសភាជប៉ុននៅថ្ងៃអង្គារ ទី២១ ខែតុលា បានបោះឆ្នោតជ្រើសតាំងលោកស្រី Sanae Takaichi ជានាយករដ្ឋមន្ត្រីជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ តាមរយៈលទ្ធផលនៃការបោះឆ្នោតនេះ ក៏បានធ្វើឱ្យលោកស្រី Sanae Takaichi ក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុនផងដែរ។ សូមបញ្ជាក់ជូនថា លោកស្រី Sanae Takaichi ជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន មានអាយុ ៦៤ឆ្នាំ ហើយលោកស្រីត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណបក្ស LDP ក្នុងការបោះឆ្នោតផ្ទៃក្នុងបក្ស កាលពីថ្ងៃទី៤ ខែតុលាកន្លងទៅ។ នៅក្នុងការបោះឆ្នោតសភាកាលពីព្រឹកមិញនេះ លោកស្រី Sanae Takaichi ទទួលបានសំឡេងគាំទ្ររហូតដល់ ២៣៧សំឡេង ដែលជាសំឡេងគាំទ្រភាគច្រើនលើសពីការចាំបាច់ក្នុងការឈ្នះឆ្នោត

    October 21, 2025
  • អន្តរជាតិ

    ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះត្រូពិច Fengshen នៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃទី២០ ខែតុលា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ឥទ្ធិពលរបស់គ្រោះធម្មជាតិមួយនេះក៏បានបង្ខំឱ្យប្រជាពលរដ្ឋហ្វីលីពីនជាង ២២,០០០នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ផងដែរ។ បើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា នៅក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិតទាំងអស់នោះក៏មានកូនក្មេងចំនួន ២នាក់ផងដែរ ដែលបានស្លាប់ដោយសារតែមានដើមត្នោតបាក់សង្កត់ពីលើ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះ ព្យុះត្រូពិច Fengshen នៅតែបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ជំនន់ទឹកភ្លៀង និងការបាក់ដីនៅតាមតំបន់សំខាន់ៗជាច្រើននៅក្នុងទីក្រុង Roxas នៃខេត្ត Capiz ដែលស្ថិតភាគខាងលិចប្រទេសហ្វីលីពីន ខណៈយោងតាមការព្យាករណ៍បានបង្ហាញថា ព្យុះត្រូពិច Fengshen អាចនឹងបន្តដំណើរទៅកាន់ប្រទេសចិននិងវៀតណាមផងដែរ៕

    October 20, 2025
  • អន្តរជាតិ

    ហុងកុង៖ មនុស្សចំនួន ២នាក់ត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានយន្តហោះមួយគ្រឿងចុះចតខុសបច្ចេកទេសនៅក្នុងទីក្រុងហុងកុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែតុលា។ យន្តហោះដែលបានជួបឧប្បតិហេតុខាងលើនេះគឺជាយន្តហោះដឹកទំនិញ ប្រភេទ Boeing 747។ ប្រភពខាងលើបានបន្តថា យន្តហោះដឹកទំនិញមានផ្ទុកមនុស្សសរុបចំនួន ៤នាក់ មានទិញដៅចេញដំណើរពីទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម និងត្រូវចុះចតនៅក្នុងព្រលានយន្តហោះអន្តរជាតិហុងកុង (Hong Kong International Airport)។ យ៉ាងណាក្តី ក្នុងពេលចុះចតនោះស្រាប់យន្តហោះបានរអិលធ្លាក់ចេញពីផ្លូវសម្រាប់យន្តហោះចុះចត  ហើយបានបើកទៅកិនមនុស្ស ២នាក់ ដែលជាបុគ្គលិកបម្រើកការងារនៅព្រលានឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ ហើយបន្ទាប់មកយន្តហោះក៏បានជ្រុលទៅធ្លាក់ក្នុងសមុទ្រ​ ខណៈមនុស្ស ៤នាក់នៅក្នុងយន្តហោះត្រូវបានជួយសង្គ្រោះជីវិតបានទាន់ពេលវេលា៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    October 20, 2025