ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនសម្រេចដំឡើងពន្ធលើផលិតផលពន្យាកំណើត ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋយកកូនឱ្យបានច្រើន

    BY Pheakdey December 2, 2025
    ចិនសម្រេចដំឡើងពន្ធលើផលិតផលពន្យាកំណើត ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋយកកូនឱ្យបានច្រើន

    ចិន៖ ប្រទេសចិនបានសម្រេចដំឡើងពន្ធលើផលិតផលសម្រាប់ពន្យាកំណើតមួយចំនួន រួម​មានថ្នាំពន្យាកំណើត ឧបករណ៍ពន្យាកំណើត និងស្រោមអនាម័យផងដែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២ ខែធ្នូ។ ការសម្រេចដំឡើងថ្លៃលើផលិតផលពន្យាកំណើតទាំងអស់នេះគឺត្រូវបានធ្វើឡើងដើម្បីជំរុញអត្រាកំណើត ពោលគឺលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានកូនឱ្យបានច្រើន។

    ប្រភពខាងលើបានបន្តថា ស្ថិតនៅក្រោមការអនុវត្តច្បាប់ដំឡើងពន្ធលើផលិតផលពន្យាកំណើតថ្មីនេះ គឺគ្រប់អតិថិជនទាំងអស់នឹងបង់ថ្លៃលើអត្រាពន្ធ VAT ចំនួន ១៣% បន្ថែមទៀតលើមុខទំនិញដូចបានជម្រាបជូនខាងលើ ហើយការដំឡើងពន្ធនេះក៏ជាការដំឡើងពន្ធលើផលិតអនុគ្រោះពន្ធដ៏ខ្ពស់មិនធ្លាប់មានផងដែរ បើគិតចាប់តាំងពីឆ្នាំ ១៩៩៣មក។ សូមបញ្ជាក់ជូនថា ប្រទេសចិនបានប្រឈមនឹងបញ្ហាធ្លាក់ចុះអត្រាកំណើតជាច្រើនឆ្នាំជាប់គ្នាមកហើយ ខណៈរដ្ឋាភិបាលចិនបានព្យាយាមដាក់ចេញគោលនយោបាយថ្មីៗជាច្រើន រួមមានទាំងការផ្តល់ប្រាក់ឧបត្ថម្ភតាមចំនួនកូននៅក្នុងគ្រួសារផង ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋខ្លួនយកកូនឱ្យបានច្រើន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: