Pheakdey
  • អន្តរជាតិ

    ថៃ៖ តួលេខអ្នកស្លាប់ដោយសារបញ្ហាទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ បានកើនឡើងដល់ ១៧០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ដោយគិតត្រឹមយប់ថ្ងៃអាទិត្យ ទី៣០ ខែធ្នូ។ ទន្ទឹមគ្នានេះ មានមនុស្សចំនួន ១០២នាក់ផ្សេងទៀត ត្រូវបានរាយការណ៍ថា បានរងរបួសធ្ងន់ និងស្រាលផងដែរ។ ប្រភពខាងលើបានបន្តថាថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ បញ្ហាទឹកជំនន់ខាងលើនេះក៏បានបង្កផលប៉ះពាល់ដល់ពលរដ្ឋថៃប្រមាណជា ១,៩លាននាក់ ខណៈនៅក្នុងនោះមានពលរដ្ឋប្រមាណជា ៥,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ។ គួររម្លឹកជូនថា​ កាលពីសប្តាហ៍មុនរដ្ឋាភិបាលថៃបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២លានបាត (៦២,០០០ដុល្លារ) ទៅកាន់ក្រុមគ្រួសារដែលមានសមាជិកម្នាក់បានស្លាប់ដោយសារទឹកជំនន់ ដើម្បីយកទៅរៀបចំពិធីបុណ្យសព៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    December 1, 2025
  • អន្តរជាតិ

    ឥណ្ឌូណេស៊ី៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារបញ្ហាទឹកជំនន់ និងបាក់ដីនៅក្នុងប្រទេសឥណ្ឌូណេស៊ីបានកើនឡើងដល់ចំ​នួន ៣០៣នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ដោយគិតត្រឹមយប់ថ្ងៃទី២៩ វិច្ឆិកា។ ទន្ទឹមគ្នានេះក៏នៅមានមនុស្សចំនួន ២៧៩នាក់ផ្សេងទៀតកំពុតតែបាត់ខ្លួនផងដែរ។ គួររម្លឹកជូនថា ទីតាំងដែលកំពុងរងការវាយប្រហារដោយគ្រោះធម្មជាតិខាងលើនេះគឺជាខេត្ត West Sumatra ដែលជាដែនដីស្ថិតនៅលើកោះស៊ូម៉ាត្រា ភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ក្រៅពីបានបណ្តាលឱ្យមានមនុស្សជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិតនិងបាត់ខ្លួនហើយ​ ជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរនេះក៏បានបង្ខំឱ្យពលរដ្ឋជាង ៨០,០០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនទៅស្នាក់នៅមជ្ឈមណ្ឌលសង្គ្រោះជាបណ្តោអាសន្នសិនផងដែរ៕ ប្រភព៖ The Strait Time

    November 30, 2025
  • អន្តរជាតិ

    ស្រីលង្កា៖ រដ្ឋាភិបាលស្រីលង្កាបានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ក្រោយជួបប្រទះនឹងបញ្ហាទឹកជំនន់ដ៏ធ្ងន់ធ្ងរមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៩ ខែវិច្ឆិកា។ ទឹកជំនន់និងអមដោយបញ្ហាបាក់ដី ដែលកំពុងវាយប្រហារតំបន់សំខាន់ៗជាច្រើននៅក្នុងប្រទេសស្រីលង្កានៅពេលនេះ គឺជាជំនន់ទឹកភ្លៀងដែលបានបង្កឡើងដោយសារតែឥទ្ធិពលរបស់ព្យុះស៊ីក្លូនឌីតវ៉ា។ បើតាមអាជ្ញាធរស្រីលង្កាបានបញ្ជាក់ថា គិតត្រឹមពលនេះគ្រោះធម្មជាតិដ៏កម្រនេះបានបណ្តាលឱ្យពលរដ្ឋស្រីលង្កាចំនួន ១៥៣នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សចំនួន ១៩១នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ទន្ទឹមគ្នានេះ ទឹកជំនន់ក៏បានបង្កឱ្យមានប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាច្រើននាក់យ៉ាងខ្លាំងផងដែរ ដោយក្នុងនោះមានផ្ទះចំនួន ២,០០០ខ្នងត្រូវបានបំផ្លាញទាំងស្រុង ពលរដ្ឋជាង ១០៨,០០០នាក់ត្រូវ​បង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបន្ទាន់ ហើយត្រូវទៅស្នាក់នៅរួមគ្នានៅមជ្ឈមណ្ឌលសង្គ្រោះជាបណ្តោះអាសន្ន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    November 30, 2025
  • អន្តរជាតិ

    ហុងកុង៖ រដ្ឋបាលក្រុងហុងបានរៀបចំពិធីកាន់ទុក្ខជាផ្លូវការរយៈពេល ៣ថ្ងៃ​ ចំពោះជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះអគារដ៏គួរឱ្យរន្ធត់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃទី៣០ ខែវិច្ឆិកា។ ពិធីកាន់ទុក្ខដែលត្រូវធ្វើឡើងនៅទូទាំងក្រុងហុងកុងនេះគឺត្រូវធ្វើឡើងចាប់ទីថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា រហូដល់ថ្ងៃច័ន្ទ ទី១ ខែធ្នូ។ បើតាមអាជ្ញាធរក្រុងហុងកុងបានបញ្ជាក់ថា គិតត្រឹមពេលនេះតួលេខអ្នកស្លាប់បានកើនឡើងដល់ចំនួន ១២៨នាក់ និងជាច្រើននាក់បានរងរបួសធ្ងន់និងស្រាល ខណៈមនុស្ស ១៥០នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន។ ប្រភពខាងលើបានបន្តថា ចំពោះអ្នកដែលកំពុងបាត់ខ្លួនទាំងអស់នោះគឺទំនងជាបានស្លាប់នៅក្នុងអគ្គិភ័យអស់ទៅហើយ តែដរាបណាគេនៅមិនទាន់អាចរកឃើញសាកសពពួកគេ គឺអាជ្ញាធរនៅតែចាត់ទុកថា ពួកគេកំពុងបាត់ខ្លួន និងមិនទាន់រាប់បញ្ចូលក្នុងតួលេខអ្នកស្លាប់ជាផ្លូវការនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ South China Morning

    November 30, 2025
  • អន្តរជាតិ

    ថៃ៖ តួលេខអ្នកស្លាប់ដោយសារបញ្ហាទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ បានកើនឡើងដល់ ១០៤នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Khaosod English ដោយគិតត្រឹមយប់ថ្ងៃទី២៧ ខែវិច្ឆិកា។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលថៃបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២លានបាត (៦២,០០០ដុល្លារ) ទៅកាន់ក្រុមគ្រួសារដែលមានសមាជិកម្នាក់បានស្លាប់ដោយសារទឹកជំនន់ ដើម្បីយកទៅរៀបចំពិធីបុណ្យសព។ បើតាមរបាយការណ៍របស់អាជ្ញាធរថៃបានបង្ហាញថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ បញ្ហាទឹកជំនន់ខាងលើនេះក៏បានបង្កផលប៉ះពាល់ដល់ពលរដ្ឋថៃប្រមាណជា ១,៩លាននាក់ ខណៈនៅក្នុងនោះមានពលរដ្ឋប្រមាណជា ៥,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ អាជ្ញាធរថៃបានបញ្ជូនទូកសង្គ្រោះ​ ឧទ្ធម្ភាគចក្រ និងដ្រូន ជាច្រើនគ្រឿងទៅកាន់តំបន់រងគ្រោះ ដើម្បីត្រៀមធ្វើអន្តរាគមន៍ជួយពលរដ្ឋឱ្យបានទាន់ពេលវេលា។ សូមបញ្ជាក់ជូនផងដែរថា ទឹកជំនន់ដែលកំពុងវាយប្រហារប្រទេសថៃនៅពេលនេះគឺជាទឹកជំនន់ដ៏ធ្ងន់ធ្ងរមិនធ្លាប់មាននោះទេនៅក្នុងរយៈពេល ៣០០ឆ្នាំចុងក្រោយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Khaosod English

    November 28, 2025
  • អន្តរជាតិ

    ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦១នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ និងបញ្ហាបាក់ដីនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៨ ខែវិច្ឆិកា។ ទីតាំងដែលបានរងនូវការគំរាមកំហែងដោយគ្រោះធម្មជាតិខាងលើនេះគឺខេត្ត West Sumatra ដែលជាដែនដីស្ថិតនៅលើកោះស៊ូម៉ាត្រា។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ១០០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ប្រតិបត្តិការណ៍តាមរកអ្នកបាត់ខ្លួនកំពុងត្រូវបានធ្វើឡើងយ៉ាងលំបាកបំផុត ដ្បិតភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ដែលជាឧបសគ្គដ៏ចម្បងមួយចំពោះក្រុមអ្នកជួយសង្គ្រោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    November 28, 2025
  • អន្តរជាតិ

    ហុងកុង៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះអគារនៅក្នុងទីក្រុងហុងកុងបានកើនឡើងដល់ ៩៤នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៨ ខែវិច្ឆិកា។ ទន្ទឹមគ្នានេះ មនុស្សចំនួន ២៧៩នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួន ខណៈអាជ្ញាធរកំពុងតាមស្វែងរកពួកគេយ៉ាងសកម្មបំផុត។ នៅចំពោះស្ថានភាពបន្ទាន់នេះ រដ្ឋាភិបាលហុងកុងបានសម្រេចបង្កើតមូលនិធិមួយ ដែលមានទឹកប្រាក់ចំនួន ៣០០លានដុល្លារហុងកុង (ជាង​ ៣៨លានដុល្លារអាមេរិក) ដើម្បីជួយជនរងគ្រោះ និងសម្រាប់ប្រើប្រាស់ក្នុងការធ្វើអន្តរាគមន៍ចាំបាច់ផ្សេងៗ។ ប្រភពខាងលើបានបន្តថា ជុំវិញករណីគ្រោះថ្នាក់ខាងលើនេះអាជ្ញាធរហុងកុងក៏បានឃាត់មនុស្សម្នាក់ ដែលជានាយកនិងទីប្រឹក្សាក្រុមហ៊ុន Prestige Construction ផងដែរ ដោយរូបគាត់ត្រូវបានសង្ស័យថា មានចេតនាធ្វើឱ្យមានអគ្គិភ័យកើតឡើង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    November 28, 2025
  • អន្តរជាតិ

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍មានរថភ្លើងមួយគ្រឿងបានបើកបុកក្រុមកម្មករស្ថានីយរថភ្លើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៧ ខែវិច្ឆិកា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ក៏មានមនុស្សចំនួន ២នាក់ផ្សេងទៀតបានរងរបួសផងដែរ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅក្នុងស្ថានីយរថភ្លើង Luoyang Town Railway Station ស្ថិតនៅក្នុងក្រុង Kunming ខេត្ត Yunnan ភាគនិរតី នៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា គ្រោះថ្នាក់បានកើតឡើងនៅក្នុងអំឡុងពេល ដែលរថភ្លើងមួយគ្រឿងនេះកំពុង​សាកល្បង​ឧបករណ៍​ចាប់​សញ្ញា​រញ្ជួយ​ដី ហើយជ្រុលទៅបុកហ្វូងកម្មករនៅចំណុចផ្លូវកែងមួយយ៉ាងពេញទំហឹងតែម្តង។ សូមបញ្ជាក់ជូនថា គ្រោះថ្នាក់ដ៏កម្រនេះ គឺជាហេតុការណ៍គ្រោះថ្នាក់ក្នុងស្ថានីយរថភ្លើង ដែលមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងប្រទេសចិន បើគិតក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ៕ អត្ថបទ៖ ភក្តី

    November 27, 2025
  • អន្តរជាតិ

    ថៃ៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងប្រទេសថៃបានកើនឡើងដល់ចំនួន ៣៣នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ដោយគិតត្រឹមយប់ថ្ងៃទី២៦ ខែវិច្ឆិកា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ទឹកជំនន់ក៏កំពុងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋថៃប្រមាណជា ១,៩លាននាក់ផ្សេងទៀតផងដែរ។ គួរបញ្ជាក់ជូនថា តំបន់ដែលកំពុងរងនូវការគំរាមកំហែងដោយទឹកជំនន់នៅពេលនេះគឺមានខេត្តសរុបចំនួន ៩ ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសថៃ ពោលគឺជាតំបន់នៅជាប់ព្រំប្រទល់ជាមួយប្រទេសម៉ាឡេស៊ី​ ខណៈទឹកជំនន់នេះក៏បានជន់លិចទៅក្នុងតំបន់ខ្លះនៃប្រទេសម៉ាឡេស៊ីផងដែរ។ ប្រភពខាងលើបានបន្តថា បើគិតទាំងពលរដ្ឋថៃនិងពលរដ្ឋម៉ាឡេស៊ី គឺគិតត្រឹមពេលនេះមានមនុស្សប្រមាណជា ៥០,០០០នាក់ហើយ ដែលត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង និងទៅស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះជាបណ្តោះអាសន្ន។ សូមបញ្ជាក់ជូនផងដែរថា ទឹកជំនន់ដែលកំពុងវាយប្រហារប្រទេសថៃនៅពេលនេះគឺជាទឹកជំនន់ដ៏ធ្ងន់ធ្ងរមិនធ្លាប់មាននោះទេនៅក្នុងរយៈពេល ៣០០ឆ្នាំចុងក្រោយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    November 27, 2025
  • អន្តរជាតិ

    ហុងកុង៖ ហេតុការណ៍ភ្លើងឆេះអគារនៅក្នុងទីក្រុងហុងកុង បានកំពុងតែបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅជុំវិញពិភពលោក ដ្បិតវាជាហេតុការណ៍គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ និងមិនធ្លាប់កើតមាននោះទេនៅក្នុងរយៈពេលជាង ៣០ឆ្នាំចុងក្រោយនេះ។ ចំពោះផលប៉ះពាល់និងតួលេខជនរងគ្រោះនៅតែបន្តកើនឡើង បើទោះជាពេលនេះអគ្គិភ័យបានរលត់អស់ទៅហើយក្តី។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកានេះ បានបញ្ជាក់ថា គិតត្រឹមពេលនេះគឺតួលេខអ្នកស្លាប់បាត់បង់ជីវិតមានចំនួន ៤៤នាក់ ខណៈតួលេខនេះអាចបន្តកើនឡើងយ៉ាងច្រើននាក់បន្ថែមទៀត ព្រោះថាទន្ទឹមគ្នាក៏នៅមានមនុស្សចំនួន ២៧៩នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ ជុំវិញករណីគ្រោះថ្នាក់ដ៏រន្ធត់នេះ អាជ្ញាធរហុងកុងបានឃាត់ខ្លួនមនុស្ស ៣នាក់រួចហើយ ដោយពួកគេត្រូវបានសង្ស័យថា មានចេតនាធ្វើឱ្យអគ្គិភ័យនេះកើតឡើង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    November 27, 2025