- Pheakdey
- អន្តរជាតិ
ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានដាក់ចេញនូវបទបញ្ហាឱ្យមានប្រតិបត្តិការសង្គ្រោះបន្ទាន់មួយចំពោះក្រុមប្រជាពលរដ្ឋដែលបានរងគ្រោះដោយទឹកជំនន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី៦ ខែតុលា។ ក្រុមជនរងគ្រោះទាំងនោះគឺជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តចំនួន១៦ ផ្សេងគ្នា ស្ថិតនៅប៉ែកខាងជើងនៃប្រទេសថៃ។ របាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយថៃបានឱ្យដឹងថា គិតត្រឹមពេលនេះទឹកជំនន់បានបណ្តាលឱ្យពលរដ្ឋថៃចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិត និងបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋប្រមាណជា ១០០,០០០គ្រួសារ។ ប្រភពខាងលើបានបន្តថា ផលប៉ះពាល់នៃគ្រោះធម្មជាតិខាងលើអាចមានកម្រិតធ្ងន់ធ្ងរជាងនេះបន្ថែមទៀត ដ្បិតរហូតមកទល់នឹងពេលនេះ ព្យុះភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនៅក្នុងតំបន់រងគ្រោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
October 7, 2025 - អន្តរជាតិ
ជប៉ុន៖ តម្លៃភាគហ៊ុននៅក្នុងទីក្រុងតូក្យូបានកើនឡើងចំនួន ៥% ក្រោយលោកស្រី Sanae Takaichi ត្រូវបានបោះឆ្នោតឱ្យក្លាយជាមេដឹកនាំគណបក្សកាន់អំណាចគឺ គណបក្សប្រជាធិបតេយ្យសេរី (LDP) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៦ ខែតុលា។ សូមបញ្ជាក់ថា ការជាប់ឆ្នោតក្លាយជាមេដឹកនាំគណបក្ស LDP នៅពេលនេះ គឺមានន័យថា លោកស្រី Sanae Takaichi អាចនឹងក្លាយជានាយករដ្ឋមន្ត្រីស្រីរបស់ប្រទេសជប៉ុនដំបូងគេផងដែរ។ គួរបញ្ជាក់ជូនថា លោកស្រី Sanae Takaichi អាយុ ៦៤ឆ្នាំ ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃប្រទេសជប៉ុន ហើយលោកស្រីគឺជាមនុស្សដែលមានសក្តានុពលម្នាក់ក្នុងការជួយជំរុញឱ្យមានសន្ទុះក្នុងវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាតិជប៉ុននាពេលកន្លងមក។ ព្រោះហេតុផលនេះហើយ ទើបដំណឹងជ័យជំនះរបស់លោកស្រី Sanae Takaichi ក្នុងការក្លាយជាមេដឹកនាំគណបក្ស LDP ក៏ដូចជាត្រៀមធ្វើជានាយករដ្ឋមន្ត្រីជប៉ុនក្នុងពេលដ៏ខ្លីខាងមុខនេះ
October 6, 2025 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានអ្នកជំងឺចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះមន្ទីរពេទ្យមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៦ ខែតុលា។ មន្ទីរពេទ្យដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា Sawai Man Singh មានទីតាំងស្ថិតនៅក្នុងទីក្រុង Jaipur ភាគពាយ័ព្យ នៃប្រទេសឥណ្ឌា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកជំងឺត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យអ្នកជំងឺចំនួន ៥នាក់ផ្សេងបានរបួសធ្ងន់ធ្ងផងដែរ ខណៈអ្នកជំងឺជំនួយ ១៣នាក់ផ្សេងត្រូវបានគេជួយសង្គ្រោះចេញពីអគ្គិភ័យទាន់ពេលវេលា។ ប្រភពខាងលើបានបន្តថា រហូតមកទល់នឹងពេលនេះគេនៅមិនទាន់បញ្ជាក់ពីមូលហេតុជាក់លាក់ ដែលបានបណ្តាលឱ្យមានភ្លើងត្រូវឆេះមន្ទីរពេទ្យយ៉ាងឆាប់រហ័សដូចនេះទេ ហើយអ្វីដែលបានដឹងនោះគឺត្រឹមថា អគ្គិភ័យមានប្រភពចេញមកពីបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 6, 2025 - អន្តរជាតិ
នេប៉ាល់៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលព្យុះភ្លៀងនៅតំបន់ព្រំដែននៃប្រទេសនេប៉ាល់ និងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី៥ ខែតុលា។ ទន្ទឹមគ្នានេះក៏មានមនុស្សចំនួន ៥នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ គិតត្រឹមពេលនេះព្យុះភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ដែលបានបណ្តាលឱ្យតំបន់មួយចំនួនត្រូវជន់លិចដោយជំនន់ទឹកភ្លៀង ខណៈតំបន់មួយចំនួនក៏ត្រូវប្រឈមនឹងបញ្ហាបាក់ដីយ៉ាងឆាប់ផងដែរ។ សូមបញ្ជាក់ជូនថា ប្រទេសនេប៉ាល់កំពុងរងនូវការគំរាមគំហែងដោយសារគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាក់ស្តែងនៅលើភ្នំអេវឺរេសឯនោះវិញក៏កំពុងមានមនុស្សជិត ១,០០០នាក់ត្រូវជាន់នៅលើទោះផងដែរ ដោយសារតែមានព្យុះព្រិលទឹកកកខ្លាំងពេក៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
October 6, 2025 - អន្តរជាតិ
អាឡឺម៉ង់៖ អាកាសយានដ្ឋាន Munich របស់ប្រទេសអាឡឺម៉ង់បានសម្រេចផ្អាកប្រតិបត្តិការណ៍ហោះហើររបស់ខ្លួនជាបន្ទាន់ ក្រោយពីប្រទះឃើញ Drone ដែលគ្មានអត្តសញ្ញាណច្បាស់លាស់រាប់សិបគ្រឿងនៅលើដែនអាកាស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃទី៤ ខែតុលា។ គិតត្រឹមពេលនេះ ការសម្រេចផ្អាកប្រតិបត្តិការណ៍ហោះហើរយ៉ាងបន្ទាន់នេះបានអូសបន្លាយដល់ថ្ងៃទី២ហើយ ខណៈអាជ្ញាធរអាកាសចរណ៍អាឡឺម៉ង់នៅមិនទាន់អាចបញ្ជាក់ពីប្រភពនៃបញ្ហានិងដំណោះស្រាយឱ្យបានច្បាស់លាស់នៅឡើយទេ។ យ៉ាងណាក្តី តាមការសន្និដ្ឋានបឋមរបស់ប្រទេសមួយចំនួនគឺពួកគេបានដាក់ការសង្ស័យថា Drone គ្មានអត្តសញ្ញាណទាំងអស់នោះទំនងជារបស់ប្រទេសរុស្ស៊ី ខណៈហេតុផលជាក់លាក់នៅពីក្រោយហេតុការណ៍ដ៏កម្រនេះ នៅមិនទាន់មានអ្នកជំនាញណាអាចពន្យល់បាននៅឡើយទេ។ ក្រៅតែពីអាកាសយានដ្ឋាន Munich របស់ប្រទេសអាឡឺម៉ង់ នៅថ្ងៃនេះក៏មានអាកាសយានដ្ឋានមួយចំនួនទៀតនៅក្នុងប្រទេសដាណឺម៉ាក ន័រវេស និងប៉ូឡូញ បានសម្រចផ្អាកប្រតិបត្តិការណ៍ជាបណ្តោះអាសន្នសិនផងដែរ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងចំពោះអ្នកដំណើរ។ ប្រភពខាងលើបានបន្តថា ការសម្រេចផ្អាកប្រតិបត្តិការណ៍របស់អាកាសយានដ្ឋាន Munich បានធ្វើឱ្យប៉ះពាល់ដល់ជើងហោះហើរចំនួន
October 4, 2025 - អន្តរជាតិ
អាមេរិក៖ តុលាការកំពូលអាមេរិកបានចេញសេចក្តីសម្រេចអនុញ្ញឱ្យរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ អាចដកហូតសិទ្ធពិសេសសម្រាប់ជួយការពារជនអន្តោប្រវេសន៍វេណេស៊ុយអេឡាពីការនិរទេសខ្លួនហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី៤ ខែតុលា។ សេចក្តីសម្រេចនេះគឺជាការបើកផ្លូវឱ្យរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ អាចធ្វើការនិរទេសជនអន្តោប្រវេសន៍វេណេស៊ុយអេឡាជាង ៣៥០,០០០នាក់ចេញពីទឹកដីអាមេរិក។ សូមបញ្ជាក់ជូនថា សិទ្ធពិសេសសម្រាប់ការពារជនអន្តោប្រវេសន៍វេណេស៊ុយអេឡានោះមានឈ្មោះថា Temporary Protected Status (TPS) ដែលរដ្ឋាភិបាលអាមេរិកបានផ្តល់ជូនពលរដ្ឋវេណេស៊ុយអេឡាជាច្រើនឆ្នាំមកហើយ ពោលគឺតាំងតែពីមុនពេលដែលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកម្លេះ។ យ៉ាងណាក្តី កាលពីអំឡុងខែឧសភាកន្លងទៅ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានស្នើឱ្យអាជ្ញាធរអាមេរិកដកសិទ្ធនេះមកវិញ ដើម្បីបើកផ្លូវប៉ូលិសអាមេរិកអាចអនុវត្តវិធានការបណ្តេញជនអន្តោប្រវេសន៍វេណេស៊ុយអេឡាចេញពីទឹកដីអាមេរិក៕ អត្ថបទ៖ ភក្តី
October 4, 2025 - អន្តរជាតិ
វៀតណាម៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Bualoi បានកើនឡើងដល់ចំនួន ៥១នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣ ខែតុលា។ ទន្ទឹមគ្នានេះក៏នៅមានពលរដ្ឋវៀតណាមចំនួន ១៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានគំរាមគំហែងដល់អាយុជីវិតមនុស្សហើយ ព្យុះទីហ្វុង Bualoi ក៏បានបណ្តាលឱ្យពលរដ្ឋវៀតណាមចំនួន ១៦៤នាក់រងរបួសធ្ងន់និងស្រាល ផ្ទះរបស់ប្រជាពលរដ្ឋជាង ១០០,០០០ខ្នងបានរងនូវការខូតខាត ដីកសិកម្មជាង ១០,០០០ហិកតាបានរងនូវការបំផ្លាញ ហើយដីនៅតំបន់មួយចំនួនត្រូវបានបាក់ស្រុតយ៉ាងឆាប់រហ័ស ខណៈការខាតបង់សេដ្ឋកិច្ចជារួមអាចមានតម្លៃជាច្រើនលានដុល្លារ៕ ប្រភព៖ The Strait Time
October 3, 2025 - អន្តរជាតិ
ជប៉ុន៖ ប្រទេសជប៉ុនកំពុងប្រឈមនឹងបញ្ហាខ្វះខាតផលិតផល Asahi ដោយសារតែក្រុម Hacker បានចូលទៅរំខានដល់ប្រតិបត្តិការសំខាន់ៗរបស់ក្រុមហ៊ុន Asahi Group នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី៣ ខែតុលា។ ផលិតផលរបស់ក្រុមហ៊ុន Asahi ដែលអាចនឹងមានចំនួនតិចតួចនៅលើទីផ្សារនោះ រួមមានទាំងស្រាបៀរ និងតែដប ម៉ាក Asahi ជាដើម។ បើតាមតំណាងរបស់ក្រុមហ៊ុន Asahi Group បានឱ្យដឹងថា ក្រុមហ៊ុន Hacker បានចាប់ផ្តើមវាយប្រហារប្រព័ន្ធប្រតិបត្តការណ៍របស់ក្រុមហ៊ុនចាប់តាំងថ្ងៃចន្ទ ដើមសប្តាហ៍នេះម្លេះ ហើយប្រព័ន្ធប្រតិបត្តិការណ៍ដែលបានរងនូវរំខាននោះមានដូចជា ប្រព័ន្ធបញ្ជាទិញ និងប្រព័ន្ធដឹកជញ្ជូននៅតាមរោងចក្រជាច្រើននៅទូទាំងប្រទេស។ យ៉ាងណាក្តី គិតត្រឹមពេលនេះខាងក្រុមហ៊ុន Asahi កំពុងតែព្យាយាមដោយស្រាយបញ្ហាខាងលើនេះហើយ ខណៈភាពប្រក្រតីអាចនឹងវិលត្រលប់មកវិញឆាប់ៗនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC
October 3, 2025 - អន្តរជាតិ
អាមេរិក៖ សេតវិមានអាមេរិកបានឱ្យដឹងថា ការបញ្ឈប់បុគ្គលិករបស់រដ្ឋាភិបាលសហព័ន្ធទ្រង់ទ្រាយធំនឹងត្រូវចាប់ធ្វើឡើងនៅក្នុងរយៈពេល ២ថ្ងៃទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី ២ ខែតុលា។ គម្រោងបឈ្ឈប់បុគ្គលិករដ្ឋាភិបាលទ្រង់ទ្រាធំនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងបញ្ហានៅចំពោះមុខ ពោលគឺការបិទរដ្ឋាភិបាលជាបណ្តោះអាសន្ន។ គួរបញ្ជាក់ជូនថា កាលពីថ្ងៃទី១ ខែតុលាម្សិលមិញនេះ ស្ថាប័នរដ្ឋសហព័ន្ធអាមេរិកបានប្រកាសបិទទ្វារលែងដំណើរជាបណ្តោះអាសន្ន ដោយសារតែវិបត្តិគ្មានថវិកាចំណាយ ហើយវិបត្តិនៃការគ្មានថវិកាចំណាយនេះទៀតសោធ គឺបង្កឡើងដោយសារតែគណបក្សធំៗទាំង២ នៅសភាខុនហ្ក្រេស ខ្វែងគំនិតគ្នាក្នុងការអនុម័តច្បាប់ថវិកាជាតិ។ សូមរម្លឹកជូនថា កាលពីអាណត្តិមុនរបស់លោកដូណាល់ ត្រាំ ពោលគឺនៅខែធ្នូ ឆ្នាំ២០១៨ សហរដ្ឋអាមេរិកក៏បានជួបវិបត្តិបិទរដ្ឋាភិបាលជាបណ្តោះអាសន្នម្តងដែរ ដោយពេលនោះរយៈពេលនៃការបិទរដ្ឋាភិបាលអូសបន្លាយអស់ ៣៥ថ្ងៃ៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC
October 2, 2025 - អន្តរជាតិ
ហ្វីលីពីន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅហ្វីលីពីនបានកើនឡើងដល់ ៦៩នាក់ហើយ នេះបើយោងតាមតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃទី១ ខែតុលា។ ដោយឡែកចំនួនអ្នករងរបួសវិញគឺគិតត្រឹមពេលនេះមានចំនួន ១៤៧នាក់ ដោយនៅក្នុងនោះក៏មានមួយចំនួនកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ។ របាយការណ៍ចុងក្រោយរបស់អាជ្ញាធរហ្វីលីពីនបានបង្ហាញថា មានអគារចំនួន ២២កន្លែងបានរងនូវការបំផ្លាញទាំងស្រុង ខណៈគិតត្រឹមពេលនេះប្រតិបត្តិការណ៍ជួយសង្គ្រោះជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ។ សូមបញ្ជាក់ជូនថា កាលពីយប់មិញនេះគ្រោះរញ្ជួយដីកម្រិត ៦,៩រ៉ិចទ័រ បានវាយប្រហារទីក្រុង Cebu របស់ប្រទេសហ្វីលីពីននៅម៉ោងប្រមាណជា ១០យប់ ហើយវាក៏ជាករណីកម្រមួយចំពោះទីក្រុងដែលមានប្រជាពលរដ្ឋកំពុងរស់នៅជាង ៩០,០០០នាក់នេះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
October 1, 2025









