ក្រុម Meta សម្រេចហាមឃាត់មិនឱ្យពលរដ្ឋអូស្រ្តាលីអាយុក្រោម ១៦ឆ្នាំ ចូលប្រើប្រាស់គ្រប់បណ្តាញសង្គមរបស់ខ្លួន
អូស្រ្តាលី៖ ក្រុមហ៊ុន Meta នឹងធ្វើការបិទមិនឱ្យពលរដ្ឋអូស្រ្តាលីអាយុក្រោម ១៦ឆ្នាំ ចូលប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួនបាននោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែវិច្ឆិកា។ តាមគម្រោងគឺវិធានការដ៏តឹងរឹងខាងលើនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១០ ខែធ្នូខាងមុខនេះតទៅ។

ប្រភពខាងលើបានបន្តថា ការបិទមិនឱ្យពលរដ្ឋវ័យក្មេងនៅក្នុងប្រទេសអូស្រ្តាលីអាចចូលទៅប្រើប្រាស់បណ្តាញសង្គមរបស់ក្រុមហ៊ុន Meta ខាងលើនេះគឺត្រូវបានធ្វើឡើងស្របតាមការសម្រេចរបស់សភាអូស្រ្តាលី ដែលចង់ទប់ស្កាត់ការឆបោក ការគំរាមកំហែង ការចែកចាយនូវព័ត៌មានអវិជ្ជមាន និងការកេងចំណេញក្នុងរូបភាពផ្សេងៗទៅលើក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមវ័យក្មេង។ សូមបញ្ជាក់ជូនថា បណ្តាញសង្គមរបស់ក្រុមហ៊ុន Meta ដែលនឹងត្រូវបិទតាមវិធានការខាងលើនេះគឺមានចំនួន ៣ដូចជា Instagram, Facebook និង Threads៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time