អន្តរជាតិ
លោក ដូណាល់ ត្រាំ គំរាមកម្ទេចមជ្ឈមណ្ឌលនាំចេញប្រេងរបស់អ៊ីរ៉ង់ទាំងស្រុង ប្រសិនបើគ្មានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនោះទេ
BY Pheakdey
March 31, 2026
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏ធំរបស់អ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣១ ខែមីនា។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ការគំរាមខាងលើនេះនឹងកើតឡើង ប្រសិនបើគ្មានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមត្រូវបានធ្វើឡើងនៅក្នុងពេលឆាប់ៗនេះទេ។

នៅលើបណ្តាញសង្គម Truth Social លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុង «ការពិភាក្សាយ៉ាងម៉ត់ចត់» ជាមួយ «របបដែលកាន់តែសមហេតុផល» នៅទីក្រុងតេអេរ៉ង់។ យ៉ាងណាក្តី បើអ៊ីរ៉ង់មិនព្រមរៀបចំកិច្ចព្រមដើម្បីបញ្ចប់សង្គ្រាមនោះទេកងកម្លាំងអាមេរិកនឹងបំផ្លាញមជ្ឈមណ្ឌលនាំចេញប្រេងរបស់អ៊ីរ៉ង់ នៅលើកោះខាក ដែលនៅលើកោះនោះមានអណ្តូងប្រេង រោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia