https://khmernote.com.kh/wp-admin/profile.php
ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ គំរាមឈប់ការពារ NATO ក្រោយសម្ព័ន្ធមិត្ត NATO ដែលមិនបានបញ្ជូនកងទ័ពទៅកាន់ច្រកសមុទ្រហ័រមូស

    BY March 28, 2026
    លោក ដូណាល់ ត្រាំ គំរាមឈប់ការពារ NATO ក្រោយសម្ព័ន្ធមិត្ត NATO ដែលមិនបានបញ្ជូនកងទ័ពទៅកាន់ច្រកសមុទ្រហ័រមូស

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមមិនការពារអង្គការ NATO ទៀតនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី២៨ ខែមីនា។ ការគំរាមនេះត្រូវបានធ្វើឡើងបន្ទាប់ពីរូបលោកខកចិត្តយ៉ាងខ្លាំង ចំពោះសម្ព័ន្ធមិត្ត NATO ដែលមិនបានបញ្ជូនកងទ័ពទៅកាន់ច្រកសមុទ្រហ័រមូស។

    ថ្លែងនៅក្នុងវេទិកាវិនិយោគមួយនៅរដ្ឋ Florida លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយចំៗថា៖ “យើងបានចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីជួយពួកគេ (NATO) យើងបានចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីការពារពួកគេ  ហើយយើងតែងតែត្រៀមខ្លួនជានិច្ចដើម្បីជួយពួកគេផងដែរ។ តែយ៉ាងណាក្តី តែបើផ្អែកតាមសកម្មភាពរបស់ពួកគេនាពេលនេះ ខ្ញុំគិតថា យើងមិនចាំបាច់បន្តជួយ ឬការពារពួកគេទៀតនោះទេ”៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ VN Express

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay