ឥណ្ឌូណេស៊ី កំណត់ឱ្យរថយន្តមួយគ្រឿងអាចចាក់ប្រេងឥន្ទនៈបានត្រឹម ៥០លីត្រក្នុងមួយថ្ងៃ
ឥណ្ឌូណេស៊ី៖ អាជ្ញាធរឥណ្ឌូណេស៊ីបានដាក់ចេញវិធានការបន្ទាន់មួយចំនួន ដើម្បីឆ្លើយតបនឹងវិបត្តិខ្វះខាតប្រេងឥន្ទនៈសកល ដោយមានទាំងវិធានការកំណត់ចំនួនប្រេងសាំងសម្រាប់ចាក់ប្រចាំថ្ងៃទៀតផង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១ ខែមេសា។ វិធានការទាំងបន្ទាន់ទាំងអស់នោះរួមមាន៖

-កំណត់ឱ្យរថយន្តមួយគ្រឿងអាចចាកប្រេងសាំងបានត្រឹម ៥០លីត្រប៉ុណ្ណោះក្នុងមួយថ្ងៃ
-មន្ត្រីរាជការតម្រូវឱ្យធ្វើការងារតាមប្រព័ន្ធ Online រៀងរាល់ថ្ងៃសុក្រ
-ការប្រើប្រាស់រថយន្តផ្លូវការរបស់រដ្ឋត្រូវកាត់បន្ថយពាក់កណ្តាល
-ការធ្វើដំណើរចុះមូលដ្ឋានរបស់មន្ត្រីរាជការត្រូវកាត់បន្ថយ ៧០%
យ៉ាងណាក្តី វិធានការទាំងអស់នេះនឹងមិនត្រូវអនុវត្តចំពោះ រថយន្តរដ្ឋដែលត្រូវបំពេញការងារក្នុងវិស័យចាំបាច់មួយចំនួន ដូចជាវិស័យសុខាភិបាល ថាមពល សន្តិសុស អគ្គិភ័យ និងការផ្គត់ផ្គង់ទឹកឬអាហារនោះទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia