ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រ្តីរុស្ស៊ីនាំគ្នាប្រឆាំងនឹងផែនការ “ព្យាបាលផ្លូវចិត្តដើម្បីឱ្យពួកគេនាងសម្រេចចិត្តយកកូន”

    BY Pheakdey April 1, 2026
    ស្រ្តីរុស្ស៊ីនាំគ្នាប្រឆាំងនឹងផែនការ “ព្យាបាលផ្លូវចិត្តដើម្បីឱ្យពួកគេនាងសម្រេចចិត្តយកកូន”

    រុស្ស៊ី៖ ក្រុមពលរដ្ឋជាស្រ្តីនៅក្នុងប្រទេសរុស្ស៊ីបាននាំគ្នាបដិសេដផែនការដ៏ចម្រូងចម្រាសមួយរបស់រដ្ឋាភិបាល ពោលគឺផែនការ “ព្យាបាលផ្លូវចិត្តដើម្បីឱ្យពួកគេនាងសម្រេចចិត្តយកកូន” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១ ខែមេសា។ ចំពោះស្រ្តីរុស្ស៊ីបានប​ង្ហាញការយល់ឃើញថា ផែនការខាងលើនេះគឺជាការបង្ខិតបង្ខំ ឃោរឃៅ និងមិនអាចអនុវត្តបាននោះទេ។

    គួររម្លឹកជូនថា​ កាលពីខែកុម្ភៈកន្លងទៅនេះក្រសួងសុខាភិបាលរុស្ស៊ីបានអនុវត្តគោលការណ៍មួយ ដែលមានខ្លឹមសារណែនាំឱ្យ​អ្នកជំនាញសុខាភិបាលគួរតែបញ្ជូនស្ត្រីដែលមិនចង់មានកូនទៅជួបអ្នកជំនាញផ្នែកចិត្តសាស្រ្ត ដោយមានគោលបំណង «លើកកម្ពស់អាកប្បកិរិយាវិជ្ជមានចំពោះភាពជាម្តាយ» ឬនិយាយឱ្យងាយយល់គឺ ពន្យល់ក្រុមស្រ្តីទាំងនោះពីចំណុចល្អៗក្នុងនាមម្តាយ។ សូមបញ្ជាក់ជូនថា ផែនការដ៏ចម្រូងចម្រាសខាងលើនេះត្រូវបានដាក់ចេញក្រោយប្រទេសរុស្ស៊ីកំពុងប្រឈមនឹងបញ្ហាធ្លាក់ចុះអត្រាកំណើតយ៉ាងច្រើនបំផុតមិនធ្លាប់មាននោះទេនៅក្នុងរយៈពេលប្រមាណជា ២០០ឆ្នាំចុងក្រោយនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: