Pheakdey
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានរថយន្តដឹកទំនិញមួយគ្រឿងបានបើកចូលក្នុងផ្សារ និងបុកហ្វូងមនុស្សយ៉ាងពេញទំហឹង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៤ ខែវិច្ឆិកា។ ហេតុការណ៍បានកើតឡើងនៅក្នុងផ្សារមួយកន្លែងមានទីតាំងស្ថិតនៅក្នុងក្រុង Bucheon ដែលមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រពីរាជធានីសេអ៊ូល។ បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗហើយ ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ១៨នាក់ផ្សេងទៀតបានរងរបួសផងដែរ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចរកឃើញមូលហេតុពិតប្រាកដ ដែលជំរុញឱ្យមានករណីគ្រោះថ្នាក់នេះកើតឡើងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 14, 2025
  • អន្តរជាតិ

    អាមេរិក៖ នៅទីបំផុតរដ្ឋាភិបាលអាមេរិកអាចបើកដំណើរការបានឡើងវិញហើយ ក្រោយបិទទ្វារជាបណ្តោះអាសន្នអស់រយៈពេលយ៉ាងយូរមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៣ ខែវិច្ឆិកា។ យ៉ាងណាក្តី ទម្រាំការិយាល័យគ្រប់ផ្នែកអាចអនុវត្តការងារបានជាធម្មតានោះ គឺវាអាចត្រូវការពេលប្រមាណជា ១សប្តាហ៍ទៀត។ គួរកត់សម្គាល់ថា គិតត្រឹមពេលនេះគឺវាមានរយៈពេល ៤៣ថ្ងៃហើយ ដែលរដ្ឋាភិបាលអាមេរិកត្រូវបិទទ្វារ ឬផ្អាកដំណើរ ហើយវាក៏ជារយៈពេលបិទទ្វារយ៉ាងយូរមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិកផងដែរ។ សូមបញ្ជាក់ជូនផងដែរ នីតិវិធីនៃការបិទរដ្ឋាភិបាលអាមេរិកត្រូវបានអនុវត្ត ក្រោយសភាខុន​ហ្រ្កេសមិនអាចអនុម័តច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ ២០២៦បាន ដ្បិតសមាជិកនៃគណបក្សធំៗទាំង ២ ជជែកមិនចុះសម្រុងគ្នា៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    November 13, 2025
  • អន្តរជាតិ

    វៀតណាម៖ តុលាការវៀតណាមសម្រេចផ្តន្ទាទោសមន្ត្រីមូលដ្ឋានចំនួន ២រូបឱ្យជាប់ពន្ធនាគារជាង ៣ឆ្នាំ នៅក្នុងសំណុំរឿងលេងល្បែងស៊ីសង ដែលមានតម្លៃជាទឹកប្រាក់សរុបរហូតដល់ ១០៦លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៣ ខែវិច្ឆិកា។ នៅក្នុងសំណុំរឿងភ្នាល់ល្បែងស៊ីសងដែលមានតម្លៃជាទឹកប្រាក់ដ៏ច្រើនមហាសាលនេះក៏មានពាក់ព័ន្ធជាមួយ ក្រុមអ្នកជំនួញ អតីតមន្ត្រីវៀតណាម និងក្រុមអ្នកលេងល្បែងកម្សាន្តជាច្រើននាក់ផ្សេងទៀតផងដែរ ពោលគឺមានចំនួនសរុប ១៤០នាក់។ សូមបញ្ជាក់ជូនថា ការលែងល្បែងស៊ីសងក្នុងប្រទេសវៀតណាមគឺជារឿងខុសច្បាប់ ប៉ុន្តែអាជ្ញាធរវៀតណាមបានអនុញ្ញាតឱ្យមានការស៊ីណូស្របច្បាប់មួយនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ ឈ្មោះ Pullman ដោយកាស៊ីណូនេះអនុញ្ញាតឱ្យតែជនបរទេសចូលលេងកម្សាន្តតែប៉ុណ្ណោះ។ យ៉ាងណាក្តី មន្ត្រីមូលដ្ឋានវៀតណាម​ក្នុងសំណុំរឿងខាងលើ បានបន្លំប្រើប្រាស់កាតសមាជិកក្លែងក្លាយក្នុងនាមជាជនបរទេស ដើម្បីអាចចូលទៅលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូខាងលើនេះ។ ប្រភពខាងលើបានបន្តថា មន្ត្រីមូលដ្ឋានវៀតណាមទាំង ២រូបនោះ រួមមាន លោក Ho

    November 13, 2025
  • អន្តរជាតិ

    ថៃ៖ របាយការណ៍មួយបានបង្ហាញថា មានពលរដ្ឋថៃរហូតដល់ ៦០% បានរងគ្រោះពីការឆបោកកាលពីឆ្នាំកន្លងទៅ ដែលធ្វើឱ្យមានការខាតបង់ប្រាក់សរុបប្រមាណជា ១១០ពាន់លានបាត (៣,៤ពាន់លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strati Time នៅក្នុងថ្ងៃទី១៣ ខែតុលា។ របាយ​ការណ៍ខាងលើនេះត្រូវបានធ្វើឡើងដោយមូលនិធិ Global Anti-Scam Alliance ឬហៅកាត់ថា GASA ដែលមានមូលដ្ឋាននៅក្នុងប្រទេសហូឡង់។ នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ជាមួយនឹងតួលេខជនរងគ្រោះ ៦០% ឬ ៦នាក់នៅក្នុងចំណោមមនុស្ស ១០នាក់ វាគឺជាតួលេខជនរងគ្រោះនៃការឆបោកដ៏ខ្ពស់បំផុតមួយ ហើយបញ្ហានេះក៏បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិថៃមួយផ្នែកផងដែរ។ ប្រភពខាងលើបានបន្តថា ការឆបោកដែលបានកើតមានចំពោះពលរដ្ឋថៃនោះគឺមាន ២ប្រភេទធំៗ ដូចជា៖ ១-ការឆបោកក្នុងទម្រង់ជាមជ្ឈមណ្ឌលហៅទូរស័ព្ទ៖ ឧក្រិដ្ឋជនបន្លំខ្លួនធ្វើជាមន្ត្រីមកពីភ្នាក់ងារប៉ូលិស នាយកដ្ឋានស៊ើបអង្កេតពិសេស

    November 13, 2025
  • អន្តរជាតិ

    វៀតណាម៖ តួលេខអ្នកពុលនំ​បុ័ងដាក់សាច់បែបវៀតណាម (បាញ់មី ឬ Banh Mi) នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាមបានកើនឡើងជាបន្តបន្ទាប់ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី១២ ខែវិច្ឆិកា។ បើគិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនរហូតមកទល់នឹងពេលនេះ តួលេខអ្នកពុលអាហារឈ្មោះ “បាញ់មី” នេះបានកើនឡើងរហូតដល់ចំនួន ២៩៩នាក់ហើយ។ បើតាមអាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ថា ជនរងគ្រោះក្នុងករណីពុលអាហារទាំងជិត ៣០០នាក់ខាងលើនេះត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន ១៤កន្លែងផ្សេងគ្នានៅក្នុងទីក្រុងហូជីមិញ ខណៈក៏មានជនរងគ្រោះមួយចំនួនត្រូវបានព្យាបាលរួចរាល់ និងត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញហើយដែរ។ ប្រភពខាងលើបានបន្តថា អាការរបស់អ្នកពុលបាញ់មីនេះមានដូចជា ឈឺពោះ ក្អួត រាគ និងក្តៅខ្លួនជាដើម៕   អត្ថបទ៖ ភក្តី ប្រភព៖ VN

    November 12, 2025
  • អន្តរជាតិ

    ចិន៖ ស្ពានដ៏សំខាន់មួយខ្សែនៅក្នុងប្រទេសចិនបានបាក់ ក្រោយបើកសម្ពោធឱ្យប្រើប្រាស់បានប៉ុន្មានខែ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១២ ខែវិច្ឆិកា។ ស្ពានមួយខ្សែនេះមានឈ្មោះថា Hongqi មានប្រវែងសរុបចំនួន ៧៥៨ម៉ែត្រ និងមានទីតាំងស្ថិតនៅក្នុងខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន។ បើតាមអាជ្ញាធរខេត្ត Sichuan បានបញ្ជាក់ថា ស្ពាន Hongqi ដែលផ្លូវដ៏សំខាន់សម្រាប់ឆ្លងកាត់ពីប្រទេសចិនទៅកាន់តំបន់ទីបេនេះបានបាក់តែមួយផ្នែកប៉ុណ្ណោះ ហើយហេតុការណ៍បាក់ស្ពាននេះមិនបានបណ្តាលឱ្យមានអ្នករងរបួស ឬស្លាប់បាត់បង់ជីវិតនោះទេ។ យ៉ាងណាក្តី​ គិតត្រឹមពេលនេះការប្រើប្រាស់ស្ពានត្រូវបានផ្អាកទាំងស្រុង ហើយអាជ្ញាធរចិននៅមិនទាន់អាចបញ្ជាក់បានទេថា ពេលណាទើបអាជ្ញាធរអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ស្ពាននេះបានជាធម្មតាវិញ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 12, 2025
  • អន្តរជាតិ

    ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ព្យុះទីហ្វុង Fung-wong នៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១២ ខែវិច្ឆិកា។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះទីហ្វុង Fung-wong បានកំពុងតែបង្កឱ្យមានទឹកជំនន់ បាក់ដី និងភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ជាច្រើនក្នុងក្រុង Pangasinan នៃប្រទេសហ្វីលីពីន។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរហ្វីលីពីនបានធ្វើការជម្លៀសពលរដ្ឋងាយរងគ្រោះជាង​ ១,៤លាននាក់ឱ្យទៅស្នាក់នៅទីតាំងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន ដើម្បីការពារពួកគេពីការកើតមានគ្រោះថ្នាក់ចៃដន្យណាមួយ។ គួរបញ្ជាក់ជូនថា ប្រទេសហ្វីលីពីនបានទទួលរងការគំរាមកំហែងពីខ្យល់ព្យុះជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជាក់ស្តែងកាលពីសប្តាហ៍មុនព្យុះទីហ្វុង Kalmaegi បានវាយប្រហារតំបន់ភាគកណ្តាលហ្វីលីពីនយ៉ាងធ្ងន់ធ្ងរ និងបណ្តាលឱ្យមានមនុស្សចំនួន ២៣២នាក់​ត្រូវស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    November 12, 2025
  • អន្តរជាតិ

    តៃវ៉ាន់៖ អាជ្ញាធរតៃវ៉ាន់នៅក្នុងថ្ងៃទី១១ ខែវិច្ឆិកា បានទាញសញ្ញាអាសន្នអំពីការកើតមានបញ្ហាបាក់ដី និងធ្វើការជម្លៀសពលរដ្ឋរាប់ពាន់ជាបន្ទាន់ ដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Fung-wong នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ។ ចំពោះទីតាំងដែលស្ថិតនៅក្នុងគំរាមគំហែងដោយគ្រោះធម្មជាតិខាងលើនេះគឺទីក្រុង Kaohsiung ដែលស្ថិតនៅប៉ែកខាងត្បូង នៃកោះតៃវ៉ាន់។ បើតាមលោក Lai Ching-te ប្រធានាធិបតីតៃវ៉ាន់បានបញ្ជាក់ថា​ ក្រុមពលរដ្ឋដែលស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះនិងត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់នោះគឺមានចំនួនសរុប ៣,៣៣៧នាក់ ហើយទីតាំងសុវត្ថិភាពដែលពួកគេត្រូវជម្លៀសខ្លួនទៅស្នាក់នៅជាបណ្តោះអាសន្ននោះគឺជំរំនៅក្នុងក្រុង Guangfu។ គួររម្លឹកជូនថា កាលពីអំឡុងខែកញ្ញាកន្លងទៅ ទីក្រុង Hualien របស់តៃវ៉ាន់ក៏បានរងនូវការវាយប្រហារខ្យល់ព្យុះយ៉ាងធ្ងន់ធ្ងរដែរ ដោយពេលនោះបានបណ្តាលឱ្យមនុស្សចំនួន ១៨នាក់ត្រូវស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 11, 2025
  • អន្តរជាតិ

    វៀតណាម៖ បុរសវៀតណាមចំនួន ៣នាក់មានសំណាងនៅរស់មានជីវិត ក្រោយត្រូវអណ្តែតនៅលើផ្ទៃទឹកសមុទ្រអស់រយៈពេលជាង ៤០ម៉ោង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១ ខែវិច្ឆិកា។ បុរសទាំង ៣នាក់នេះត្រូវបានព្យុះទីហ្វុងកាល់ម៉ាហ្គីបោកបក់ឱ្យរសាត់ទៅឆ្ងាយពីឆ្នេរសមុទ្រកាលពីអំឡុងថ្ងៃទី៨ កន្លងទៅ។ នៅក្នុងថ្ងៃកើតហេតុនោះក្រុមអាជ្ញាធរវៀតណាមក៏បានព្យាយាមស្វែងរកពួកគាត់ដែរ តែរកមិនឃើញទាល់សោះ ហើយក្នុងរយៈពេលជាង ៤០ម៉ោងក្រោយពេលកើតហេតុ ទើបគេបានប្រទះឃើញពួកគាត់អណ្តែតតែងតោលនៅផ្ទៃសមុទ្រយ៉ាងឆ្ងាយពីឆ្នេរ និងត្រូវបានគេជួយសង្គ្រោះតែម្តង។ សូមបញ្ជាក់ជូនថាកាលពីសប្តហ៍មុន ព្យុះទីហ្វុងកាល់ម៉ាហ្គីបានបណ្តាលឱ្យពលរដ្ឋនៅក្នុងប្រទេសវៀតណាមចំនួន ៥នាក់ និងពលរដ្ឋនៅក្នុងប្រទេសហ្វីលីពីនជាង ២០០នាក់បានស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 11, 2025
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះរថយន្តមួយគ្រឿងនៅតំបន់ប្រវត្តិសាស្រ្ត Red Fort ក្នុងរដ្ឋធានីដេលី ប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១១ ខែវិច្ឆិកា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ ក៏នៅមានមនុស្សចំនួន ២០នាក់ផ្សេងទៀតបានរងរបួសផងដែរ។ នៅចំពោះមុខហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះ លោក Amit Shah រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌាឱ្យថា គ្រប់មុំទាំងអស់នៃទីតាំងកើតហេតុកំពុងត្រូវបានស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ហើយភ្នាក់ងារសន្តិសុខនឹងឈានដល់ការសន្និដ្ឋានក្នុងពេលឆាប់ៗ។ រដ្ឋមន្ត្រីរូបនេះបានបន្តថា នៅក្នុងការស៊ើបអង្កេតខាងលើនេះក៏មានការចូលរួមពីភ្នាក់ងារជំនាញផ្នែកភេរវកម្មផងដែរ ដើម្បីស្វែងរកឱ្យឃើញមូលហេតុពិតប្រាកថា ហេតុការណ៍ផ្ទុះនេះគឺជាករណីធ្វើភេរវកម្ម ឬជាការផ្ទុះដោយហេតុផលបច្ចេកទេសណាមួយ៕ អត្ថបទ៖ ភក្តី ប្រភព៖  Channel News Asia

    November 11, 2025