ពលរដ្ឋវៀតណាមជិត ៣០០នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ក្រោយពុលនំបុ័ងដាក់សាច់បែបវៀតណាម “បាញ់មី”
- BY
- Pheakdey
- November 12, 2025
វៀតណាម៖ តួលេខអ្នកពុលនំបុ័ងដាក់សាច់បែបវៀតណាម (បាញ់មី ឬ Banh Mi) នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាមបានកើនឡើងជាបន្តបន្ទាប់ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី១២ ខែវិច្ឆិកា។ បើគិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនរហូតមកទល់នឹងពេលនេះ តួលេខអ្នកពុលអាហារឈ្មោះ “បាញ់មី” នេះបានកើនឡើងរហូតដល់ចំនួន ២៩៩នាក់ហើយ។

បើតាមអាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ថា ជនរងគ្រោះក្នុងករណីពុលអាហារទាំងជិត ៣០០នាក់ខាងលើនេះត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន ១៤កន្លែងផ្សេងគ្នានៅក្នុងទីក្រុងហូជីមិញ ខណៈក៏មានជនរងគ្រោះមួយចំនួនត្រូវបានព្យាបាលរួចរាល់ និងត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញហើយដែរ។ ប្រភពខាងលើបានបន្តថា អាការរបស់អ្នកពុលបាញ់មីនេះមានដូចជា ឈឺពោះ ក្អួត រាគ និងក្តៅខ្លួនជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






