អន្តរជាតិ

មនុស្ស ២នាក់បានបាត់បង់ជីវិត និង ១៨នាក់រងរបួសនៅកូរ៉េខាងត្បូង ក្រោយមានករណីរថយន្ដដឹកទំនិញបើកបុកហ្វូងមនុស្សនៅក្នុងផ្សារ

BY
Pheakdey
November 14, 2025

កូរ៉េខាងត្បូង៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានរថយន្តដឹកទំនិញមួយគ្រឿងបានបើកចូលក្នុងផ្សារ និងបុកហ្វូងមនុស្សយ៉ាងពេញទំហឹង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៤ ខែវិច្ឆិកា។ ហេតុការណ៍បានកើតឡើងនៅក្នុងផ្សារមួយកន្លែងមានទីតាំងស្ថិតនៅក្នុងក្រុង Bucheon ដែលមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រពីរាជធានីសេអ៊ូល។

បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗហើយ ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ១៨នាក់ផ្សេងទៀតបានរងរបួសផងដែរ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចរកឃើញមូលហេតុពិតប្រាកដ ដែលជំរុញឱ្យមានករណីគ្រោះថ្នាក់នេះកើតឡើងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: