មនុស្ស ៨នាក់បានបាត់បង់ជីវិត និង ២០នាក់រងបួស ក្នុងហេតុការណ៍ផ្ទុះរថយន្តមួយគ្រឿងនៅក្នុងប្រទេសឥណ្ឌា
- BY
- Pheakdey
- November 11, 2025
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះរថយន្តមួយគ្រឿងនៅតំបន់ប្រវត្តិសាស្រ្ត Red Fort ក្នុងរដ្ឋធានីដេលី ប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១១ ខែវិច្ឆិកា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ ក៏នៅមានមនុស្សចំនួន ២០នាក់ផ្សេងទៀតបានរងរបួសផងដែរ។

នៅចំពោះមុខហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះ លោក Amit Shah រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌាឱ្យថា គ្រប់មុំទាំងអស់នៃទីតាំងកើតហេតុកំពុងត្រូវបានស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ហើយភ្នាក់ងារសន្តិសុខនឹងឈានដល់ការសន្និដ្ឋានក្នុងពេលឆាប់ៗ។ រដ្ឋមន្ត្រីរូបនេះបានបន្តថា នៅក្នុងការស៊ើបអង្កេតខាងលើនេះក៏មានការចូលរួមពីភ្នាក់ងារជំនាញផ្នែកភេរវកម្មផងដែរ ដើម្បីស្វែងរកឱ្យឃើញមូលហេតុពិតប្រាកថា ហេតុការណ៍ផ្ទុះនេះគឺជាករណីធ្វើភេរវកម្ម ឬជាការផ្ទុះដោយហេតុផលបច្ចេកទេសណាមួយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






