- Pheakdey
- អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឱ្យដឹងថា សាកលវិទ្យាល័យ Harvard នឹងត្រូវបង់ប្រាក់សំណងចំនួន ៥០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាជាមួយនឹងរដ្ឋាភិបាលអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១ ខែតុលា។ ទន្ទឹមគ្នានេះ សាកលវិទ្យាល័យក៏នឹងត្រូវដំណើរការជាប្រភេទសាលាពាណិជ្ជកម្មផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងនាមជាសាលាពាណិជ្ជកម្ម សាកលវិទ្យាល័យ Harvard អាចបង្រៀនមុខវិជ្ជាមួយចំនួនដូចជា មុខវិជ្ជាទាក់ទងនឹងបច្ចេកវិទ្យា AI គ្រឿងម៉ាស៊ីន និងមុខវិជ្ជាបែបពាណិជ្ជកម្មផ្សេងៗទៀត។ គួរកត់សម្គាល់ថា រឿងរ៉ាវចម្រូងចម្រាសរវាងសាកលវិទ្យាល័យ Harvard ជាមួយនឹងរដ្ឋាភិបាលអាមេរិកបានកើតឡើងជាច្រើនខែមកហើយ ដោយអាជ្ញាធរអាមេរិកបានរកឃើញថា សាកលវិទ្យាល័យ Harvard ជាប្រភពបង្កើតឱ្យមានចលនាគាំទ្រក្រុមប៉ាឡេស្ទីនក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល បង្កើតឱ្យមានការតវ៉ាលើបញ្ហាអាកាសធាតុ ឬការរើសអើងក្នុងទម្រង់ផ្សេងៗ ដែលជាសុទ្ធតែជាករណីធំៗប្រឆាំងទៅនឹងច្បាប់ឬបទបញ្ជារបស់រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោក
October 1, 2025 - អន្តរជាតិ
ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីដ៏ធ្ងន់ធ្ងរមួយនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១ ខែតុលា។ គ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៦,៩ រ៉ិចទ័រ និងបានវាយប្រហារទីក្រុង Cebu កាលយប់មិញនេះ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមនុស្សជាង ១៤០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ បើតាមអាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា ចំពោះការខូចខាតព្រទ្យសម្បត្តិសារធារណៈក៏បានកើតឡើងមួយចំនួនដែរ ដូចជាមានអគារជាច្រើនកន្លែងត្រូវបានដួលរលំឬរងការខូចខាត ហើយចរន្តអគ្គិសនីនៅតំបន់មួយចំនួនត្រូវបានកាត់ផ្តាច់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 1, 2025 - អន្តរជាតិ
ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់អគារសាលារៀនមួយកន្លែងនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣០ ខែកញ្ញា។ ទីតាំងដែលជាកន្លែងកើតហេតុខាងលើនេះគឺជាសាលាបង្រៀបសាសនាឥស្លាមមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត East Java ប៉ែកខាងកើតនៃប្រទេសឥណ្ឌូណេស៊ី។ ប្រភពខាងលើបានបន្តថា នៅក្នុងពេលកើតហេតុនោះគឺមានមនុស្សសរុបជាង ២០០នាក់កំពុងមានវត្តមាននៅអគារសាលារៀន ហើយភ្លាមៗក្រោយអគារបានបាក់ អាជ្ញាធរឥណ្ឌូណេស៊ីបានជួយសង្គ្រោះមនុស្សបានចំនួន ១០២នាក់ មនុស្សចំនួន ៨០នាក់បានរងរបួសនិងត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ខណៈគិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៣៨នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា អគារបានបាត់ដោយតែនៅជាន់ទីបួន នៃអគារមានផ្ទុកមនុស្សនិងសម្ភារៈផ្សេងៗច្រើនលើសកំណត់ រហូតធ្វើឱ្យអគារទាំងមូលមិនអាចទប់នឹងទម្ងន់ដ៏ធ្ងន់នោះបាន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
September 30, 2025 - អន្តរជាតិ
វៀតណាម៖ មនុស្សចំនួន ១៩នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ព្យុះទីហ្វុង Bualoi នៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣០ ខែកញ្ញា។ តួលេខអ្នកស្លាប់បាត់បង់ជីវិតនេះបានកើតឡើងគួរឱ្យកត់សម្គាល់ ពោលគឺកើនឡើងពីចំនួនម្នាក់កាលពីថ្ងៃទី២៩ មកដល់ចំនួន ១៩នាក់ ដោយគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា។ ដោយឡែកតួលេខអ្នកបាត់ខ្លួនវិញក៏បានកើតឡើងផងដែរ ដោយនៅថ្ងៃម្សិលមិញអ្នកបាត់ខ្លួនមានត្រឹមតែ ១២នាក់ប៉ុណ្ណោះ ខណៈគិតត្រឹមថ្ងៃទី៣០ ខែកញ្ញានេះតួលេខអ្នកបាត់ខ្លួនបានឡើងរហូតដល់ចំនួន ២១នាក់។ បើអាជ្ញាធរវវៀតណាមបានបញ្ជាក់ថា ទន្ទឹមនឹងមានអ្នកស្លាប់និងបាត់ខ្លួន គ្រោះធម្មជាតិនេះក៏បានបណ្តាលឱ្យពលរដ្ឋវៀតណាមចំនួន ៨៨នាក់ផ្សេងទៀតបានរងរបួស ផ្ទះជាង ១០០,០០០ខ្នងបានរងនូវការខូតខាត ដីកសិកម្មជាង ១០,០០០ហិកតាបានរងនូវការបំផ្លាញ ហើយដីនៅតំបន់មួយចំនួនត្រូវបានបាក់ស្រុតយ៉ាងឆាប់រហ័ស៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
September 30, 2025 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ៣៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៥០នាក់ផ្សេងទៀតបានរងរបួសផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះក៏មានកូនក្មេងចំនួន ៨នាក់ និងស្រ្តីចំនួន ១៦នាក់ផងដែរ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ហេតុការណ៍រត់ជាន់គ្នាខាងលើនេះបានកើតឡើងនៅក្នុងព្រឹត្តិការណ៍ជួបជុំគ្នាដ៏ធំមួយ ដែលបានរៀបចំឡើងដោយកំពូលតារាសម្តែងដ៏ល្បីរបស់ប្រទេសឥណ្ឌា គឺលោក Vijay ខណៈកម្មវិធីនោះគឺវេទិកានយោបាយសម្រាប់ឃោសនាគណបក្សនយោបាយរបស់លោក Vijay ផ្ទាល់តែម្តង គឺ “គណបក្ស Vijay”៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
September 29, 2025 - អន្តរជាតិ
វៀតណាម៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Bualoi នៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារ The Strait Time នៅក្នុងថ្ងៃទី២៩ ខែកញ្ញា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គ្រោះធម្មជាតិនេះក៏បានបណ្តាលឱ្យក្រុមអ្នកនេសាទសមុទ្រចំនួន ១២នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាមបានបញ្ជាក់ថា គិតត្រឹមពេលនេះព្យុះទីហ្វុង Bualoi កំពុងធ្វើការបោកបក់ក្នុងល្បឿនប្រមាណជា ៨៨គីឡូម៉ែត្រនៅក្នុងមួយម៉ោងឆ្លងកាត់ខេត្ត Nghe An ខណៈឥទ្ធិពលរបស់ព្យុះបានបណ្តាលឱ្យមានភ្លៀងធ្លាក់និងខ្យល់បោកបក់យ៉ាងខ្លាំង ដីនៅតំបន់ខ្លះបានបាក់ស្រុត និងចរន្តអគ្គិសនីនៅតំបន់មួយចំនួនត្រូវបានកាត់ផ្តាច់ជាបណ្តោះអាសន្ន។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរវៀតណាមក៏បានធ្វើការជម្លៀសប្រជាពលរដ្ឋប្រមាណជា ២៨,៥០០នាក់ជាបណ្តោះអាសន្នសិនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
September 29, 2025 - អន្តរជាតិ
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់ប្រហារគួរឱ្យតក់ស្លុតមួយនៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៩ ខែកញ្ញា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុណ៍ហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៨នាក់ផ្សេងទៀតបានរងរបួសផងដែរ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍បានកើតឡើងនៅក្នុងព្រះវិហារ Mormon ដែលជាព្រះវិហាររបស់អ្នកកាត់សាសនាគ្រិស្តដ៏ធំមួយ មានទីតាំងស្ថិតនៅក្នុងរដ្ឋ Michigan។ មុនដំបូងឡើយ ជនសង្ស័យដែលមានឈ្មោះថា Thomas Jacob Sanford អាយុ ៤០ឆ្នាំ បានបើករថយន្តចូលទៅក្នុងព្រះវិហារជាធម្មតា បន្ទាប់មករូបគាត់ក៏បានទាញកាំភ្លើងមកបាញ់រះទៅកាន់ហ្វូងមនុស្ស ហើយបន្ទាប់មកទៀតគាត់ក៏បានដុតធ្វើសកម្មភាពដុតព្រះវិហារផងដែរ។ ប្រភពខាងលើបានបន្តថា ជនសង្ស័យដែលបានធ្វើសកម្មភាពតែម្នាក់ឯង ត្រូវបានប៉ូលិសបាញ់សម្លាប់ក្រោយពេលធ្វើសកម្មភាពបានប្រមាណជា ៨នាទី៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
September 29, 2025 - អន្តរជាតិ
ថៃ៖ ទីបំផុតអាជ្ញាធរថៃបានរកឃើញ បុគ្គលប្រុសស្រីពីរនាក់ ដែលបាននាំគ្នាធ្វើសកម្មភាពរួមភេទនៅលើរថយន្ត Pickup ពណ៌ខ្មៅមួយគ្រឿងបានហើយ ក្រោយវីដេអូនៃការប្រព្រឹត្តិអំពើអសីលធម៌របស់ពួកគេត្រូវបានបង្ហោះពេញបណ្តាញសង្គម។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Khaosod បានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅក្នុងខេត្តភូកេត ភាគខាងត្បូងប្រទេសថៃ ខណៈបុរសដែលបានប្រព្រឹត្តិសកម្មភាពផ្ទាល់នោះមានឈ្មោះថា Georgii ជាភ្ញៀវទេសចរជនជាតិរុស្ស៊ី និងមានអាយុ ២៣ឆ្នាំ។ ដោយឡែកអត្តសញ្ញាណរបស់ស្រ្តីដែលបានចូលរួមប្រព្រឹត្តិសកម្មភាពខាងលើនេះវិញត្រូវបានបង្ហាញត្រឹមថា គាត់ជាជនជាតិថៃ ដែលបានទទួលប្រាក់ចំនួន ១,០០០បាត (៣១ ដុល្លារ) ពីលោក Georgii ជាថ្នូរនឹងការចូលរួមធ្វើសកម្មភាពជាមួយគ្នា ដើម្បីថតជាវីដេអូសម្រាប់យកទៅបង្កើតជាមាតិកាផ្សេងៗនៅលើបណ្តាញអ៊ីនធឺណិត។ ក្រៅតែពីបានឃាត់ខ្លួនបុគ្គលទាំង ២នាក់នេះហើយ អាជ្ញាធរថៃក៏បាតឃាត់ខ្លួនបុរសជនជាតិរុស្ស៊ីម្នាក់ទៀត ដែលជាអ្នកបើករថយន្តផងដែរ ដែលគាត់មានឈ្មោះថា Alex និងមានអាយុ ២៥ឆ្នាំ។ អាជ្ញាធរថៃបានបញ្ជាក់ថា អ្នកដែលបានចូលរួមប្រព្រឹត្តិសកម្មភាពមិនសមរម្យដោយផ្ទាល់ទាំង
September 27, 2025 - អន្តរជាតិ
អាមេរិក៖ តុលាការកំពូលអាមេរិកបានអនុញ្ញាតឱ្យរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កាត់ជំនួយបរទេស ដែលមានតម្លៃសរុបប្រហែលជា ៤ពាន់លានដុល្លារហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៧ ខែកញ្ញា។ សេចក្តីសម្រេចនេះក៏បានរួមចំណែកជួយឱ្យលោក ដូណាល់ ត្រាំ អាចបន្តអនុវត្តនយោបាយ “America First” (គិតពីប្រយោជន៍អាមេរិកមុនគេ) ក្នុងការដឹកនាំរបស់គាត់ផងដែរ។ សូមបញ្ជាក់ជូនថា តាមគម្រោងគឺកញ្ចប់ជំនួយដែលមានតម្លៃខ្ទង់ ៤ពាន់លានដុល្លារនេះជាកញ្ចប់ថវិកា ដែលរដ្ឋាភិបាលអាមេរិកត្រូវផ្តល់ជាជំនួយតាមរយៈរូបភាពផ្សេងៗទៅកាន់អង្គការ ស្ថាប័ន ឬប្រទេសនានានៅជុំវិញពិភពលោកសម្រាប់ប្រើប្រាស់នៅក្នុងឆ្នាំសារពើពន្ធខាងមុខនេះ ពោលគឺជារយៈពេលពេញមួយឆ្នាំដោយគិតចាប់ពីដើមខែតុលា ឆ្នាំ២០២៥ រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២៦។ យ៉ាងណាក្តី យោងតាមសេចក្តីសម្រេចរបស់តុលាការខាងលើនេះគឺមានន័យថា គម្រោងជំនួយរបស់រដ្ឋាភិបាលអាមេរិក
September 27, 2025 - អន្តរជាតិ
ហ្វីលីពីន៖ យ៉ាងយោចណាស់មានពលរដ្ឋហ្វីលីពីនចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Ragasa នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា។ ទីតាំងដែលកំពុងរងការវាយប្រហារដោយគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរនេះគឺតំបន់ Bicol ដែលស្ថិតប៉ែកខាងត្បូង នៃរដ្ឋធានីម៉ានីល។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ អាជ្ញាធរហ្វីលីពីនក៏បានធ្វើការជម្លៀសពលរដ្ឋនៅក្នុងតំបន់រងគ្រោះជាង ៤០០,០០០នាក់ទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនបានបញ្ជាក់ថា គិតត្រឹមពេលនេះព្យុះកំពុងបោកបក់ក្នុងល្បឿន ១១០គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងបង្កឱ្យមានព្យុះភ្លៀងយ៉ាងខ្លាំងផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
September 27, 2025









