Pheakdey
  • អន្តរជាតិ

    អាមេរិក៖ សេតវិមានអាមេរិកបានរិះគន់គណៈកម្មធិការ Nobel ដែលមិនបានផ្តល់ពានរង្វាន់​ណូបែល​សន្តិភាពឆ្នាំ២០២៥​​ (Nobel Peace Prize) ជូនដល់លោក ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១ ខែតុលា។ សេតវិមានអាមេរិកបានចោទប្រកាន់ថា គណៈកម្មធិការ Nobel បានសង្កត់ធ្ងន់ទៅលើបញ្ហាយោបាយជាជាងបញ្ហាសន្តិភាព នៅក្នុងវាយតម្លៃនិងផ្តល់ពានរង្វាន់ដ៏ធំមួយនេះ។ សូមបញ្ជាក់ជូនថា ពានរង្វាន់​ណូបែល​សន្តិភាពប្រចាំឆ្នាំ២០២៥នេះ ត្រូវបានផ្តល់ជូនទៅលោកស្រី​ ម៉ារីយ៉ា កូរីណា ម៉ាឆាដូ ( María Corina Machado) ជនជាតិវ៉េណេស៊ុយអេឡា ដែលបានខិត​ខំប្រឹង​ប្រែង​ប្រយុទ្ធតស៊ូ​ដើម្បីស្វែងរក​យុត្តិធម៌​​ សេរីភាព និង​សន្តិភាពនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា

    October 11, 2025
  • អន្តរជាតិ

    ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១១ ខែតុលា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលមានអ្នករងរបួស និងអគារមួយចំនួនត្រូវដួលរលំផងដែរ។ គួរបញ្ជាក់ជូនថា កាលពីម្សិលមិញនេះប្រទេសហ្វីពីនបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន ២ដង ដោយគ្រោះរញ្ជួយដីទី១ បានកើតឡើងនៅក្នុងកម្រិត ៦,៩រ៉ិចទ័រ តែការរញ្ជួយដីលើកទីមួយនេះមិនបានបណ្តាលឱ្យមានអ្នកស្លាប់បាត់ងបង់នោះទេ។ យ៉ាងណាក្តី នៅក្នុងរយៈពេល ១០ម៉ោងក្រោយមកទៀត គ្រោះរញ្ជួយដីកម្រិត ៧,៤ រ៉ិចទ័រក៏បានកើតឡើងម្តងទៀត និងបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរតែម្តង។ សូមបញ្ជាក់ជូនថា ទីតាំងដែលបានរងនូវគ្រោះធម្មជាតិខាងលើនេះគឺតំបន់កោះ Mindanao ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News

    October 11, 2025
  • អន្តរជាតិ

    ហ្វីលីពីន៖ ប្រទេសហ្វីលីពីនបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃទី១០ ខែតុលា។ ទីតាំងដែលបានរងនូវគ្រោះធម្មជាតិខាងលើនេះគឺតំបន់កោះ Mindanao ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ បើតាមមជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បានបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើនេះ បានបង្កឱ្យមានភាពញ័រនៅក្នុងដីជម្រៅប្រមាណជា ៥៨គីឡូម៉ែត្រ ហើយក្រោយកើតមានគ្រោះធម្មជាតិនេះអាជ្ញាធរហ្វីលីពីនក៏បានទាញសញ្ញាអាសន្នពីការកើតមានរលកយក្សស៊ូណាមិផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍បញ្ជាក់ថា មានមនុស្សរងគ្រោះថ្នាក់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    October 10, 2025
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់លោកនាយក​រដ្ឋមន្ត្រី​ថៃជុំវិញករណីជម្លោះនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃទី៩ ខែតុលា។ ខ្លឹមសារនៅក្នុងលិខិតនោះបានបញ្ជាក់ថា លោកចង់​ឃើញ​ប្រទេស​ថៃ និង​ប្រទេសកម្ពុជា​អាចដោះស្រាយ​ភាព​តានតឹង​តាមតំបន់​ព្រំដែន។ ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយទទួលបានលិខិតខាងលើនេះ លោកនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងបាងកកថា លោកនឹង​ឆ្លើយ​តប​ទៅ​កាន់លោក ដូណាល់ ត្រាំ ដោយបង្ហាញនូវ​គោល​ជំហររបស់រដ្ឋាភិបាល​ថៃក្នុងការដោះស្រាយបញ្ហា។ លោកនាយករដ្ឋមន្ត្រីថៃរូបនេះបានបន្តថា ​ប្រសិនបើ​ភាគីកម្ពុជា​ធ្វើ​តាម​គោលជំហរទាំងនោះ គឺភាគី​ថៃ​បាន​ត្រៀមខ្លួន​រួច​ហើយក្នុងការដោះស្រាយបញ្ហាគ្រប់បែបយ៉ាងនៅតាមតំបន់ព្រំដែន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    October 9, 2025
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការចាប់ខ្លួនអភិបាលក្រុង Chicago និងអភិបាលរដ្ឋ Illinois ដាក់ពន្ធនាគារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី៨​ ខែតុលា។ ការអំពាវនាវនេះត្រូវបានធ្វើឡើងក្រោមហេតុផលថា អភិបាលក្រុង និងអភិបាលរដ្ឋទាំង ២រូបនេះ មិនបានការពារភ្នាក់ងារ ICE (ភ្នាក់ងារបង្រ្កាបជនអន្តោប្រវេសន៍) ក្នុងពេលចុះអនុវត្តច្បាប់នោះទេ។ គួរកត់សម្គាល់ថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងក្រោយពេលលោក Brandon Johnson អភិបាលក្រុង Chicago និងលោក JB Pritzker អភិបាលរដ្ឋ Illinois បានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ដើម្បីរារាំងអាជ្ញាធរអាមេរិកមិនឱ្យដាក់ពង្រាយកងទ័ពឆ្មាំជាតិនៅក្នុងក្រុងនិងរដ្ឋ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ។ បើតាមលោក ដូណាល់

    October 9, 2025
  • អន្តរជាតិ

    ជប៉ុន៖ អាជ្ញាធរក្រុងអូសាកាបានឃាត់ខ្លួនប្តីប្រពន្ធ ២នាក់ពីបទរត់ពន្ធអង្ករខុសច្បាប់ចំនួន ៤៥តោនពីប្រទេសវៀតណាមទៅកាន់ប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី៨ ខែតុលា។ ជនសង្ស័យទាំង ២រូបនោះមានរួមមាន បុរសជាប្តីឈ្មោះ Tomoyuki Takeshige អាយុ ៤៧ឆ្នាំ ជាជនជាតិជប៉ុន ខណៈស្រ្តីជាប្រពន្ធមានឈ្មោះថា Tran Thi Thu Huyen ៣៦ឆ្នាំ​ ជាជនជាតិវៀតណាម។ បើតាមអាជ្ញាធរក្រុងអូសាកាបានបញ្ជាក់ថា អង្ករទាំង ៤៥តោននោះត្រូវបានវេចខ្ចប់ដាក់នៅក្នុងថង់តូចៗ ហើយបានដាក់នៅក្នុងកេះចំនួន ២,២៧២ផ្សេងៗ និងបានបិទស្លាកថា “សណ្កែកខៀវ” ដើម្បីរួចផុតពីការបង់ពន្ធ។ សូមបញ្ជាក់ជូនថា យោងទៅតាមច្បាប់គយ និងច្បាប់ការពារផលិតផលកសិកម្មរបស់ប្រទេសជប៉ុនបានកំណត់ថា ការនាំអង្ករចូលទៅក្នុងប្រទេសជប៉ុននឹងត្រូវបង់ពន្ធជាប្រាក់ចំនួន

    October 9, 2025
  • អន្តរជាតិ

    វៀតណាម៖ យ៉ាងហោចណាស់មានពលរដ្ឋវៀតណាមចំនួន ៨នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតដោយសារតែបញ្ហាទឹកជំនន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៨ ខែតុលា។ តំបន់ដែលកំពុងរងការគំរាមគំហែងដោយគ្រោះធម្មជាតិនេះគឺទីក្រុង Thai Nguyen ដែលស្ថិតប៉ែកខាងជើង នៃប្រទេសវៀតណាម។ បើតាមក្រសួងបរិស្ថានវៀតណាមបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៥នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ ប្រភពខាងលើបានបន្តថា តួលេខជនរងគ្រោះខាងលើនេះគឺជាការបូកសរុបចំនួនអ្នកស្លាប់និងបាត់ខ្លួននៅក្នុងរយៈពេល ១សប្តាហ៍ចុងក្រោយនេះ ខណៈគិតត្រឹមពេលនេះកម្រិតទឹកជំនន់នៅមិនទាន់ថយចុះទៅវិញនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    October 8, 2025
  • អន្តរជាតិ

    អេស្ប៉ាញ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់អគារមួយកន្លែងនៅក្នុងប្រទេសអេស្ប៉ាញ នេះបើយោងតាមការចុះផ្សាយរ​បស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៨ ខែតុលា។ អគារដែលជាកន្លែងកើតហេតុខាងលើនេះគឺជាសណ្ឋាគារ ដែលកំពុងស្ថិតនៅក្នុងការជួសជុល និងមានទីតាំងស្ថិតនៅកណ្តាលទីក្រុងម៉ាឌ្រីដ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះចំនួន ៣នាក់ជាកម្មករសំណង់ ភេទប្រុស ដែលកំពុងបំពេញការងារក្នុងការដ្ឋានជួសជុលសណ្ឋាគារខាងលើនេះ ហើយពួកគេមានអាយុចន្លោះពី ៣០ឆ្នាំដល់៥០ឆ្នាំ និងមកពីប្រទេសផ្សេងៗគ្នារួមមាន ប្រទេសអេក្វាឌ័រ ប្រទេសម៉ាលី និងប្រទេសហ្គីណេ។ ដោយឡែកជនរងគ្រោះម្នាក់ទៀត គឺជាស្រ្តី មានអាយុ ៣០ឆ្នាំ និងជាស្ថាបត្យករនៃគម្រោងជួសជុលខាងលើនេះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    October 8, 2025
  • អន្តរជាតិ

    ឥណ្ឌា៖ ​យ៉ាងហោចណាស់មានមនុស្សចំនួន ១៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅក្នុងថ្ងៃទី៨ ខែតុលា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅរដ្ឋ Himachal Pradesh ប៉ែកខាងត្បូងនៃប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺសុទ្ធតែជាអ្នកដំណើរ ដែលកំពុងធ្វើដំណើរនៅក្នុងរថយន្តក្រុងមួយគ្រឿង​ ដោយនៅក្នុងនោះក៏មានកូនក្មេងចំនួន ៣នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា នៅពេលដែលរថយន្តក្រុងមួយគ្រឿងនេះបើកទៅដល់កន្លែងកើតហេតុស្រាប់តែដីបានបាក់ស្រុតយ៉ាងឆាប់រហ័ស និងបានធ្វើឱ្យរថយន្តត្រូវធ្លាក់ពីផ្លូវនិងក្រឡាប់តែម្តង។ សូមបញ្ជាក់ជូនថា ហេតុការណ៍បាក់ដីបានកើតមានជារឿយៗនៅក្នុងប្រទេសឥណ្ឌា ដោយហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ដែលមានភ្លៀងធ្លាក់ខ្លាំង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    October 8, 2025
  • អន្តរជាតិ

    ឥណ្ឌូណេស៊ី៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុបាក់សាលារៀននៅក្នុងប្រទេសឥណ្ឌូណេស៊ីបានកើនឡើងដល់ចំនួន ៦៥នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី៦ ខែតុលា។ គួររម្លឹកជូនថា ហេតុការណ៍អកុសលខាងលើនេះបានកើតឡើងតាំងតែពីថ្ងៃទី៣០ ​ខែតុលា ម្លេះ តែភ្លាមៗក្រោយពេលកើតហេតុតួលេខអ្នកស្លាប់ជាក់ស្តែងមានត្រឹមតែម្នាក់ប៉ុណ្ណោះ និងមានមនុស្សជាច្រើនត្រូវកប់ជាប់ក្រោមគំនរបាក់បែក។ យ៉ាងណាក្តី ក្នុងរយៈមួយសប្តាហ៍កន្លងមកនេះ អ្នកដែលបានរងរបួសធ្ងន់ធ្ងរមួយចំនួនក្នុងពេលកើតហេតុក៏បានស្លាប់ជាបន្តបន្ទាន់​ ហើយអ្នកដែលបានកប់ជាប់នៅក្រោមគំនរបាក់បែកក៏ត្រូវបានគេបញ្ជាក់ថា បានស្លាប់ជាបន្តបន្ទាប់ទៀត​ ទើបធ្វើឱ្យតួលេខអ្នកស្លាប់ត្រូវកើនឡើងយ៉ាងច្រើនដូចនេះ។ សូមបញ្ជាក់ជូនផងដែរថា សាលារៀនដែលជាកន្លែងកើតហេតុខាងលើគឺជា គឺជាសាលាបង្រៀបសាសនាឥស្លាមមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត East Java ប៉ែកខាងកើតនៃប្រទេសឥណ្ឌូណេស៊ី៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    October 7, 2025