យន្តចម្បាំងមួយគ្រឿងបានធ្លាក់នៅឥណ្ឌា និងបណ្តាលអ្នកបើកយន្តហោះម្នាក់ត្រូវបាត់បង់ជីវិត
ឥណ្ឌា៖ យន្តចម្បាំងមួយគ្រឿងបានធ្លាក់នៅក្នុងប្រទេសឥណ្ឌា និងបានបណ្តាលឱ្យមានមនុស្សម្នាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២២ ខែវិច្ឆិកា។ យន្តហោះចម្បាំងដែលបានធ្លាក់នោះគឺជាយន្តហោះចម្បាំងប្រភេទ Tejas ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពជើងអាកាសឥណ្ឌា ខណៈជនរងគ្រោះដែលបានស្លាប់នោះគឺជាអ្នកបើកយន្តហោះឈ្មោះ Jignesh Variya អាយុ ៤៦ឆ្នាំ។

ប្រភពខាងលើបានបន្តថា ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងឯពិធីតាំងពិព័រណ៍យន្តហោះក្នុងទីក្រុងឌូបៃ ពោលគឺយន្តហោះចម្បាំងបានធ្លាក់នៅក្នុងអំឡុងពេលនៃការហោះហើរនៅមុខអ្នកទស្សនាជាច្រើននាក់។ រហូតមកទល់នឹងពេលនេះគេនៅអាចបញ្ជាក់ពីមូលហេតុជាក់លាក់នៃការធ្លាក់យន្តហោះចម្បាំងមួយនៅគ្រឿងនេះនៅឡើយទេ ខណៈអ្វីដែលគេអាចមើលឃើញនោះគឺយន្តហោះបានធ្លាក់មកដីក្នុងទម្រង់ជាដុំភ្លើងយ៉ាងធំមួយ ដែលមើលទៅគួរឱ្យរន្ធត់បំផុត៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia