មនុស្ស ១០នាក់បានបាត់បង់ជីវិង និង ៦នាក់កំពុងបាត់ខ្លួន ដោយសារទឹកជំនន់និងបាក់ដីនៅឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់និងបញ្ហាបាក់ដីនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៦ ខែវិច្ឆិកា។ នៅក្នុងចំណោមជនរងគ្រោះទាំង ១០រូបនោះ មានជនរងគ្រោះចំនួន ៤នាក់ គឺជាសមាជិកក្នុងគ្រួសារតែមួយ ពោលគឺជាឪពុក ម្តាយ និងកូន។ 
បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ទីតាំងដែលកំពុងរងការគំរាមកំហែងដោយគ្រោះធម្មជាតិខាងលើនេះគឺ ខេត្ត North Sumatra ដែលជាដែនដីកោះស្ថិតនៅក្នុងតំបន់ភាគខាងជើង នៃប្រទេសឥណ្ឌូណេស៊ី។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៦នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងបើកប្រតិបត្តិការណ៍តាមស្វែងរកពួកគេ។ ទន្ទឹមគ្នានេះ មានផ្ទះជាងជា ២,០០០ខ្នង និងអគារជាច្រើនត្រូវបានទឹកជន់លិចយ៉ាងឆាប់រហ័ស៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia