ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងនៅវៀតណាមកើនឡើងដល់ ៩០នាក់ និងធ្វើឱ្យខូចខាតសេដ្ឋកិច្ចជាង ៣៤០លានដុល្លារ

    BY Pheakdey November 24, 2025
    តួលេខអ្នកបាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងនៅវៀតណាមកើនឡើងដល់ ៩០នាក់ និងធ្វើឱ្យខូចខាតសេដ្ឋកិច្ចជាង ៣៤០លានដុល្លារ

    វៀតណាម៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ជំនន់ទឹកភ្លៀងនៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ៩០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៣ ខែវិច្ឆិកា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ជំនន់ទឹកភ្លៀងដែលបានវាយប្រហារតំបន់ភាគកណ្តាលវៀតណាមអស់រយៈពេលជាង ១សប្តាហ៍មកនេះ ក៏បានជះឥទ្ធិពលអាក្រក់ដោយប្រយោលចំពោះការរស់នៅ ឬការបំពេញការពារផ្សេងៗរបស់ពលរដ្ឋវៀតណាមជាច្រើនម៉ឺននាក់ផ្សេងទៀតផងដែរ។

    គិតរហូតមកដល់នឹងពេលនេះផ្លូវសំខាន់ៗមួយចំនួនត្រូវបានកាត់ផ្តាច់ដោយសារបញ្ហាបាក់ដី អាជីវកម្មមួយចំនួនផ្អាកដំណើរការជាបណ្តោះអាសន្ន ខណៈពលរដ្ឋមួយចំនួនកំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់។ ចំពោះផលប៉ះពាល់លើវិស័យកសិកម្មវិញក៏ច្រើនផងដែរ ដោយមានស្រែប្រមាណជា ៨០,០០០ហិកតាត្រូវបានបំផ្លាញទាំងស្រុង និងមានសត្វចិញ្ចឹម (គោ ក្របី មាន់ ទា) របស់ប្រជាកសិករប្រមាណជា ៣,២លានក្បាលបានងាប់ផងដែរ។ បើតាមអាជ្ញាធរវៀតណាមបានព្យាករណ៍ថា ផលប៉ះពាល់ចេញពីជំនន់ទឹកភ្លៀងខាងលើអាចមានតម្លៃជាទឹកប្រាក់ប្រហែល ៣៤៣លានដុល្លារ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: