ក្នុងគ្រោះមានលាភ! ទណ្ឌកម្មនិងសម្ពាធរបស់អាមេរិក បានជួយឱ្យបុរសចិនម្នាក់ក្លាយជាមហាសេដ្ឋីមានលុយជាង ២២,៥ពាន់លានដុល្លារ
- BY
- Pheakdey
- November 17, 2025
ចិន៖ ទណ្ឌកម្មនិងការដាក់សម្ពាធពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនបានជួយធ្វើឱ្យបុរសជនជនជាតិម្នាក់ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិសរុបប្រមាណជា ២២,៥ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៧ ខែវិឆ្ឆិកា។ បុរសដែលអាចទទួលបានលាភនៅក្នុងស្ថានភាពមានគ្រោះរូបនេះ គឺលោក Chen Tianshi អាយុ ៤០ ឆ្នាំជាអ្នកស្រាវជ្រាវ អ្នកជំនួញផ្នែកបញ្ញាសិប្បនិម្មិត (AI) ជានាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុនផលិតបន្ទះឈីបបញ្ញាសិប្បនិម្មិត Cambricon Technologies។

នៅក្នុងឆ្នាំ ២០១៩ កន្លងទៅ ឈ្មោះរបស់លោក Chen Tianshi ហាក់មិនសូវមានគេស្គាល់យ៉ាងទូលំទូលាយនោះទេ ហើយទ្រព្យសម្បត្តិរបស់គាត់វិញក៏នៅឆ្ងាយពីកម្រិតមហាសេដ្ឋីលុយពាន់ដុល្លារដែរ។ យ៉ាងណាក្តី នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីសហរដ្ឋអាមេរិកសម្រេចកាត់ផ្តាច់ការប្រើប្រាស់បន្ទះឈីបទំនើបៗរបស់ប្រទេសចិន លោក Chen Tianshi ក៏បានងាកទៅអនុវត្តផែនការលើកកម្ពស់វិស័យបច្ចេកវិទ្យាក្នុងស្រុកវិញ ពោលគឺចាប់ផ្តើមអាជីវលក់កម្មបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI Chip) សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។
ចាប់ផ្តើមពីគំនិតអាជីវកម្មថ្មីដោយហេតុថាបាត់បង់ទីផ្សារនៅសហរដ្ឋអាមេរិក រហូតមកនឹងពេលនេះ ក្រុមហ៊ុនរបស់លោក Chen Tianshi បានក្លាយជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងការផ្គត់ផ្គង់បន្ទះឈីប AI នៅក្នុងប្រទេសចិន ហើយនៅក្នុងនោះក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Huawei ក៏ជាអតិថិជនសកម្មរបស់លោកក្រុមហ៊ុន Cambricon Technologies ផងដែរ។ ថ្មីៗនេះតម្លៃហ៊ុនរបស់ក្រុមហ៊ុន Cambricon Technologies បានកើនឡើងយ៉ាងគំហុក ពោលគឺកើនឡើង ៧៦៥% ហើយទ្រព្យសម្បត្តិរបស់លោក Chen Tianshi ក៏បានកើនឡើងដល់ខ្ទង់ ២២,៥ពាន់លានដុល្លារផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






