ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រាសាទបុរាណមានអាយុកាល ១,៥០០ឆ្នាំមួយកន្លែងនៅប្រទេសចិន ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ

    BY Pheakdey November 14, 2025
    ប្រាសាទបុរាណមានអាយុកាល ១,៥០០ឆ្នាំមួយកន្លែងនៅប្រទេសចិន ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ

    ចិន៖ ប្រាសាទបុរាណមួយកន្លែងរបស់ប្រទេសចិន ដែលមានអាយុកាល ១,៥០០ឆ្នាំត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន  South China Morning Post នៅក្នុងថ្ងៃទី១៣ ខែវិច្ឆិកា។ ប្រាសាទបុរាណមួយកន្លែងនេះមានឈ្មោះថា យង់ឈីង (Yongqing Temple) មានទីតាំងស្ថិតនៅក្នុងខេត្ត Jiangsu ភាគខាងជើងនៃប្រទេសចិន។ 

    យ៉ាងណាក្តី អគ្គិភ័យមិនបានឆេះបំផ្លាញប្រាសាទទាំងមូលនោះ ដោយអគារដែលបានរងនូវការខូចខាតនោះគឺអគារ Wenchang Pavilion ដែលជាសំណង់ឈើកម្ពស់៣ជាន់ ស្ថិតក្នុងបរិវេណប្រាសាទ។ ប្រភពខាងលើបានបន្តថា រហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចរកឃើញពីមូលហេតុច្បាស់លាស់ ដែលជម្រុញឱ្យមានអគ្គិភ័យនេះកើតឡើងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង។​ សូមបញ្ជាក់ជូនថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះមិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ South China Morning Post

     

    Share This Post: