អន្តរជាតិ

លោក ដូណាល់ ត្រាំ នឹងប្តឹងបណ្តាញសារព័ត៌មាន BBC ហើយទាមទារប្រាក់សងជំងឺចិត្តរហូតដល់ ៥ពាន់លានដុល្លារ

BY
Pheakdey
November 15, 2025

អាមេរិក៖ លោកប្រធានាធិ​បតីអាមេរិក ដូណាល់​ ត្រាំ បាននិយាយថា លោកនឹងដាក់ពាក្យប្តឹងបណ្តាញសារព័ត៌មាន BBC ទៅកាន់តុលាការ ហើយទាមទាប្រាក់សងជំងឺចិត្តរហូតដល់ ៥ពាន់លានដុល្លារនេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៥ ខែវិច្ឆិកា។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងក្នុងពេលដែលលោក ដូណាល់ ត្រាំ កំពុងផ្តល់បទសម្ភាសន៍ពិសេសមួយ ក្នុងអំឡុងពេលដែលលោកកំពុងធ្វើដំណើរនៅលើយន្តហោះ។

គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាស់រវាងលោក ដូណាល់ ត្រាំ និងបណ្តាញសារព័ត៌មាន BBC បានកើតឡើង ក្រោយមានអ្នកកាសែតជនជាតិអង់គ្លេសម្នាក់បានផ្សព្វផ្សាយវីដេអូព័ត៌មានមួយដែលមានខ្លឹមសារបញ្ជាក់ថា លោក ដូណាល់ ត្រាំ គឺជាអ្នកជំរុញឱ្យមានសកម្មភាពហិង្សានៅវិមានកាពីតូលនាកាលពីអំឡុងឆ្នាំ២០២១ ពោលជាហេតុការណ៍ដែលក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ នាំគ្នាសម្រុកចូលវិមានកាពីតូល ហើយក៏ទទួលបានការបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់ប៉ូលិសអាមេរិក។ ក្រោយធ្វើការផ្សព្វផ្សាយព័ត៌មានខាងលើនេះបានបន្តិច បណ្តាញសារព័ត៌មាន BBC ក៏បានចេញមកធ្វើការសូមទោស ហើយធ្វើកែប្រែខ្លឹមសារឡើងវិញ និងទទួលស្គាល់ថា​ ព័ត៌មាននោះគឺជាព័ត៌មានមិនពិតផងដែរ។ យ៉ាងណាក្តី លោក ដូណាល់ ត្រាំ បានអះអាងថា ការសូមទោសគឺមិនគ្រប់គ្រាន់នោះទេ ហើយលោកត្រូវតែប្តឹងទៅកាន់តុលាការនៅសប្តាហ៍ក្រោម ហើយទាមទារប្រាក់សំណងចន្លោះពី១ ទៅ ៥ពាន់លានដុល្លារ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: