Pheakdey
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ អគ្គិភ័យកំពុងឆាបឆេះនៅលើអគារ Petronas Tower 3 កណ្តាលទីក្រុងគូឡាឡាំពួ​ នៃប្រទេសម៉ាឡេស៊ីយ៉ាងសន្ធោសន្ធៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងព្រឹកថ្ងៃទី១ ខែវិច្ឆិកា។​​ ព័ត៌មានបឋមដែលអាជ្ញាធរម៉ាឡេស៊ីទទួលបាន គឺអគ្គិភ័យបានផ្តើមចេញពីភោជនីយដ្ឋានមួយនៅជាន់ខាងលើអគារ ខណៈមូលហេតុជាក់លាក់នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។ សូមបញ្ជាក់ថា អគារ Petronas Tower 3 ដែលមានកម្ពស់ ៦០ជាន់ គឺអគារពាណិជ្ជកម្មដ៏មានសក្តានុពលមួយរបស់ប្រទេសម៉ាឡេស៊ី ដោយនៅក្នុងអគារនេះមានក្រុមហ៊ុន ការិយាល័យ ភោជនីយដ្ឋាន និងហាងលក់ទំនិញល្បីៗជាច្រើនផងដែរ។ អគារ អគារ Petronas Tower 3 ឬពេលខ្លះត្រូវបានហៅថា អគារ Menara Carigali មានទីតាំងនៅជិតនឹងអគារភ្លោះ Petronas

    November 1, 2025
  • អន្តរជាតិ

    ថៃ៖ រដ្ឋបាលចំណីអាហារ និងឱសថរបស់ប្រទេសថៃ បានរឹងអូនប្រេងកូឡាផ្សំពីរុក្ខជាតិ (Herbal Inhaler) ខុសច្បាប់ចំនួន ២ ៣៥០ ០០០ដប  នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Mother Ship នៅក្នុងថ្ងៃទី៣១ ខែតុលា។ ផលិតផលក្លែងក្លាយទាំងជាង ២លានដបនេះមានតម្លៃជាទឹកប្រាក់ប្រមាណជា ១២០លានបាត (ជាង ៣,៧លានដុល្លារ)។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា ​​​ផលិតផលក្លែងក្លាយទាំងអស់នោះមានចំនួន ៩ប្រភេទផ្សេងគ្នា​ និងត្រូវបានផលិតនៅទីតាំងចំនួន ៤កន្លែងផ្សេងគ្នាផងដែរ។ ក្រុមជនខិលខូចបានប្រើប្រាស់អាជ្ញាបណ្ណរោងចក្រស្របច្បាប់តែមួយប៉ុណ្ណោះ ដែលជារោងចក្រមានទីតាំងស្ថិតនៅក្នុងទីក្រុងបាងកក តែជាក់ស្តែងពួកគេបានបង្កើតរោងចក្រនៅតាមទីតាំងផ្សេងៗទៀតជាច្រើនទៀត ដើម្បីផលិតប្រេងកូឡាទាំងនេះដោយគ្មានការត្រួតពិនិត្យពីសំណាក់អាជ្ញាធរនោះទេ។ ប្រភពខាងលើបានបន្តថា ចំពោះករណីបទល្មើសនេះជនខិលខូចអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១លានបាត (ជាង

    October 31, 2025
  • អន្តរជាតិ

    អាមេរិក៖ សេចក្តីជូនដំណឹងអំពីការបញ្ឈប់បុគ្គលិករហូតដល់ ១៤,០០០នាក់របស់ក្រុមហ៊ុនយក្ស Amazon បានកំពុងបង្កឱ្យមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកសារព័ត៌មាន និងសាធារណជនទូទៅនៅជុំវិញពិភពលោក ដ្បិតពួកគេចង់ដឹងពីមូលហេតុជាក់លាក់នៃការកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើននេះ។ ជាទូទៅគេបានគិតថា បញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬការប្រើប្រាស់បច្ចេកវិទ្យា AI ជំនួសកម្លាំងពលកម្មមនុស្សអាចជាហេតុផលចម្បងនៅពីក្រោយការបញ្ឈប់បុគ្គលិកជាង ១ម៉ឺននាក់នេះ។ យ៉ាងណាក្តី នៅក្នុងថ្ងៃទី៣១ ខែតុលានេះ លោក Andy Jassy ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុម Amazon បានចេញមកស្រាយថា បញ្ហាហិរញ្ញវត្ថុនិងការប្រើប្រាស់បច្ចេកវិទ្យា AI មិនមែនជាហេតុផលឡើយ ខណៈហេតុផលសំខាន់នៃការសម្រេចបញ្ឈប់បុគ្គលិកនោះគឺដោយសារតែបញ្ហា “វប្បធម៌”។ នាយកប្រតិបត្តិរូបនេះបានបន្តពន្យល់ថា បញ្ហាវប្បធម៌នៅពេលនេះគឺចង់សំដៅដល់ របៀបធ្វើការងារជារួមរបស់ក្រុមហ៊ុនពីថ្នាក់លើដល់ថ្នាក់ក្រោម។ លោក Andy Jassy បានលើកឡើងថា ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះក្រុមហ៊ុនជ្រើសរើសបុគ្គលិកបន្ថែមជាច្រើន ដែលធ្វើឱ្យប្រតិបត្តិការនៅក្នុងក្រុមហ៊ុនត្រូវទាមទារឱ្យមានការឆ្លងកាត់ជាច្រើនដំណាក់កាល ឬច្រើនលំដាប់ថ្នាក់ ទើបអាចចេញជាលទ្ធផលសម្រេចមួយបាន។ ទម្រង់ប្រតិបត្តិការដ៏ស្មុកស្មាញនេះមិនបានជួយធ្វើឱ្យប្រតិបត្តិការរបស់ក្រុមហ៊ុនរីកចម្រើនអ្វីច្រើននោះទេ

    October 31, 2025
  • អន្តរជាតិ

    អូស្រ្តាលី៖ ស្រ្តីជាអ្នកដំណើម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយនាវាទេចរណ៍មួយគ្រឿងបានបើកចោលរូបគាត់ និងទុកឱ្យរូបគាត់ត្រូវជាប់នៅកោះដាច់ស្រយាលមួយតែម្នាក់ឯង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣០ ខែតុលា។ ស្រ្តីជាជនរងគ្រោះមានឈ្មោះថា Suzanne Rees ជនជាតិអូស្រ្តាលី និងមានអាយុ ៨០ឆ្នាំ។ បើតាមអាជ្ញាធរអូស្រ្តាលីបានឱ្យដឹងថា នាវាទេសចរណ៍មួយគ្រឿងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Coral Expedition ដោយនៅលើនាវាមានផ្ទុកអ្នកដំណើរសរុបចំនួន ១២០នាក់ និងត្រូវធ្វើដំណើរទៅកាន់ទីកន្លែងជាច្រើនក្នុងរយៈពេល ៦០ថ្ងៃ។ប្រភពខាងលើបានបន្តថា ពេលបានធ្វើដំណើរទៅដល់កោះ Lizard ក្នុងរដ្ឋ Queensland នាវាក៏បានឈប់នៅទីនោះ ដើម្បីឱ្យអ្នកដំណើចុះដើរកម្សាន្តនៅលើកោះ ហើយពេលនោះស្រ្តីរងគ្រោះក៏បានចុះទៅដើរនៅលើកោះជាមួយអ្នកដំណើរជាច្រើនទៀតផងដែរ។ យ៉ាងណាក្តី ក្នុងពេលដើរកម្សាន្តលើកោះ Lizard នោះ ស្រាប់តែលោកស្រី Suzanne Rees បានដើរដាច់ពីគេតែម្នាក់ឯង ដោយគ្មានអ្នកណាចាប់អារម្មណ៍នោះទេ

    October 30, 2025
  • អន្តរជាតិ

    ហៃទី៖ យ៉ាងហោចណាស់មនុស្ស ៤០នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះសង្ឃរា Melissa នៅក្នុងប្រទេសហៃទី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣០ ខែតុលា។ ក្នុងពេលដំណាល ព្យុះដដែលនេះក៏បានបណ្តាលឱ្យមនុស្ស ៣នាក់ផ្សេងទៀតនៅក្នុងប្រទេសចាម៉ៃកាត្រូវស្លាប់បាត់បង់ជីវិតផងដែរ។ ប្រភពខាងលើបានបញ្ជាក់ថា បន្ទាប់ពីបានបង្កគ្រោះថ្នាក់នៅក្នុងប្រទេសហៃទី ប្រទេសចាមៃកា និងប្រទេសគុយបា​ រួចហើយ ពេលនេះព្យុះដ៏កំណាចនេះក៏កំពុងបន្តដំណើរទៅកាន់តំបន់ភាគខាងកើតនៃប្រទេសបាហាម៉ាសបន្ថែមទៀតផងដែរ។ សម្រាប់នៅក្នុងប្រទេសចាម៉ៃកាវិញ អាជ្ញាធរបានសម្រេចបិទព្រលានយន្តហោះមួយចំនួនជាបណ្តោះអាសន្ន និងបានព្រមានពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះសត្វក្រពើទៀតផងដែរ ព្រោះព្យុះបានបំផ្លាញកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង និងបានធ្វើឱ្យសត្វក្រពើមួយចំនួនត្រូវរបូតចេញកសិដ្ឋាន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    October 30, 2025
  • អន្តរជាតិ

    ចិន៖ ប្រទេសចិនបានអនុវត្តច្បាប់ដ៏តឹងរឹងមួយចំពោះក្រុម Influencer (បុគ្គលល្បីៗនៅលើបណ្តាញសង្គម)​ ដោយតម្រូវឱ្យពួកគេត្រូវតែបង្ហាញសញ្ញាបត្រ វិញ្ញាបនបត្រ ឬអាជ្ញាប័ណ្ណវិជ្ជាជីវៈទាក់ទងនឹងប្រធានបទ ដែលពួកគេធ្វើការផ្សព្វផ្សាយ។ បើយោងតាមការចុះផ្សាយរបស់របស់បណ្តាញសារព័ត៌មាន Live Mint ច្បាប់ខាងលើនេះត្រូវបានផ្សព្វផ្សាយជាច្រើនខែមកហើយ​ និងទើបត្រូវដាក់អនុវត្តជាផ្លូវការកាលពីថ្ងៃទី២៥ កន្លងទៅនេះ។ បើតាមរដ្ឋបាលលំហអ៊ីនធឺណិតចិន (CAC) បានបញ្ជាក់ថា ប្រធានបទសំខាន់ៗ ដែលត្រូវឱ្យ Influencer ត្រូវតែបង្ហាញសញ្ញាបត្រ វិញ្ញាបនបត្រ ឬអាជ្ញាប័ណ្ណវិជ្ជាជីវៈនៃជំនាញរបស់ពួកគេមុននឹងពួកគេធ្វើការផ្សព្វផ្សាយឬបង្កើតជាមាតិកាក្នុងទម្រង់ផ្សេងៗនោះមានដូចជា ប្រធានបទទាក់ទងនឹងការអប់រំ សុខភាព ច្បាប់ និងហិរញ្ញវត្ថុជាដើម។ ប្រភពខាងលើបានបន្តថា គោលបំណងនៃការអនុវត្តចាប់ខាងលើនេះគឺដើម្បីទប់ស្កាត់ការចែកចាយព័ត៌មានមិនពិត ឬមិនត្រឹមត្រូវទៅក្នុងសង្គម ដ្បិតព័ត៌មានទាំងនោះអាចបង្កឱ្យមានការភ័ន្តច្រឡំ ឬគ្រោះថ្នាក់ផ្សេងៗជាច្រើនចំពោះក្រុមអ្នកប្រើប្រាស់បង្ហាញសង្គម ដែលខ្វះការពិចារណា៕ អត្ថបទ៖ ភក្តី ប្រភព៖ Live Mint

    October 30, 2025
  • អន្តរជាតិ

    ហុងកុង៖ តារាសម្តែងជើងចាស់ហុងកុងដ៏ល្បីមួយរូបគឺលោក Benz Hui បានទទួលមរណភាពហើយ នៅវេលាម៉ោង ២និង៣០នាទីទាបភ្លឺ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Asia One។ គិតត្រឹមពេលទទួលមរណភាពនេះ លោក  Benz Hui មានអាយុ ៧៦ឆ្នាំ។ ប្រភពខាងលើបានបន្តថា លោក Benz Hui បានស្លាប់បាត់បង់ជីវិតដោយសារតែលោកមានជំងឺខ្សោយសរីរាង្គជាច្រើន ខណៈភាពចុះទន់ខ្សោយនៃសរីរាង្គនោះទៀតសោត គឺដោយសារតែរូបលោកមានមេរោគនៃជំងឺមហារីកនៅក្នុងខ្លួនជាយូរមកហើយ។ ដំណឹងមរណភាពរបស់លោក Benz Hui បានធ្វើឱ្យសមាជិកគ្រួសារ មិត្តភក្តិរួមការងារ និងក្រុមអ្នកគាំទ្ររូបលោកជាច្រើនមានការតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំង ដ្បិតការស្លាប់របស់គាត់បានកើតឡើងលឿនខ្លាំងណាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ Asia One

    October 28, 2025
  • អន្តរជាតិ

    អាមេរិក៖ មន្ត្រីជាន់ខ្ពស់អាមេរិករំពឹងថា ប្រទេសថៃនឹងធ្វើជាមួយកម្ពុជាដើម្បីដោះលែងទាហានកម្ពុជាទាំង ១៨រូបជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuter នៅក្នុងថ្ងៃទី២៨ ខែតុលា។ ការលើកឡើងខាងលើនេះត្រូវបានធ្វើឡើង ក្រោយប្រទេសថៃនិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងប្រទេសម៉ាឡេស៊ីរួចរាល់ហើយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាពីសំណាក់នាយករដ្ឋមន្ត្រីនៃប្រទេសថៃ និងនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជានោះ ក៏មានការចូលរួមចុះហត្ថលេខាធ្វើសាក្សីពីសំណាក់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះគឺវាមានរយៈពេល ៣ខែហើយ ដែលភាគីថៃបានចាប់ខ្លួនទាហានកម្ពុជាទាំង ១៨រូបនោះ ខណៈភាគីថៃបានអះអាងថា ទាហានទាំង ១៨រូបនោះមានសុខភាពល្អជាធម្មតា៕ អត្ថបទ៖ ភក្តី ប្រភព៖ Reuter  

    October 28, 2025
  • អន្តរជាតិ

    តួគី៖ ប្រទេសតួគីបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រ នៅក្នុងថ្ងៃទី២៨​ ខែតុលានេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានអ្នករងគ្រោះថ្នាក់នៅឡើយទេ។ គួរកត់សម្គាល់ថា ប្រទេសតួគីបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាក់ស្តែងកាលពីថ្ងៃទី១០ ខែសីហា កន្លងទៅ តួគីបានទទួលការវាយប្រហារដោះគ្រោះរញ្ជួយដីកម្រិតស្រាលមួយ ដែលបានបណ្តាលឱ្យ​មនុស្សម្នាក់ត្រូវស្លាប់បាត់បង់ជីវិត និងជាច្រើននាក់រងរបួស។​ ដោយឡែកកាលពីឆ្នាំ២០២៣ វិញ ក៏មានគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយបានវាយប្រហារប្រទេសតួគីដែរ ដោយពេលនោះគ្រោះរញ្ជួយដីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតប្រមាណជា ៥៣,០០០នាក់ឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    October 28, 2025
  • អន្តរជាតិ

    អូស្រ្តាលី៖ យ៉ាងយោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះនៅក្នុងអណ្តូងរ៉ែមួយកន្លែងនៅក្នុងប្រទេសអូស្រ្តាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៨ ខែតុលា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់និងស្រាលផងដែរ។ ប្រភពខាងលើបានបន្តថា កន្លែងកើតហេតុណ៍ខាងលើនេះគឺជាអណ្តូងរ៉ែក្រោមដីមួយកន្លែង ដែលទើបបើកដំណើរការកាលពីពេលថ្មីៗនេះ និងមានទីតាំងស្ថិតនៅក្នុងរដ្ឋ New South Wales ភាគខាងកើតនៃប្រទេសអូស្រ្តាលី។ បើតាមអាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថា ទាំងជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត និងរងរបួសគឺសុទ្ធតែជាកម្មករ ដែលកំពុងបំពេញការពារនៅក្នុងអណ្តូងរ៉ែខាងលើ ខណៈហេតុផលការផ្ទុះនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    October 28, 2025