អន្តរជាតិ

ប្រទេសតួគីទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រ

BY
Pheakdey
October 28, 2025

តួគី៖ ប្រទេសតួគីបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រ នៅក្នុងថ្ងៃទី២៨​ ខែតុលានេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានអ្នករងគ្រោះថ្នាក់នៅឡើយទេ។

គួរកត់សម្គាល់ថា ប្រទេសតួគីបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាក់ស្តែងកាលពីថ្ងៃទី១០ ខែសីហា កន្លងទៅ តួគីបានទទួលការវាយប្រហារដោះគ្រោះរញ្ជួយដីកម្រិតស្រាលមួយ ដែលបានបណ្តាលឱ្យ​មនុស្សម្នាក់ត្រូវស្លាប់បាត់បង់ជីវិត និងជាច្រើននាក់រងរបួស។​ ដោយឡែកកាលពីឆ្នាំ២០២៣ វិញ ក៏មានគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយបានវាយប្រហារប្រទេសតួគីដែរ ដោយពេលនោះគ្រោះរញ្ជួយដីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតប្រមាណជា ៥៣,០០០នាក់ឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: