ព្យុះ Melissa បានបណ្តាលឱ្យពលរដ្ឋនៅប្រទេសហៃទី និងចាម៉ៃកា ចំនួន ៤៣នាក់បាត់បង់ជីវិត
- BY
- Pheakdey
- October 30, 2025
ហៃទី៖ យ៉ាងហោចណាស់មនុស្ស ៤០នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះសង្ឃរា Melissa នៅក្នុងប្រទេសហៃទី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣០ ខែតុលា។ ក្នុងពេលដំណាល ព្យុះដដែលនេះក៏បានបណ្តាលឱ្យមនុស្ស ៣នាក់ផ្សេងទៀតនៅក្នុងប្រទេសចាម៉ៃកាត្រូវស្លាប់បាត់បង់ជីវិតផងដែរ។

ប្រភពខាងលើបានបញ្ជាក់ថា បន្ទាប់ពីបានបង្កគ្រោះថ្នាក់នៅក្នុងប្រទេសហៃទី ប្រទេសចាមៃកា និងប្រទេសគុយបា រួចហើយ ពេលនេះព្យុះដ៏កំណាចនេះក៏កំពុងបន្តដំណើរទៅកាន់តំបន់ភាគខាងកើតនៃប្រទេសបាហាម៉ាសបន្ថែមទៀតផងដែរ។ សម្រាប់នៅក្នុងប្រទេសចាម៉ៃកាវិញ អាជ្ញាធរបានសម្រេចបិទព្រលានយន្តហោះមួយចំនួនជាបណ្តោះអាសន្ន និងបានព្រមានពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះសត្វក្រពើទៀតផងដែរ ព្រោះព្យុះបានបំផ្លាញកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង និងបានធ្វើឱ្យសត្វក្រពើមួយចំនួនត្រូវរបូតចេញកសិដ្ឋាន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






