Pheakdey
  • អន្តរជាតិ

    ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាបានធ្វើការជម្លៀសពលរដ្ឋជាង ៥០,០០០នាក់ជាបន្ទាន់មុនការមកដល់របស់ព្យុះស៊ីក្លូនម៉ុនតា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ Channel News Asia នៅក្នុងថ្ងៃទី២៧ ខែតុលា។ តាមការព្យាករណ៍ព្យុះអាចនឹងធ្វើដំណើទៅដល់ប្រទេសឥណ្ឌានៅថ្ងៃទី២៨ ហើយឥទ្ធិពលរបស់ព្យុះនឹងបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំង។ ប្រភពខាងលើបានបន្តថា​ ចំពោះទីតាំងដែលអាចរងឥទ្ធិពលអាក្រក់ពីព្យុះស៊ីក្លូនម៉ុនតាគឺមាន ២កន្លែង ដោយទីតាំងទី១ គឺ រដ្ឋ Andhra Pradesh ដែលស្ថិតប៉ែកខាងត្បូង នៃប្រទេសឥណ្ឌា។ ចំពោះទីតាំងទី២ វិញ គឺរដ្ឋ Odisha ដែលស្ថិតនៅភាគកើត នៃប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ពលរដ្ឋដែលត្រូវបានអាជ្ញាធរធ្វើការជម្លៀសខ្លួនទាំងជាង ៥០,០០០នាក់ខាងលើនេះ គឺជាពលរដ្ឋដែលស្ថិតនៅតំបន់មានហានិភ័យគ្រោះថ្នាក់ធ្ងន់ធរ ខណៈព្យុះស៊ីក្លូនម៉ុនតាអាចនឹងបង្កផលប៉ះពាល់កម្រិតស្រាលដល់ពលរដ្ឋប្រមាណជា ៣,៩លាននាក់ឯណោះ៕ អត្ថបទ៖ ភក្តី

    October 27, 2025
  • អន្តរជាតិ

    អាមេរិក៖ ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកអាមេរិក និងយន្តហោះចម្បាំង ទាំង២គ្រឿងបានធ្លាក់នៅក្នុងសមុទ្រចិនខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៧ ខែតុលា។ ដោយឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក ធ្លាក់ក្នុងករណីគ្រោះថ្នាក់ ២ដាច់ដោយឡែកពីគ្នា ខណៈហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ។ ប្រភពខាងលើបានបន្តថា គ្រោះថ្នាក់ទី១ បានកើតឡើងចំពោះឧទ្ធម្ភាគចក្រប្រភេទ MH-60R Sea Hawk ដែលមានផ្ទុកមនុស្សចំនួន៣ នាក់​ និងបានធ្លាក់ចូលទៅក្នុងសមុទ្រក្នុងអំឡុងពេលកំពុងធ្វើប្រតិបត្តិការជាប្រចាំពីនាវាផ្ទុកយន្តហោះ USS Nimitz។ កន្លះម៉ោងក្រោយកើតមានគ្រោះខាងលើនេះ ស្រាប់តែយន្តហោះខ្នាតតូចមួយគ្រឿងទៀត ប្រភេទ Boeing F/A-18F Super Hornet ក៏បានធ្លាក់ចូលទៅក្នុងសមុទ្រដូចគ្នា និងបានធ្លាក់នៅក្នុងអំឡុងពេលកំពុងធ្វើប្រតិបត្តិការជាប្រចាំពីនាវាផ្ទុកយន្តហោះ

    October 27, 2025
  • អន្តរជាតិ

    ចិន៖ អ្នកចរចាពាណិជ្ជកម្មចិន និងអាមេរិកបានឱ្យដឹងថា កិច្ចព្រមព្រៀងគ្នារវាងប្រទេសទាំង ២ លើបញ្ហាពន្ធគយ និងបញ្ហាផ្សេងៗទៀត ត្រូវបានរៀបចំរួចរាល់អស់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time  នៅក្នុងថ្ងៃទី២៧ ខែតុលា។ អ្នកចរចាពាណិជ្ជកម្មទាំង ២រូបនេះរួមមាន លោក Jamieson Greer អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងលោក Li Chenggang ដែលជាអ្នកតំណាងពាណិជ្ជកម្មចិន។ សូមបញ្ជាក់ជូនថា កិច្ចព្រមព្រៀងខាងលើនេះត្រូវរៀបចំឡើងរួចជាស្រេចមុនពេលដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវជួបពិភាក្សាគ្នាដោយផ្ទាល់ជាមួយលោក ប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី៣០ ខាងមុននេះ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ដូចនេះគឺមានន័យថា សេចក្តីព្រាងនៃកិច្ចព្រមព្រៀងសម្រាប់ដោះស្រាយបញ្ហាពាណិជកម្ម

    October 27, 2025
  • អន្តរជាតិ

    ថៃ៖ ក្រុមមេដឹកនាំវិស័យឯកជននៅប្រទេសថៃបានជម្រុញឱ្យរដ្ឋាភិបាលថៃ ត្រូវអនុវត្តវិធានការកាត់បន្ថយពន្ធ និងផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាប ដើម្បីជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកំពុងកើតមាននៅចំពោះមុខនៃការបិទច្រកព្រំដែនកម្ពុជា-ថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The National Thailand។ ការលើកឡើងខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិសេសមួយរវាងរដ្ឋមន្ត្រីក្រសួងការបរទេសថៃលោក Sihasak Phuangketkeow ជាមួយវិស័យឯកជន ដើម្បីពិភាក្សាអំពីផលប៉ះពាល់សេដ្ឋកិច្ច ដែលបង្កឡើងពីការបិទច្រកព្រំដែនកម្ពុជា-ថៃ។ បើតាមក្រុមអ្នកដឹកនាំក្នុងវិស័យឯនថៃធ្វើការវាយតម្លៃថា ការបិទច្រកទ្វារព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យប៉ះពាល់ដល់ការនាំទំនិញចេញ-ចូល ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ១៥ពាន់លានបាត (ជាង ៤៥៩លានដុល្លារ)នៅក្នុងមួខែ ហើយបើគិតពីផលប៉ះពាល់ដល់សេដ្ឋកិច្ចជារួមវិញ គឺមានតម្លៃរហូតដល់ខ្ទង់ ១០០ពាន់លានបាត (ជាង ៣ពាន់លានដុល្លារ) បើគិតរហូតដល់ចុងឆ្នាំ២០២៥។ សូមបញ្ជាក់ជូនថា ច្រកព្រំដែនកម្ពុជា-ថៃបានបន្តបិទអស់ជាច្រើនខែមកហើយ ខណៈរហូតមកទល់ពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា ច្រកព្រំដែនដែលជាលំហូរពាណិជកម្មដ៏ធំនេះអាចនឹងត្រលប់មករកភាពប្រក្រតីនៅពេលណានៅឡើយទេ៕ ប្រភព៖ The National Thailand

    October 27, 2025
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ឆេះរថយន្តក្រុងមួយគ្រឿងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២៥ ខែតុលា។ ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះបានកើតឡើងនៅលើផ្លូវ​ Highway មួយកន្លែងក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូង នៃប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ហេតុការណ៍ឆេះរថយន្តក្រុងខាងលើនេះបានកើតឡើងក្រោយពេលរថយន្តក្រុងបានបើកបុកជាមួយនឹងម៉ូតូមួយគ្រឿង ខណៈរថយន្តក្រុងកំពុងបើកបរដឹកអ្នកដំណើរសរុបចំនួន ៤០នាក់។ ភ្លាមៗក្រោយពេលកើតហេតុអ្នកដំណើរមួយចំនួនបានគេចខ្លួនបានទាន់ពេលវេលា ហើយក៏មានអ្នកដំណើរមួយចំនួនបានរងរបួសធ្ងន់និងស្រាលផងដែរ ខណៈជនរងគ្រោះទាំង ១៩រូបខាងលើគឺជាអ្នកអង្គុយនៅផ្នែកខាងក្រោយទើបមិនអាចរត់ចេញពីរថយន្តទាន់ពេល៕ អត្ថបទ៖​ ភក្តី ប្រភព៖ BBC

    October 25, 2025
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung នឹងជួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងថ្ងៃទី២៧ ខែតុលា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Yunhap នៅក្នុងថ្ងៃទី២៤ ខែតុលា។ ជំនួបដ៏មានសារៈសំខាន់នេះគឺជាផ្នែកមួយនេះ នៃការធ្វើដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោក Lee Jae Myung ទៅកាន់ប្រទេសម៉ាឡេស៊ី។ ប្រភពខាងលើបានបន្តថា តាមគម្រោងនៅក្នុងជំនួបពិសេសនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung នឹងធ្វើការពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត អំពីបញ្ហាសំខាន់ជាច្រើនរួមមាន ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រជាជាតិទាំងពីរ និងបញ្ហាមួយចំនួនទៀត រួមទាំងបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិតផងដែរ។ សូមបញ្ជាក់ជូនថា

    October 24, 2025
  • អន្តរជាតិ

    អាមេរិក៖ ព្រះរាជអាជ្ញានៃតុលាការអាមេរិកបានសម្រេចោទប្រកាន់អតីតប្រធានក្រុមហ៊ុនម្នាក់ពីបទបានលក់អាឋ៌កំបាំងពាណិជ្ជកម្មក្នុងតម្លៃ ១,៣លានដុល្លារឱ្យទៅរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៤ ខែតុលា។ ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធក្នុងបទចោទនេះ មានឈ្មោះថា L3Harris Trenchant ដែលជាក្រុមហ៊ុនម៉ៅការផ្គត់ផ្គង់ឧបករណ៍ស៊ើបការណ៍សម្ងាត់តាមអ៊ីនធឺណិតដល់ភ្នាក់ងារសហព័ន្ធអាមេរិក។ បើតាមលោកព្រះរាជអាជ្ញា Peter Williams បានឱ្យដឹងថា អាឋ៌កំបាំងពាណិជ្ជកម្មដែលអតីតប្រធានគ្រប់គ្រងក្រុមហ៊ុន L3Harris Trenchant បានលក់ទៅឱ្យអ្នកទិញនៅក្នុងប្រទេសរុស្ស៊ីនោះមានចំនួន ៨ករណី ខណៈសកម្មភាពនៃការលក់-ទិញបានកើតឡើងជាបន្តបន្ទាន់ចាប់តាំងពីឆ្នាំខែមេសា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៥។ ព្រះរាជអាជ្ញារូបនេះបានបន្តថា បើទោះជាគេមិនបានដឹងច្បាស់ថា អ្នកទិញនៅក្នុងប្រទេសរុស្ស៊ីនោះជាអ្នកណាក៏ដោយ តែសកម្មភាពនេះបានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខជាតិអាមេរិក៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    October 24, 2025
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅសប្តាហ៍ក្រោយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៤ ខែតុលា។ ជំនួបដ៏មានសារៈសំខាន់ខាងលើនេះគឺជាផ្នែកមួយនៃដំណើរទស្សកិច្ចរបស់លោក ដូណាល់ ត្រាំ មកកាន់ទ្វីបអាស៊ី ដែលតាមគម្រោងគឺលោកនឹងត្រូវជួបជាមួយមេដឹងនាំនៃប្រទេសជាច្រើនទៀតផងដែរ។ បើតាមលោក Karoline Leavitt ដែលជាអ្នកនាំពាក្យឱ្យសេតវិមានអាមេរិកបានបញ្ជាក់ថា តាមគម្រោងគឺលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីននៅយប់ថ្ងៃទី ២៤ បន្ទាប់មកលោកនឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃទី២៦ ទៅប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី២៨ ហើយចុងក្រោយគឺលោកនឹងត្រូវជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅថ្ងៃទី៣០

    October 24, 2025
  • អន្តរជាតិ

    រុស្ស៊ី៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនប្រេងធំៗចំនួន ២ របស់ប្រទេសរុស្ស៊ី ក្រោយលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន មិនបានបង្ហាញគោលជំហរក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៣​ ខែតុលា។ ក្រុមហ៊ុនប្រេងធំៗទាំង ២នោះរួមមាន ក្រុមហ៊ុន Rosneft និង ក្រុមហ៊ុន Lukoil។ ប្រភពខាងលើបានបន្តថា ការសម្រេចដាក់ទណ្ឌកម្មពីទៅលើក្រុមហ៊ុនប្រេងធំៗរបស់រុស្ស៊ីនៅពេលនេះ ក៏បានធ្វើឱ្យតម្លៃប្រេងនៅលើពិភពលោកត្រូវឡើងថ្លៃចំនួន ៣%ផងដែរ។ គួររម្លឹកជូនថា កាលពីសប្តាហ៍មុនលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា លោកនឹងធ្វើការសន្ទនាជាមួយលោក វ៉្លាឌីមៀរ ពូទីន

    October 23, 2025
  • អន្តរជាតិ

    អង់គ្លេស៖ ប៉ូលិសនៅក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស បានចាប់ផ្តើមប្រើប្រាស់ដ្រូនសម្រាប់ឆ្លើយតបនឹងករណីហៅទូរស័ព្ទបន្ទាន់ពីសំណាក់ប្រជាពលរដ្ឋ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញាសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៣​​ ខែតុលា។ កិច្ចអន្តរាគមន៍ដោយមានការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបនេះត្រូវបានអាជ្ញាធរអង់គ្លេសហៅថា “Drone as First Responder” (ដ្រូនគឺជាអ្នកឆ្លើយតបដំបូង)។ អាជ្ញាធរក្រុងឡុងដ៍បានពន្យល់ថា ក្នុងការអនុវត្តគម្រោង “Drone as First Responder” នេះ គឺនៅពេលដែលស្ថានីយ៍ប៉ូលិសទទួលបានទូរស័ព្ទបន្ទាន់ (Emergency Call) រាយការណ៍ពីករណីបទល្មើសឬករណីឧក្រិដ្ឋកម្មណាមួយភ្លាម ក្រុមការងារបច្ចេកទេសនៅក្នុងស្ថានីយប៉ូលិសនឹងបញ្ជូនដ្រូនទៅកាន់កន្លែងកើតហេតុភ្លាម ដើម្បីឱ្យដ្រូនអាចកំណត់អត្តសញ្ញានជនសង្ស័យឱ្យបានឆាប់រហ័ស ហើយនៅក្នុងពេលដំណាលគ្នានោះ ក្រុមប៉ូលិសជំនាញក៏ប្រញាប់ទៅកាន់កន្លែងកើតហេតុឱ្យបានលឿនតាមតែអាចធ្វើទៅបានផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគម្រោងប្រើប្រាស់ដ្រូនខាងលើទើបត្រូវបានដាក់ឱ្យអនុវត្តនៅក្នុងសង្កាត់ Islington

    October 23, 2025