អន្តរជាតិ

អ្នកចរចាពាណិជ្ជកម្មចិននិងអាមេរិក បានឈានដល់កិច្ចព្រមព្រៀងលើបញ្ហាពន្ធគយហើយ

BY
Pheakdey
October 27, 2025

ចិន៖ អ្នកចរចាពាណិជ្ជកម្មចិន និងអាមេរិកបានឱ្យដឹងថា កិច្ចព្រមព្រៀងគ្នារវាងប្រទេសទាំង ២ លើបញ្ហាពន្ធគយ និងបញ្ហាផ្សេងៗទៀត ត្រូវបានរៀបចំរួចរាល់អស់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time  នៅក្នុងថ្ងៃទី២៧ ខែតុលា។ អ្នកចរចាពាណិជ្ជកម្មទាំង ២រូបនេះរួមមាន លោក Jamieson Greer អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងលោក Li Chenggang ដែលជាអ្នកតំណាងពាណិជ្ជកម្មចិន។

សូមបញ្ជាក់ជូនថា កិច្ចព្រមព្រៀងខាងលើនេះត្រូវរៀបចំឡើងរួចជាស្រេចមុនពេលដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវជួបពិភាក្សាគ្នាដោយផ្ទាល់ជាមួយលោក ប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី៣០ ខាងមុននេះ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ដូចនេះគឺមានន័យថា សេចក្តីព្រាងនៃកិច្ចព្រមព្រៀងសម្រាប់ដោះស្រាយបញ្ហាពាណិជកម្ម និងបញ្ហាផ្សេងៗគឺត្រូវបានរៀបចំរួចរាល់អស់ហើយ ដោយគេនៅរង់ចាំតែមេដឹកនាំទាំង ២ ពិនិត្យ និងសម្រេចប៉ុណ្ណោះ។ យ៉ាងណាក្តី ប្រភពខាងលើនៅមិនទាន់បង្ហាញសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនេះជាសាធារណៈនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: