អន្តរជាតិ

លោក ដូណាល់ ត្រាំ សម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងធំៗចំនួន ២របស់រុស្ស៊ី ដែលធ្វើឱ្យតម្លៃប្រេងនៅលើពិភពលោកឡើងថ្លៃ ៣%

BY
Pheakdey
October 23, 2025

រុស្ស៊ី៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនប្រេងធំៗចំនួន ២ របស់ប្រទេសរុស្ស៊ី ក្រោយលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន មិនបានបង្ហាញគោលជំហរក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៣​ ខែតុលា។ ក្រុមហ៊ុនប្រេងធំៗទាំង ២នោះរួមមាន ក្រុមហ៊ុន Rosneft និង ក្រុមហ៊ុន Lukoil។

ប្រភពខាងលើបានបន្តថា ការសម្រេចដាក់ទណ្ឌកម្មពីទៅលើក្រុមហ៊ុនប្រេងធំៗរបស់រុស្ស៊ីនៅពេលនេះ ក៏បានធ្វើឱ្យតម្លៃប្រេងនៅលើពិភពលោកត្រូវឡើងថ្លៃចំនួន ៣%ផងដែរ។ គួររម្លឹកជូនថា កាលពីសប្តាហ៍មុនលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា លោកនឹងធ្វើការសន្ទនាជាមួយលោក វ៉្លាឌីមៀរ ពូទីន ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនជាផ្លូវការមួយ តែនៅថ្ងៃនេះលោក ដូណាល់ ត្រាំ បានប្រកាសថាកិច្ចសន្ទនានោះត្រូវបានលុបចោលទៅវិញ។ តាមការសន្និដ្ឋាន ការលុបចោលកិច្ចសន្ទនាដ៏សំខាន់នេះទំនងជាបានកើតឡើងដោយសារតែ លោក ដូណាល់ ត្រាំ ដឹងមុនថា លោក វ៉្លាឌីមៀរ ពូទីន មិនទាន់ព្រមបញ្ចប់សង្គ្រាមនៅឡើយទេ៕

 អត្ថបទ៖ ភក្តី

ប្រភព៖The Strait Time

Share This Post: