ឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក ២គ្រឿង បានធ្លាក់នៅសមុទ្រចិនខាងត្បូង
- BY
- Pheakdey
- October 27, 2025
អាមេរិក៖ ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកអាមេរិក និងយន្តហោះចម្បាំង ទាំង២គ្រឿងបានធ្លាក់នៅក្នុងសមុទ្រចិនខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៧ ខែតុលា។ ដោយឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក ធ្លាក់ក្នុងករណីគ្រោះថ្នាក់ ២ដាច់ដោយឡែកពីគ្នា ខណៈហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ។

ប្រភពខាងលើបានបន្តថា គ្រោះថ្នាក់ទី១ បានកើតឡើងចំពោះឧទ្ធម្ភាគចក្រប្រភេទ MH-60R Sea Hawk ដែលមានផ្ទុកមនុស្សចំនួន៣ នាក់ និងបានធ្លាក់ចូលទៅក្នុងសមុទ្រក្នុងអំឡុងពេលកំពុងធ្វើប្រតិបត្តិការជាប្រចាំពីនាវាផ្ទុកយន្តហោះ USS Nimitz។ កន្លះម៉ោងក្រោយកើតមានគ្រោះខាងលើនេះ ស្រាប់តែយន្តហោះខ្នាតតូចមួយគ្រឿងទៀត ប្រភេទ Boeing F/A-18F Super Hornet ក៏បានធ្លាក់ចូលទៅក្នុងសមុទ្រដូចគ្នា និងបានធ្លាក់នៅក្នុងអំឡុងពេលកំពុងធ្វើប្រតិបត្តិការជាប្រចាំពីនាវាផ្ទុកយន្តហោះ USS Nimitz ដូចគ្នាផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






