តុលាការអាមេរិកចោទប្រកាន់ អតីតប្រធានក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ស៊ើបការណ៍សម្ងាត់ម្នាក់ ពីបទលក់អាឋ៌កំបាំងពាណិជ្ជកម្មឱ្យរុស្ស៊ីក្នុងតម្លៃ ១,៣លានដុល្លារ
- BY
- Pheakdey
- October 24, 2025
អាមេរិក៖ ព្រះរាជអាជ្ញានៃតុលាការអាមេរិកបានសម្រេចោទប្រកាន់អតីតប្រធានក្រុមហ៊ុនម្នាក់ពីបទបានលក់អាឋ៌កំបាំងពាណិជ្ជកម្មក្នុងតម្លៃ ១,៣លានដុល្លារឱ្យទៅរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៤ ខែតុលា។ ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធក្នុងបទចោទនេះ មានឈ្មោះថា L3Harris Trenchant ដែលជាក្រុមហ៊ុនម៉ៅការផ្គត់ផ្គង់ឧបករណ៍ស៊ើបការណ៍សម្ងាត់តាមអ៊ីនធឺណិតដល់ភ្នាក់ងារសហព័ន្ធអាមេរិក។

បើតាមលោកព្រះរាជអាជ្ញា Peter Williams បានឱ្យដឹងថា អាឋ៌កំបាំងពាណិជ្ជកម្មដែលអតីតប្រធានគ្រប់គ្រងក្រុមហ៊ុន L3Harris Trenchant បានលក់ទៅឱ្យអ្នកទិញនៅក្នុងប្រទេសរុស្ស៊ីនោះមានចំនួន ៨ករណី ខណៈសកម្មភាពនៃការលក់-ទិញបានកើតឡើងជាបន្តបន្ទាន់ចាប់តាំងពីឆ្នាំខែមេសា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៥។ ព្រះរាជអាជ្ញារូបនេះបានបន្តថា បើទោះជាគេមិនបានដឹងច្បាស់ថា អ្នកទិញនៅក្នុងប្រទេសរុស្ស៊ីនោះជាអ្នកណាក៏ដោយ តែសកម្មភាពនេះបានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខជាតិអាមេរិក៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






