Pheakdey
  • អន្តរជាតិ

    វៀតណាម៖ ប៉ូលិសក្រុងហាណូយបានឃាត់ខ្លួនមនុស្សចំនួន ៤នាក់ជុំវិញករណីចាក់សារធាតុគីមីបញ្ចូលក្នុងសាច់ក្របីដើម្បីកែច្នៃសាច់នោះឱហតដូចសាច់គោជប៉ុនសម្រាប់ដាក់លក់ក្នុងតម្លៃខ្ពស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី១៦ ខែតុលា។ ជនសង្ស័យ​ដែលត្រូវបានឃាត់ខ្លួននោះរួមមាន ឈ្មោះ Nguyen Thi Phuong Thao ជាប្រធានក្រុមហ៊ុន Hida Food JSC និង ៣នាក់ទៀតជាបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន មានឈ្មោះ Nguyen Thi Thuy Hoa ឈ្មោះ Nguyen Thi Dung និងឈ្មោះ Tran Hoang Phuoc។ ប្រភពខាងលើបានបន្តថា នៅក្នុងវិធីកែច្នៃសាច់គោក្លែងក្លាយខាងលើនេះគឺក្រុមជនសង្ស័យបានបញ្ជាទិញសាច់ក្របីមកពីប្រទេសឥណ្ឌាក្នុងតម្លៃ ១២០,០០០ដុង (៤,៦ដុល្លារ) ហើយបន្ទាប់មកពួកគេបានចាក់បញ្ចូលសារធាតុគីមីចូលទៅក្នុងសាច់ដើម្បីឱ្យសាច់មានខ្លាញ់ហើយមើលទៅដូចជាសាច់គោប្រភេទ Wagyu

    October 16, 2025
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីគ្រោងហាមឃាត់កុមារមានអាយុក្រោម ១៣ឆ្នាំមិនឱ្យមានគណនីបណ្តាញសង្គមផ្ទាល់ខ្លួនគ្រប់ប្រភេទ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៦ ខែតុលា។ វិធានការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីការពារកុមារពីការរំលោភបំពាន ឆបោក និងការគំរាមកំហែងក្នុងរូបភាពផ្សេងៗ ដែលតែងកើតមានឡើងនៅបណ្តាញអ៊ីនធឺណិត។ បើតាមលោក Fahmi Fadzil រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងម៉ាឡេស៊ីបានបញ្ជាក់ថា តាមគម្រោងគឺអាជ្ញាធរម៉ាឡេស៊ីនឹងដាក់សំណើទៅកាន់គ្រប់ក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គមទាំងអស់ដែលកំពុងដំណើរការនៅក្នុងប្រទេសម៉ាឡេស៊ី​ឱ្យអនុវត្តប្រព័ន្ធ “អេឡិចត្រូនិចផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជនរបស់អ្នក” (eKYC) ដើម្បីបញ្ជាក់ថា អ្នកដែលអាចមានគណនីបណ្តាញសង្គមផ្ទាល់ខ្លួនគឺត្រូវតែជាមនុស្សដែលមានអាយុចាប់ពី ១៣ឆ្នាំឡើងទៅ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះអាជ្ញាធរម៉ាឡេស៊ីនៅមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទជាក់ក្នុងការអនុវត្តវិធានការខាងលើនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    October 16, 2025
  • អន្តរជាតិ

    លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សបានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងមួយចំពោះសុវត្ថិភាពរបស់សមាជិកព្រឹទ្ធសភាថៃម្នាក់ជុំវិញករណីជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ នេះបើយោងតាមខ្លឹមសារ ដែលលោកស្រីបានបង្ហោះនៅលើបណ្តាញសង្គមផ្ទាលខ្លួននៅក្នុងថ្ងៃទី១៦ ខែតុលា។ សមាជិកព្រឹទ្ធសភាថៃ ដែលកំពុងស្ថិតនៅការព្រួយបារម្ភពីសំណាក់មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិរូបនេះគឺលោកស្រី Angkhana Neelapaijit។ លោកស្រី Angkhana Neelapaijit គួរកត់សម្គាល់ថា ការគំរាមទៅលើសុវត្ថិភាពរបស់លោកសមាជិកព្រឹទ្ធសភាថៃ លោកស្រី Angkhana Neelapaijit បានកើតឡើងក្រោយពេលដែលលោកស្រីបានរិះគន់ខ្លាំងៗចំពោះសកម្មភាពរបស់យោធាថៃ ដែលបានរចាក់សំឡេងព្រឺព្រួចដូចជា សំឡេងខ្មោច ឆ្កែលូ និងសំឡេងយន្ដហោះ ដើម្បីប្រឆាំងនឹងពលរដ្ឋខ្មែរដែលតវ៉ានៅតាមព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក។ ចំពោះអ្នកដែលបានគំរាមកំហែងទៅកាន់លោកស្រី Angkhana Neelapaijit វិញ គឺជាក្រុមអ្នកមានឥទ្ធិពលតាមបណ្ដាញសង្គមរបស់ថៃ ដោយពួកគេបានបង្ហោះសារគំរាមសម្លាប់ និងវាយប្រហារដោយពាក្យសំដីយ៉ាងខ្លាំងៗផងដែរ៕ លោកស្រី Mary Lawlor

    October 16, 2025
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ សាលារៀនមួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ីបានសម្រេចបិទទ្វារជាបណ្តោអាសន្នដោយសារមានកូនសិស្សជា ៦,០០០នាក់បានកើតជំងឺផ្តាសាយ នេះបើយោងតាមការចុះផ្សារបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៤ ខែតុលា។ ករណីមានកូនសិស្សកើតជំងឺគ្រុនផ្តាសាយក្នុងចំនួនដ៏ច្រើននិងក្នុងពេលតែមួយដូចនេះ គឺជាករណីដ៏កម្រមួយ បើគិតចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩មក។ បើតាមលោកស្រី Fadhlina Sidek រដ្ឋមន្ត្រីក្រសួងអប់រំម៉ាឡេស៊ីបានឱ្យដឹងថា យើងធ្លាប់មានបទពិសោធន៍ដោះស្រាយបញ្ហាក្នុងពេលអំឡុងពេលមានវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ម្តងហើយ ខណៈពេលនេះយើងក៏បានសម្រេចអនុវត្តវិធានការនោះម្តងទៀត ដើម្បីធានាបាននូវសុវត្ថិភាពចំពោះក្រុមកូនសិស្ស។ រដ្ឋមន្ត្រីរូបនេះបានបន្តថា បើទោះជាស្ថានភាពរាតត្បាតនៃជំងឺគ្រុនផ្តាសាយនេះមិនធ្ងន់ធ្ងរដូចជំងឺកូវីដ-១៩ក៏ដោយ តែបើអាជ្ញាធរមិនព្រមសម្រេចចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលានោះទេ គឺទំហំនៃការរាតត្បាតអាចបន្តកាន់ធំៗឡើយ ហើយនៅពេលនោះយើងអាចនឹងប្រឈមបញ្ហាធ្ងន់ធ្ងរជាមិនខាន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    October 14, 2025
  • អន្តរជាតិ

    អាមេរិក៖​ លោកប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា​ លោកនឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ​នៅក្នុងថ្ងៃទី១៤ ខែតុលា។ តាមរយៈវត្តមានដ៏ខ្ពស់ខ្ពស់នេះ លោក ដូណាល់​​ ត្រាំ ក៏ត្រូវជាម្ចាស់ហត្ថលេខីនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពដ៏មានសារៈសំខាន់នេះផងដែរ។ សូមបញ្ជាក់ជូនថា តាមគម្រោងគឺកិច្ចព្រមព្រៀងសន្តិភាពថៃ-កម្ពុជា នឹងត្រូវធ្វើឡើងនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់មេដឹកនាំមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (កិច្ចប្រជុំអាស៊ាន) ដែលត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលាខាងមុខនេះ នៅក្នុងទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ គួរកត់សម្គាល់ថា​ លោកប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ បានព្យាយាមជួយសម្របសម្រួលដើម្បីបញ្ចប់ភាពតានតឹងនៅតាមតំបន់ព្រំដែនថៃ-កម្ពុជាជាច្រើនដងហើយនាពេលកន្លងមក ដោយមានទាំងការហៅទូរស័ព្ទផ្ទាល់ ឬផ្ញើលិខិតផ្ទាល់មកកាន់នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងប្រទេសថៃ៕

    October 14, 2025
  • អន្តរជាតិ

    ម៉ិចស៊ីកូ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារព្យុះភ្លៀងនៅក្នុងប្រទេសម៉ិចស៊ីកូ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៣ ខែតុលា។ ព្យុះភ្លៀងដែលកំពុងបង្កការគំរាមកំហែងនៅក្នុងប្រទេសម៉ិចស៊ីកូនៅពេលនេះបានកើតឡើងដោយសារតែឥទ្ធិពលរបស់ព្យុះត្រូពិច Priscilla និង Raymond។ បើតាមអាជ្ញាធរម៉ិចស៊ីកូបានបញ្ជាក់ថា គិតត្រឹមពេលនេះព្យុះភ្លៀងបានកំពុងបង្កការគំរាមកំហែងនៅក្នុងរដ្ឋចំនួន ៥ និងក្រុង ១៣៩ផ្សេងគ្នា ខណៈតំបន់ខ្លះក៏ត្រូវប្រឈមនឹងបញ្ហាជំនន់ទឹកភ្លៀង និងការបាក់ដីបន្ថែមទៀតផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតខាងលើនេះ គឺមានជនរងគ្រោះចំនួន ១៨នាក់នៅក្នុងរដ្ឋ​ Veracruz ១៦នាក់នៅក្នុងរដ្ឋ Hidalgo ៩នាក់នៅក្នុងរដ្ឋ Puebla និងម្នាក់នៅក្នុងរដ្ឋ Queretaro៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    October 13, 2025
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ ត្រូវបានវេជ្ជបណ្ឌិតរកឃើញថា មានសុខភាពបេះដូងនៅល្អជាវ័យជាក់ស្តែងរបស់គាត់រហូតដល់ទៅ ១៤ ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅក្នុងថ្ងៃទី១១ ខែតុលា។ របាយការណ៍វេជ្ជសាស្រ្តបានបញ្ជាក់ថា​ សុខភាពបេះដូងរបស់លោក ដូណាល់​ ត្រាំ គឺនៅល្អដូចមនុស្សដែលមានអាយុ ៦៥ឆ្នាំ ខណៈរូបគាត់មានអាយុ ៧៩ឆ្នាំទៅហើយ។ គួរកត់សម្គាល់ថា ក្រោយពេលចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិថ្មីនេះ លោក ដូណាល់​ ត្រាំ ត្រូវបានគេមើលឃើញថា ជាអ្នកនយោបាយដែលមានអាយុច្រើនជាងគេមួយរូប បើធៀបទៅនឹងអ្នកនយោបាយ និងមន្ត្រីនៅក្នុងរដ្ឋបាលអាមេរិកផ្សេងៗទៀត។ បើទោះជាមានអាយុច្រើនបន្តិចមែន តែលោក ដូណាល់

    October 11, 2025
  • អន្តរជាតិ

    អាមេរិក៖ សេតវិមានអាមេរិកបានរិះគន់គណៈកម្មធិការ Nobel ដែលមិនបានផ្តល់ពានរង្វាន់​ណូបែល​សន្តិភាពឆ្នាំ២០២៥​​ (Nobel Peace Prize) ជូនដល់លោក ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១ ខែតុលា។ សេតវិមានអាមេរិកបានចោទប្រកាន់ថា គណៈកម្មធិការ Nobel បានសង្កត់ធ្ងន់ទៅលើបញ្ហាយោបាយជាជាងបញ្ហាសន្តិភាព នៅក្នុងវាយតម្លៃនិងផ្តល់ពានរង្វាន់ដ៏ធំមួយនេះ។ សូមបញ្ជាក់ជូនថា ពានរង្វាន់​ណូបែល​សន្តិភាពប្រចាំឆ្នាំ២០២៥នេះ ត្រូវបានផ្តល់ជូនទៅលោកស្រី​ ម៉ារីយ៉ា កូរីណា ម៉ាឆាដូ ( María Corina Machado) ជនជាតិវ៉េណេស៊ុយអេឡា ដែលបានខិត​ខំប្រឹង​ប្រែង​ប្រយុទ្ធតស៊ូ​ដើម្បីស្វែងរក​យុត្តិធម៌​​ សេរីភាព និង​សន្តិភាពនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា

    October 11, 2025
  • អន្តរជាតិ

    ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១១ ខែតុលា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលមានអ្នករងរបួស និងអគារមួយចំនួនត្រូវដួលរលំផងដែរ។ គួរបញ្ជាក់ជូនថា កាលពីម្សិលមិញនេះប្រទេសហ្វីពីនបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន ២ដង ដោយគ្រោះរញ្ជួយដីទី១ បានកើតឡើងនៅក្នុងកម្រិត ៦,៩រ៉ិចទ័រ តែការរញ្ជួយដីលើកទីមួយនេះមិនបានបណ្តាលឱ្យមានអ្នកស្លាប់បាត់ងបង់នោះទេ។ យ៉ាងណាក្តី នៅក្នុងរយៈពេល ១០ម៉ោងក្រោយមកទៀត គ្រោះរញ្ជួយដីកម្រិត ៧,៤ រ៉ិចទ័រក៏បានកើតឡើងម្តងទៀត និងបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរតែម្តង។ សូមបញ្ជាក់ជូនថា ទីតាំងដែលបានរងនូវគ្រោះធម្មជាតិខាងលើនេះគឺតំបន់កោះ Mindanao ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News

    October 11, 2025
  • អន្តរជាតិ

    ហ្វីលីពីន៖ ប្រទេសហ្វីលីពីនបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃទី១០ ខែតុលា។ ទីតាំងដែលបានរងនូវគ្រោះធម្មជាតិខាងលើនេះគឺតំបន់កោះ Mindanao ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ បើតាមមជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បានបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើនេះ បានបង្កឱ្យមានភាពញ័រនៅក្នុងដីជម្រៅប្រមាណជា ៥៨គីឡូម៉ែត្រ ហើយក្រោយកើតមានគ្រោះធម្មជាតិនេះអាជ្ញាធរហ្វីលីពីនក៏បានទាញសញ្ញាអាសន្នពីការកើតមានរលកយក្សស៊ូណាមិផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍បញ្ជាក់ថា មានមនុស្សរងគ្រោះថ្នាក់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    October 10, 2025