- Pheakdey
- អន្តរជាតិ
ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣០នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងនៅក្នុងប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៥ ខែសីហា។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយគ្រោះធម្មជាតិនេះគឺ តំបន់ Bajaur នៃខេត្ត Khyber Pakhtunkhwa ភាគខាងជើង នៃប្រទេសប៉ាគីស្ថាន។ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
August 15, 2025 - អន្តរជាតិ
ថៃ៖ ព្រះបរមរាជរាំងថៃ នៅក្នុងថ្ងៃសុក្រ ទី១៥ ខែសីហានេះ បានចេញសេចក្តីថ្លែងការមួយឱ្យដឹងថា ព្រះនាង Bajrakitiyabha Narendira Debyavati ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាមានការឆ្លងមេរោគធ្ងន់ធ្ងរទៅក្នុងចរន្តឈាមយ៉ាងធ្ងន់ធ្ងរ ហើយបច្ចុប្បន្នព្រះនាងកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ដោយមានវេជ្ជបណ្ឌិតជំនាញៗជាច្រើននាក់កំពុងរង់ចាំព្យាបាល និងមើលថែព្រះនាង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឱ្យដឹងថា នេះជាលើកទី១ ហើយ ដែលព្រះបរមរាជរាំងថៃបានចេញសេចក្តីថ្លែងការអំពីព្រះនាង បើគិតចាប់តាំងពីឆ្នាំ ២០២៣មក។ សូមបញ្ជាក់ជូនថា ព្រះនាង Bajrakitiyabha Narendira Debyavati មានព្រះជន្ម ៤៦ព្រះវស្សា ជាបុត្រីច្បងរបស់ព្រះអង្គម្ចាស់ Maha Vajiralongkorn ហើយគេនៅចាំបានថា ព្រះនាងដួលសន្លប់ដោយសារជំងឺបេះដូង និងត្រូវបញ្ជូនទៅមន្ទីរពេទ្យនៅក្នុងខែធ្នូ
August 15, 2025 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារព្យុះភ្លៀងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី១៥ ខែសីហា។ ទីតាំងដែលកំពុងរងការវាយប្រហារដោយគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរនេះ គឺតំបន់ក្បែរជួរភ្នំហិម៉ាឡៃយ៉ា ដែលស្ថិតនៅក្នុងរដ្ឋ Kashmir ភាគខាងជើងនៃប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សជាង ២០០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ បើតាមអាជ្ញាធរឥណ្ឌាបានឱ្យដឹងថា ប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួនកំពុងជួបការលំបាកយ៉ាងខ្លាំង ដ្បិតភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ហើយធ្វើឱ្យដីនៅតំបន់មួយចំនួនបាក់ស្រុតយ៉ាងឆាប់រហ័ស ខណៈផ្លូវសំខាន់ៗមួយចំនួនក៏ត្រូវបានកាត់ផ្តាច់ដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 15, 2025 - អន្តរជាតិ
អាមេរិក៖ ពលរដ្ឋមួយចំនួន ដែលកំពុងរស់នៅក្នុងរដ្ឋ Alaska សហរដ្ឋអាមេរិក បានសម្រេចចិត្តធ្វើការជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ ដោយព្រួយបារម្ភពីការកើតមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា។ ការព្រួយបានរម្ភនេះបានកើតឡើង ក្រោយផ្ទាំងទឹកកកជាច្រើនបានចាប់ផ្តើមបែកជាដុំតូចៗ ហើយហូរតាមទឹកទន្លេ Mendenhall យ៉ាងច្រើនបំផុតក្នុងកម្រិតមិនធ្លាប់ពីមុនមកនោះ។ ប្រភពខាងលើបានបន្តថា ប្រសិនបើដុំទឹកកកនៅតែបន្តបាក់បែកក្នុងបរិមាណច្រើនដូចនេះជាច្រើនសប្តាហ៍ទៀត ហើយរលាយទៅជាទឹក គឺវានឹងជម្រុញឱ្យមានទឹកជំនន់ដ៏គ្រោះថ្នាក់មួយកើតមានយ៉ាងឆាប់រហ័សតែម្តង។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះក្រុមអ្នកជំនាញនៅទាន់អាចព្យារកណ៍បានថា លទ្ធភាពនៃការកើតមានទឹកជំនន់មានកម្រិតខ្ពស់ប៉ុណ្ណានោះទេ ហើយអាជ្ញាធរអាមេរិកក៏នៅមិនទាន់ដាក់ចេញវិធានការការពារណាមួយនៅឡើយទេ។ សូមបញ្ជាក់ជូនថា ការសម្រេចចិត្តធ្វើការជម្លៀសខ្លួនរបស់ក្រុមពលរដ្ឋមួយចំនួនខាងលើនេះ គឺជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ តែវាមិនមានជាបទបញ្ជារបស់អាជ្ញាធរអាមេរិកនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
August 14, 2025 - អន្តរជាតិ
អេស្ប៉ាញ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃប៉ែកខាងត្បូង នៃតំបន់អឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៣ ខែសីហា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ករណីភ្លើងឆេះព្រៃដ៏ឆាប់រហ័សនេះក៏បានបង្ខំឱ្យពលរដ្ឋជាច្រើនពាន់នាក់ត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ។ ប្រភពខាងលើបានបន្តថា បញ្ហាភ្លើងឆេះព្រៃបានជំរុញឱ្យសីតុណ្ហភាពនៅតំបន់ព្រំដែននៃប្រទេសមួយចំនួនបកើនឡើងខ្ពស់ដល់កម្រិតជាង ៤០អង្សាសេ ហើយនៅចំពោះមុខការកើនឡើងកម្តៅនេះ អាជ្ញាធរនៃប្រទេសអេស្ប៉ាញ បារាំង អ៊ីតាលី និងទ័រទុយហ្គាល់ បានទាញសញ្ញាព្រមាណជាសាធារណៈមួយ ដើម្បីដាសតឿនឱ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ចំពោះសុខភាពឱ្យបានខ្ពស់ ដ្បិតរលកកម្តៅអាចជះឥទ្ធិអាក្រក់ចំពោះសុខភាពពួកគេយ៉ាងខ្លាំង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
August 13, 2025 - អន្តរជាតិ
អាមេរិក៖ អាជ្ញាធរអាមេរិកបានឃាត់ខ្លួនបុរសជនជាតិម្នាក់ជុំវិញករណីព្យាយាមរត់ពន្ធសត្វអណ្តើក ដែលជាប្រភេទសត្វកម្រ មានតម្លៃសរុប ១,៤ លានដុល្លារពីសហរដ្ឋអាមេរិកមកកាន់ទីក្រុងហុងកុង នេះបើយោងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១២ ខែសីហា។ បុរសជនជាតិចិនរូបនេះមានឈ្មោះថា Lin Wei Qiang ដែលត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Brooklyn នៃទីក្រុង New York សហរដ្ឋអាមេរិក។ សត្វអណ្តើកប្រភេទ Three-toed box turtle មុនពេលឆាប់ខ្លួន លោក Lin Wei Qiang បានព្យាយាមនាំយកកញ្ចប់បញ្ញើចំនួន ២២០កញ្ចប់មកកាន់ទីក្រុងហុងកុង ដោយនៅក្នុងកញ្ចប់បញ្ញើទាំងនោះមានផ្ទុកសត្វអណ្តើកប្រភេទ Eastern box turtle និងសត្វអណ្តើកប្រភេទ Three-toed box
August 12, 2025 - អន្តរជាតិ
ម៉ាឡេស៊ី៖ រដ្ឋាភិបាលថៃបានប្រកាសនឹងផ្តល់ប្រាក់សំណងទៅកាន់ភ្ញៀវទេសចរជនជាតិម៉ាឡេស៊ីចំនួន ២នាក់ ដែលត្រូវបានពលរដ្ឋថៃម្នាក់ចាក់សាំងកណ្តាលទីក្រុងបាងកកឱ្យរងរបួសធ្ងន់នាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Malay Mail កាលពីយប់ថ្ងៃទី ១១ ខែសីហា។ ប្រាក់សំណងនឹងត្រូវផ្តល់ជូននោះគឺមាន២ប្រភេទរួមមានទាំងការចេញថ្លៃលើការព្យាបាលជាក់ស្តែង និងប្រាក់សំណងផ្នែកជំងឺចិត្តផងដែរ។ បើតាមលោក Natreeya Taweewong ដែលជារដ្ឋលេខាធិការនៃក្រសួងទេសចរណ៍និងកីឡាថៃបានបញ្ជាក់ថា ចំពោះប្រាក់សំណងផ្នែកព្យាបាលគឺអាជ្ញាធរថៃនឹងចេញថ្លៃព្យាបាលជូនចំពោះអ្នកជំងឺម្នាក់ៗតាមភាពស្តែង តែមានចំនួនអតិបរមាត្រឹម ៥០០,០០០បាត (១៧,០០០ដុល្លារ)។ ដោយឡែកសម្រាប់សំណងជំងឺចិត្តវិញគឺជនរងគ្រោះម្នាក់ៗនឹងត្រូវទទួលបានចំនួន (១៧,០០០ដុល្លារ) ផងដែរ។ សូមរម្លឹកជូនថា ហេតុការណ៍ចាក់សាំងដុតមនុស្សទាំងកម្រោលនេះបានកើតឡើងនៅមុខផ្សារ Big C មួយកន្លែងនៅលើបណ្តោយផ្លូវ Ratchadamri ក្នុងកណ្តាលទីក្រុងបាងកក បង្កឡើងដោយជនជាតិថៃម្នាក់ឈ្មោះថា Varakorn Pubthaisong អាយុ ៣០ឆ្នាំ ខណជនរងគ្រោះវិញ
August 12, 2025 - អន្តរជាតិ
ជប៉ុន៖ អាជ្ញាធរជប៉ុននៅក្នុងថ្ងៃចន្ទ ទី១១ ខែសីហា បានចេញសេចក្តីប្រកាសមួយជំរុញឱ្យពលរដ្ឋរាប់លាននាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្ន ដើម្បីរក្សាសុវត្ថិភាពពីព្យុះភ្លៀង ទឹកជំនន់ និងការបាក់ដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ទីតាំងដែលកំពុងស្ថិតនៅក្នុងការទាញសញ្ញាអាសន្នពីគ្រោះធម្មជាតិនេះ គឺខេត្ត Kumamoto ដែលស្ថិតប៉ែកខាងត្បូង នៃប្រទេសជប៉ុន។ បើតាមអាជ្ញាធរជប៉ុនបានឱ្យដឹងថា ក្នុងរយៈពេល ៦ម៉ោងពេញនៅក្នុងថ្ងៃទី១១នេះ តំបន់ជាច្រើននៅក្នុងខេត្ត Kumamoto បានទទួលរងសម្ពាធទឹកភ្លៀងក្នុងកម្រិតរហូតដល់ ៣៧cm ខណៈនៅក្នុងអំឡុងពេលដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំងនោះក៏បណ្តាលឱ្យមានផ្លូវថ្នល់ ផ្ទះសម្បែង យានជំនះជាច្រើនបានរងនូវការបំផ្លាញ ហើយក៏បានបណ្តាលឱ្យមនុស្សជាច្រើននាក់កំពុងតែបាត់ខ្លួនផងដែរ។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរជប៉ុនបានណែនាំឱ្យពលរដ្ឋនៅក្នុងតំបន់រងគ្រោះខាងលើនេះជាង ៣លាននាក់ត្រូវធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន ដ្បិតឥទ្ធិពលព្យុះភ្លៀងនឹងបន្តកើនមានកាន់តែខ្លាំងជាងនេះបន្ថែមទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
August 11, 2025 - អន្តរជាតិ
បង់ក្លាដេស៖ ប្រទេសបង់ក្លាដេសកំពុងតែប្រឈមនឹងការត្បាតនៃជំងឺគ្រុនឈាមយ៉ាងខ្លាំង ដែលបានបណ្តាលឱ្យមានមនុស្សជាច្រើនត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១១ ខែសីហា។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរសុខាភិបាលបង់ក្លាដេសបានចេញសេចក្តីព្រមានមួយជាសាធារណៈ ដើម្បីឱ្យពលរដ្ឋនៅទូទាំងប្រទេសត្រូវបង្កើនការការពារខ្លួនពីសត្វមូសឱ្យបានខ្ជាប់ខ្ជួនទាំងពេលថ្ងៃនិងពេលយប់។ ប្រភពខាងលើបានបន្តថា ជំងឺគ្រុនឈាមនៅក្នុងប្រទេសបង់ក្លាដេសបានផ្តើមផ្ទុះការរាតត្បាតនៅក្នុងខែមិថុនា ហើយគិតត្រឹមពេលនេះគឺមានអ្នកឆ្លងសរុបចំនួន ២៤,១៨៣នាក់ហើយ ខណៈនៅក្នុងចំណោមអ្នកឆ្លងទាំងអស់នោះ មានអ្នកជំងឺចំនួន ១០១នាក់បានស្លាប់បាត់បង់ជីវិត។ បើតាមលោកវេជ្ជបណ្ឌិត Kabirul Bashar ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងនៅក្នុងសាកលវិទ្យាល័យ Jahangirnagar បានព្យាករណ៍ថា ជំងឺគ្រុនឈាមនឹងបន្តផ្ទុះការរាតត្បាតរហូតដល់ខែកញ្ញា ហើយតួលេខអ្នកឆ្លងនិងស្លាប់ នឹងត្រូវកើនឡើងបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
August 11, 2025 - អន្តរជាតិ
ចិន៖ រថយន្តតាក់ស៊ីគ្មានមនុស្សបើក (Robotaxi) មួយគ្រឿងនៅក្នុងប្រទេសចិន បានបើកខុសផ្លូវធ្លាក់ចូលក្នុងរណ្តៅដ៏ជ្រៅមួយក្នុងការដ្ឋានសំណង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៩ ខែសីហា។ ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះបានកើតឡើងនៅក្នុងទីក្រុង Chongqing ប៉ែកខាងត្បូង នៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា រថយន្តតាក់ស៊ីគ្មានមនុស្សបើកមួយគ្រឿងនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Baidu’s Apollo Go ហើយនៅក្នុងពេលកើតហេតុរថយន្តតាក់ស៊ីមានផ្ទុកអ្នកដំណើរជាស្ត្រីម្នាក់ តែស្រ្តីជាអ្នកដំណើររូបនោះមិនបានរងរបួសធ្ងន់ធ្ងរនោះទេ។ យ៉ាងណាក្តី ករណីគ្រោះថ្នាក់នេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពបច្ចេកវិទ្យារថយន្តគ្មានមនុស្សបើករបស់ក្រុមហ៊ុនចិន ដោយសាធារណជននឹងមានអារម្មណ៍ខ្លាចមិនចង់ហ៊ានប្រើប្រាស់សេវាកម្មនេះបន្តទៀត ដ្បិតខ្លាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
August 9, 2025









