អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅហ្វីលីពីនកើនឡើងដល់ ៦៩នាក់ និងរបួស ១៤៧នាក់

BY
Pheakdey
October 1, 2025

ហ្វីលីពីន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅហ្វីលីពីនបានកើនឡើងដល់ ៦៩នាក់ហើយ​ នេះបើយោងតាមតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃទី១ ខែតុលា។ ដោយឡែកចំនួនអ្នករងរបួសវិញគឺគិតត្រឹមពេលនេះមានចំនួន ១៤៧នាក់ ដោយនៅក្នុងនោះក៏មានមួយចំនួនកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ។

របាយការណ៍ចុងក្រោយរបស់អាជ្ញាធរហ្វីលីពីនបានបង្ហាញថា មានអគារចំនួន ២២កន្លែងបានរងនូវការបំផ្លាញទាំងស្រុង ខណៈគិតត្រឹមពេលនេះប្រតិបត្តិការណ៍ជួយសង្គ្រោះជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ។ សូមបញ្ជាក់ជូនថា កាលពីយប់មិញនេះគ្រោះរញ្ជួយដីកម្រិត ៦,៩រ៉ិចទ័រ បានវាយប្រហារទីក្រុង Cebu របស់ប្រទេសហ្វីលីពីននៅម៉ោងប្រមាណជា ១០យប់ ហើយវាក៏ជាករណីកម្រមួយចំពោះទីក្រុងដែលមានប្រជាពលរដ្ឋកំពុងរស់នៅជាង ៩០,០០០នាក់នេះផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: