ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងសិស្សសាលា ១៤នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ភ្លើងឆេះអគារបណ្ណាល័យមួយកន្លែងនៅឥណ្ឌា

    BY Pheakdey June 23, 2026
    ក្មេងសិស្សសាលា ១៤នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ភ្លើងឆេះអគារបណ្ណាល័យមួយកន្លែងនៅឥណ្ឌា

    ឥណ្ឌា៖ យ៉ាងយោចណាស់មានមនុស្សចំនួន ១៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការ​ណ៍មានភ្លើងឆេះអគារមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមកា​រចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៣​ ខែមិថុនា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយ ក៏មានមនុស្សចំនួន​ ៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។

    បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា អគារដែលជាកន្លែងកើតហេតុខាងលើនេះគឺជាអគារដែលគេប្រើប្រាស់ជាបណ្ណាល័យ និងជាមជ្ឈមណ្ឌល​បង្វឹក​សម្រាប់​និស្សិត​ មានទីតាំងស្ថិតនៅក្នុងទីក្រុង Lucknow នៃរដ្ឋ Uttar Pradesh។ ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនិងរបួសទាំងអស់នោះគឺសុទ្ធតែជាក្រុមក្មេងសិស្សសាលា ដែលបានមកកន្លែងកើតហតុក្នុងគោលបំណងសិក្សា និងស្រាវជ្រាវឯកសារផ្សេងៗក្នុងបណ្ណាល័យ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay