ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្ញៀវទេសចរម្នាក់បានបាត់បង់ជីវិត និង ១,៧០០នាក់ត្រូវរត់ជម្លៀសខ្លួនជាបន្ទាន់ ក្នុងហេតុការណ៍ភ្លើងឆេះសណ្ឋាគារនៅរមណីដ្ឋានឆេ្នរសមុទ្រ Bayahibe

    BY Pheakdey June 20, 2026
    ភ្ញៀវទេសចរម្នាក់បានបាត់បង់ជីវិត និង ១,៧០០នាក់ត្រូវរត់ជម្លៀសខ្លួនជាបន្ទាន់ ក្នុងហេតុការណ៍ភ្លើងឆេះសណ្ឋាគារនៅរមណីដ្ឋានឆេ្នរសមុទ្រ Bayahibe

    ដូមីនីកែន៖ យ៉ាងហោចណាស់មានភ្ញៀវទេសចរម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះសណ្ឋាគារដ៏ធំមួយនៅរមណីដ្ឋានឆេ្នរសមុទ្រ Bayahibe ក្នុងប្រទេសសាធារណរដ្ឋដូមីនីកែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០​ ខែមិថុនា។ ស្រ្តីដែលបានបាត់បង់ជីវិតរូបនេះមានឈ្មោះថា Francesca Valentino អាយុ ៤៦ឆ្នាំ អ្នកភ្ញៀវទេសចរជនជាតិអ៊ីតាលី។

    ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតហើយ ក៏មានមនុស្សចំនួន ៩នាក់បានរងរបួសធ្ងន់និងស្រាលផងដែរ ខណៈភ្ញៀវទេសចរប្រមាណជា ១,៧០០នាក់ផ្សេងទៀតត្រូវរត់ជម្លៀសខ្លួនជាបន្ទាន់។ បើតាមអាជ្ញាធរនៃប្រទេសដូមីនីកែនបានបញ្ជាក់ថា សណ្ឋាគារដែលជាកន្លែងកើតហេតុខាងលើនេះឈ្មោះថា Viva Wyndham Dominicus Beach Hotel ដែលជាសណ្ឋាគារដ៏បំផុតមួយប្រចាំប្រទេស។ រហូតមកទល់នឹងពេលនេះនៅមិនទាន់មានការបញ្ជាក់អំពីមូលហេតុ និងអ្នកទទួលខុសត្រូវចំពោះអគ្គិភ័យខាងលើនេះនៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay