មនុស្ស ៨នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធាអាមេរិកមួយគ្រឿង
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធាអាមេរិកមួយគ្រឿង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៦ ខែមិថុនា។ គ្រោះថ្នាក់បានកើតឡើងនៅមូលដ្ឋានទ័ពអាកាសអាមេរិក ដែលស្ថិតនៅរដ្ឋ California និងបានកើតឡើងបន្ទាប់ពីយន្តហោះចេញដំណើរបានបន្តិចតែប៉ុណ្ណោះ។

បើតាមអាជ្ញាធរអាកាសចរណ៍អាមេរិកបានបញ្ជាក់ថា យន្តហោះបានដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជាយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-52 ដែលត្រូវធ្វើការហោះហើរនៅក្នុងបេសកកម្មសាកល្បង។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតទាំង ៨នាក់នោះ រួមមានទាំងមន្ត្រីយោធាអាមេរិក មន្ត្រីរាជការស៊ីវិលរបស់រដ្ឋាភិបាលអាមេរិក និងបុគ្គលិកមកពីក្រុមហ៊ុនឯកជន ដែលទទួលម៉ៅការផ្គត់ផ្គង់និងផ្តល់សេវាថែទាំយន្តហោះផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time