អង់គ្លេសគ្រោងហាមឃាត់កុមារអាយុក្រោយ ១៦ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គម
អង់គ្លេស៖ ប្រទេសអង់គ្លេសគ្រោងនឹងអនុវត្តច្បាប់ហាមឃាត់កុមារអាយុក្រោយ ១៦ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៥ ខែមិថុនា។ បន្ថែមពីនេះទៀត អង់គ្លេសក៏គ្រោងនឹងធ្វើការរឹតបន្តឹងលើការលេងហ្គាម Online និងការផ្សាយផ្ទាល់តាមអ៊ីនធឺណិតគ្រប់ទម្រង់ផងដែរ។

បើតាមលោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានបញ្ជាក់ថា វិធានការរឹតបន្តឹងលើការប្រើប្រាស់បណ្តាញសង្គមនិងអ៊ីធឺណិតខាងលើនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីការពារកុមារពីការបោកប្រាស់ ឬការរំរាមគំហែងតាមរូបភាពផ្សេងៗ និងដើម្បីលើកកម្ពស់សុខុមាលរបស់ពួកគេ ពោលគឺការពារពួកគេមិនឱ្យទទួលបានផលប៉ះពាល់អវិជ្ជមានផ្សេងៗដែលបង្កឡើងពីបណ្តាញសង្គមនិងការប្រើប្រាស់អ៊ីនធឺណិត។ យ៉ាងណាក្តី ប្រទេសអង់គ្លេសនៅមិនទាន់បានបញ្ជាក់ពីពេលវេលាជាក់លាក់ នៃការអនុវត្តការរឹតបន្តឹងខាងលើនេះនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia