ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ១២នាក់បានបាត់បង់ជីវិតក្នុងហេតុការ​ណ៍ធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿងនៅអាមេរិក

    BY Pheakdey June 15, 2026
    មនុស្ស ១២នាក់បានបាត់បង់ជីវិតក្នុងហេតុការ​ណ៍ធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿងនៅអាមេរិក

    អាមេរិក៖ មនុស្សចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿងនៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៥ ខែមិថុនា។ ហេតុការណ៍បានកើតឡើងនៅក្បែរព្រលានយន្តហោះ Butler Memorial ក្នុងទីក្រុង Kansas នៃរដ្ឋ Missouri ។

    បើតាមអាជ្ញាធរអាកាសចរណ៍អាមេរិកបានបញ្ជាក់ថា យន្តហោះដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជាយន្តហោះឯកជនសម្រាប់ដឹកអ្នកលេងកីឡាលោតឆ័ត្រយោង (Skydiving ) ហើយនៅក្នុងចំណោមជនរងគ្រោះទាំង ១២នាក់នោះគឺមានជនរងគ្រោះចំនួន ១១នាក់ជាអ្នកលេងកីឡាលោតឆ័ត្រយោង និងម្នាក់ទៀតគឺជាអ្នកបើបរយន្តហោះ។ រហូតមកទល់នឹងពេលនេះនៅមិនទាន់មានការបញ្ជាក់ពីមូលហេតុ ដែលបង្កឱ្យមានយន្តហោះត្រូវធ្លាក់នៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay